Episode 06: ស្នាមថើប

2.6K 151 0
                                    

#ពេលល្ងាច!
ក្រាក!! ដោយសារតែនេះគឺម៉ោង5ទៅហើយ ទើបថេយ៉ុងគេត្រឡប់មកបន្ទប់ officeដើម្បីយកកាបូបទៅផ្ទះ!

<លោកចន អូនទៅហើយណា៎!> បើកទ្វារមកភ្លាមឃើញថាពួកគេប្រហែលជារួចរាល់ហើយ ហេតុថាម្នាក់ៗស្លៀកពាក់សមរម្យដូចដើម។

<សឺត!..ធ្វើដំណើរដោយសុវត្តិភាពណា៎!> អ្នកកម្លោះដែលលេងគ្រប់ស្រី មុននឹងគេទៅនៅឆ្លៀតលោមុខទៅថើបថ្ពាល់មួយដង្ហើមទៀត ធ្វើឲអ្នកដែលខុសពីគេទាំងពីរនាក់នេះលួចជ្រេញក្នុងចិត្តមិនណយទេ!

(អញហឺយអញ! តាំងពីថ្ងៃដល់ល្ងាចហើយដូចអត់ទាន់ឆ្អែតឆ្អន់ទៀតម្នាក់ៗ!?) ថេយ៍រៀបរបស់បណ្ដើរកន្ទុយភ្នែកលួចដៀងទៅមើលបណ្ដើរ។ មិនទើសអីណាស់ណា៎ទេ យល់អារម្មណ៍មនុស្សជ្រេញគេរឺអត់?

<ហិហិ!!bye!> នាងសើចលក្ខណៈអៀនបន្តិចមុននឹងចាកចេញទៅ។
ក្រឹប!! ទ្វារបន្ទប់បិទ!

<រៀបចំទៅផ្ទះហើយមិនទាន់ឃើញធ្វើការអ្វីបន្តិចផង?> ជុងហ្គុកសួរឡើងទៅកាន់ថេយ៍ បើរាល់ដងចិត្តនាយចំពោះលេខាម្នាក់នេះនិយាយដោយស្មោះត្រង់ទៅចង់ញ៉ោះលេង។

<លោកប្រធានមិនដឹងរឺធ្វើពើជាសួរ?> ថេយ៍តបតែមាត់ ព្រោះគេរវល់ដាក់ឯកសារចូលថតតុនឹងរៀបចំតុឲស្អាត មួយវិញទៀតប្រមូលវាទៅធ្វើនៅផ្ទះខ្លះ ដោយសារតែនាយនឹងហើយទើបមិនបានសាច់ការអី។

<ប្រហែលជាបាត់ការចងចាំ? បើមិនថាអីទេ លេខាគីម ជួយរំលឹកការចងចាំបន្តិចមក?> រាងក្រាស់ផ្ញោចស្នាមញញឹមគែមមាត់ហាក់លាក់គំនួច ងើបចេញពីតុដើរសម្ដៅមករករាងតូច មុននឹងចំកោងខ្នងអោនមុខទៅក្បែរថ្ពាល់សុីជម្ពូររបស់គេ ឆ្លៀតស្រង់បានក្លិនក្រអូបប្រហើរពេញច្រមុះ។

<ធ្វើ--ធ្វើអីនឹង?> ថេយ៍ភ្ញាក់ជាមួយនាយមុននឹងថយចេញ ។ និយាយលេងសើចអ្វីវត្តមានគេមកកៀកៗគេពេកពិតជាមិនស្រណុកឡើយ។
វឹប!!~
<អាយ៎!!..លោកប្រធាន!> ថេយ៍ត្រូវភ្ញាក់ភ្លាត់សម្លេងដោយទទួលបានការអោបរបស់រាងក្រាស់។

<ភ្ញាក់អ្វីថ្នាក់នឹង? ធ្វើដូចមិនធ្លាប់!> មិនដឹងយ៉ាងមិចដែរ ឲតែបានញ៉ោះ! ដូចជាធ្វើឲគេភ្ញាក់! ភ័យ! ខឹងអ្វីបែបនឹង! នាយចេះតែចង់លោ! ឃើញបែបនេះម្ដងៗគួរឲស្រឡាញ់ដែរទេតើ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now