Episode40:នៅផ្ទះយើងហើយ

1.3K 70 0
                                    

ព្រូស!!~
<ហ្ហឹក-អ្ហឹក!~> ថេយ៉ុងត្រូវចុកឆ្អល់ចង្កេះនៅពេលដែលចូលដល់បន្ទប់មិនទាន់នាយក្រវែងមកលើគ្រែធ្វើដូចគេជាវត្ថុ ពូកវាទន់ហើយតែសួរថាកម្លាំងដែលនាយច្រានមកវាខ្លាំងប៉ុណ្ណា? ម្យ៉ាងមាឌគេឲតូចតែមួយនឹង។

<ស្រឡាញ់វាណាស់ហេ៎ ទើបបែករាប់ឆ្នាំហើយនៅមកសុីអីជាមួយគ្នាចឹងទៀត> ដោយហេតុថាទោសៈបាំងមុខទៅហើយ ពាកកយសម្ដីពិរោះពិសារស្អីនោះបោះចោលមួយឡែកសិន នាយច្រត់ចង្កេះគំហកសួរឡែតៗឡើងប៉ោងសរសៃ.ក។

<ហ្ហឹកៗ!~> ថេយ៉ុងមិនបានតបតគិតតែពីយំ ព្រោះគេគ្មានតម្រិះតបនឹងនាយឡើយ ទឹកចិត្តធ្លាក់ដល់ចំនុចសូន្យហើយ នាពេលដែលគេទ្រគោះបោះបោកដាក់ខ្លួនបែបនេះ, គួរជាគេដែលត្រូវសួរនាយ រឺក៏ខឹង មិនមែនជានាយឡើយដែលធ្វើបែបនេះដាក់គេ។

<ឈប់យំភ្លាម ឆាប់មកឆ្លើយនឹងសំណួរបងថេយ៉ុង..អាម្សៀរkevinនឹងវា អស្ចារ្យស្អីចំពោះអូនណាស់ណា៎ទើបនៅទាក់ទងនឹងវាទៀត? អូនងប់នឹងវាខ្លាំងណាស់ហេ៎?> មិនត្រឹមតែសួរធម្មតានាយឡើងទៅចាប់កញ្ជក់ដៃរបស់ថេយ៉ុងឲមកក្បែរ កន្រ្តាក់សួរខ្លាំងៗតាមអារម្មណ៍ដែលចង់ដឹង, មិនទាន់ដឹងទេថាកន្លែងដែលនាយចាប់កាន់វាឡើងស្នាមក្រហមម្រាមដៃហើយ។

<ហ្ហឹកៗ..អូ--អូនឈឺជុងហ្គុក..អ្ហឹកៗ!~> មាត់ពោលថាឈឺភ្នែកមានតួនាទីសម្រក់ទឹកនេត្រា ដៃប្រឹងប្រលេសដៃនាយចេញ..ប៉ុន្តែ..ប៉ុន្តែដូចជាគ្មានបានការសោះ។

<អូនថ្លង់រឺយ៉ាងមិច លឺបងសួរទេ? ឆាប់ឆ្លើយនឹងបងឲលឿនបើមិនចង់ឲបងប្រើធម៍ក្ដៅដាក់អូន!> ចុះអីឡូវនឹងធម៍ត្រជាក់ណាស់? ត្រជាក់ពេកនឹងហើយទើបបានជានៅលើ.កដៃប្រពន្ធឡើងជាំអស់។

<ហ្ហឹក!..ប្រើធម៍ក្ដៅ? បងចង់ធ្វើអីអូន? សម្លាប់អូន? រឺក៏វាយអូនបងនិយាយទៅមើល?>

<បងមិនវាយអូនទេ ព្រោះបងខ្លាចខូចសាច់ប្រពន្ធបង តែបងនឹងប្រមានអូនឲឈប់ធ្វើចរឹកថោកទាបបែបនឹងទៀត!> ក្ដុក! ថោ--ថោកទាប? គេហ៊ានជេរខ្លួនថាថោកទាប? លោកអឺយលោក! ធ្វើជាប្ដីគេរបៀបមិចទើបហាមាត់ជេរប្រពន្ធថាថោកទាបទៅរួច? អត់មានសួរហេតុផលស្អីបន្តិច អាកាត់តែឯងៗ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now