« ភីវេត ! នេះម៉ាក់ក្មេងយើងទៅបានអ្នកបម្រើមកពីណាថែមទៀតហើយនឹងហាស់ម៉េចក៏ច្រើនម្លេះ ហើយមកទទួលយើងបែបបនៀគដូចប្លែកៗម៉េចទេ »

«ឯងសួរយើងហើយឲ្យយើងទៅសួរអ្នកណាបើមកជាមួយតែគ្នាហ្នឹង អានេះវៃ »

«កុំឆ្នាស់ពេកប្រពន្ធបង តិចគ្មានប្រុសណាយកធ្វើប្រពន្ធទៅ »

« យើងប្ដីគេវ៉ើុយ គីឡូ Top មិនមែន Btt ហេ »

«អ្នកប្រុសតូចត្រឡប់មកវិញហើយមែនទេបាទ» ធានបើកទ្វាឡានចេញភ្លាមពូហួក៏រត់មកសួរភីវេតភ្លាមៗតែម្ដង ។

« Awww ហើយខ្ញុំឈរនៅចំពោះមុខពូនេះគិតថាខ្ញុំជាវិញ្ញាណមែនទេ ពូ...... » ភីវេតនិយាយទាំងធ្វើទឹកមុខ Cute² ដាក់ពូហួ ។

« អត់ទេបាទអ្នកប្រុសតូច »ពូហួរក៏ញញឹមញញ៉េមដាក់ភីវេត ។

«ពូហួ...ហាមិនគិតមកសួរសុខទុកខ្ញុំទេហេស ហើយម៉ាក់ក្មេងខ្ញុំមានសួររកខ្ញុំអត់ដែលនាំកូនគាត់ទៅពេញមួយយប់បែបនេះនោះ »ភ្លាមៗធានក៏តប្រយោគជាមួុពូហួរនិងភីវេតដែរទៅ ។

« អត់សួររកទេបាទ »

« Aww ហេតុអ្វីម៉ាក់ក្មេងចិត្តដាច់ម្លេះ »

«បានហើយអាឆ្កួតធាន ក្រែងកាលពីម្សិលមិញឯងក៏បានប្រាប់ពូហួរឲ្យប្រាប់ម៉ាក់យើងហើយតើហី ហើយឲ្យគាត់មកសួររកធ្វើអីទៀតបើដឹងហើយនឹង » ភីវេតក៏លូកមាត់ជាមួយធាន់ភ្លាមៗព្រោះឃើញធានតាប៉ែពេក ។

«ញ៉ិញសាហាវប្រពន្ធក្រៅខោអញ» ធានក៏ចាប់ផ្ដើមកាត់ប្រយោគភីវេតទាំងធ្វើមុខជ្រេញអេះមេះៗ។

« អ្នកប្រុសទាំងពីអញ្ជើញចូលខាងក្នុងបានហើយបាទ » ពូហួសើចផងញញឹមផងទើបប្រាប់ឲ្យលោកប្រុសជើងល្អទាំងពីចូលក្នុង ។

« ភីវេត ធាន មកវិញហើយហ៌កូនទាំងពីរ » ភ្លាមៗសម្លេងដ៏សែនស្រទន់ពីនារីវៃប្រហែល30ក្រាស់ម្នាក់បាននិយាយមកកាន់ភីវេត និង ធាន ។

« បាទម៉ាក់ បាទម៉ាក់មីង » ធាននិងភីវេតបានឆ្លើយព្រមគ្នាទាំងលើកដៃសំពះ ។

«ល្អហើយកូនទាំងពីរមកអង្គុយទីនេះជិតម៉ាក់មក»

   ធានធ្វើជាមិត្តភីវេតតាំងតែពីតូចមកនៅផ្ទះ(ភូមិគ្រឹះ ភិភូមិ)មួយនេះក៏មិនតិចឆ្នាំដែរចឹងហើយធានមានភាពស្និទ្ធស្នាលជាមួយម៉ាក់របស់ភីវេតខ្លាំងរហូតដលើទម្លាប់ហៅម៉ាក់បានហើយ ម្យ៉ាងវិញទៀតអ្នកបំរើក្នុងផ្ទះនេះចាស់ៗនៅយូឆ្នាំមកហើយក៏ដូចជាគ្រួសារទីពីររបស់ធានផងដែរ ។

«ម៉ាក់មានអីមែនទេ កូនឃើញមានអ្នកបម្រើថ្មីៗច្រើនម្លេះ តើពួកអ្នកបំរើអស់នោះមកពីណាទៅម៉ាក់??» ភីវេតបានលើកឡើងពីអ្នកបម្រើទាំងងើយឆ្ងល់ ។

អ្នកស្រីភិភីដែលត្រូវជាម្ដាយរបស់ភីវេតមិនទាន់ទាំងនឹងបានឆ្លលយសំណួររបស់ភីវេតផងស្រាប់តែបានលឺសម្លេងយ៉ាងមាំបានហៅឈ្មោះរបស់អ្នកស្រីភិភី
ភីវេតនឹងធាន ។ ដែលធ្វើឲ្យគ្រប់គ្នានៅទៅនោះគាំងមួយរំពេច ។

-ចប់
- FB : Sky Novel

  

សំបុត្រឆ្លងពេលវេលា 2023-2032Where stories live. Discover now