Episode24:ថោកទាប

1.9K 90 1
                                    

@ ថ្ងៃថ្មី!
//ក្រុមហ៊ុនអចលនទ្រព្យTK ម៉ោង9:00នាទីព្រឹក!

<បងwan!~> ថេយ៍ ចុះមកជាន់ផ្ទាល់ក្រុមហ៊ុន ព្រោះគេអង្គុយចាំជុងហ្គុកយូរហើយតាំងពីព្រឹកមិនឃើញនាយមកក្រុមហ៊ុន។

<ថេយ៍!..បងថាទៅរកល្មម បានមកក៏ល្អហើយ>

<មានរឿងអ្វីរឺ?>
<គឺលោកស្រីចនទូរស័ព្ទមកប្រាប់ថាលោកប្រធានមិនបានមកធ្វើការទេ..អឹម!..គាត់សម្រាកមួយសប្តាហ៍> ធម្មតារឿងបែបនេះត្រូវប្រាប់អ្នកជាលេខា ប៉ុន្តែដូចអ្វីដែលដឹងពួកគេឈ្លោះគ្នាទើបមិននិយាយ។

<បងដឹងថាគាត់កើតអីទេ?> កូនចិត្តមួយហាក់ដឹងច្បាស់ណាស់ បើគិតមិនឲខុសនាយប្រាកដជាគេចមុខពីខ្លួន។

<អឹម!~~> wan ត្រឹមក្រវីក្បាលតិចៗជាការបញ្ជាក់ថាខ្លួនមិនដឹង។
[....]
ងុឺត!!~~
សម្លេងឡានតាក់ស៊ីឈប់នៅពីមុខភូមិគ្រឹះ បង្ហាញវត្តមានអ្នកដែលមកគឺជា..

<អ្នកប្រុសថេយ៍?~> អ៊ុំម៉ាក់ដោះ

<ជំរាបសួរម៉ាក់ដោះ..ខ្ញុំ--ខ្ញុំមករកជុងហ្គុក> ថេយ៍លើកដៃសំពះអ្នកជាវ័យចំណាស់ សម្លឹងគាត់ដោយក្រសែរភ្នែករអៀស។
<អរ៎..>
<អ្នកណាមករកអីម៉ាក់ដោះ?> សំនួនប្រយោគរបស់ម៉ាក់ដោះត្រូវកាត់ផ្ដាច់ដោយសារតែអ្នកស្រីចនឧទ្យានឡើង ទាំងមិនទាន់ដឹងថាថេយ៍មក។

<កូនថេយ៍?~> គាត់សម្លឹងមុខថេយ៍លក្ខណៈគាំងបន្តិច ប៉ុន្តែភាសាកូននៅតែមាន។

<ខ្ញ--ខ្ញុំមករកជុងហ្គុក> រាងតូចដៃខ្ញាំជាយអាវជាប់មើលទៅកាន់អ្នកស្រីចនមិនដាក់ ព្រោះគេខ្លាច! ខ្លាចគាត់ស្ដីឲដែលធ្វើឲកូនប្រុសគាត់ឈឺ។

<..ជុងនៅក្នុងបន្ទប់មិនទាន់ចុះមកទេ> គាត់ស្ងាត់មុននឹងញញឹមបន្តិចឆ្លើយតប! ក្នុងចិត្តរបស់គាត់មិនបានខឹងអ្វីឡើយ ព្រោះយល់ថាទំនាក់ទំនងក្មេងៗវាបែបនេះហើយ មនុស្សចាស់នៅមានឈ្លោះមានផ្អែម ចុះត្រង់ក្មេងយុវវ័យ?

<តើ--តើខ្ញុំអាចសុំជួបគាត់បានទេ?>
<ប្រាកដជាបាន!..ឆាប់ទៅៗ ម៉ាក់ហៅទ្វារគេមួយព្រឹកហើយ ប៉ុន្តែមិនព្រមបើក បើកូនទៅយកសោរសារគួចាក់ចូលទៅ>

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now