ភាគទី21 : បើខ្ញុំមិនមក នាងប្រហែលអូសលោកឡើងគ្រែបាត់ទៅហើយទេដឹង?

737 72 3
                                    

រាងក្រាស់ដើរទប់ចង្កេះ បោះជំហានចុះមកជាន់ខាងក្រោមដោយទឹកមុខពិបាកមើលជាទីបំផុត ត្រូវមួយជើងរបស់រាងតូចមិនមែនស្រាលឯណា ធ្ងន់គួរសមល្មមអាចធ្វើនាយម៉ាហ្វៀ ចុករោយចង្កេះ.

" អរុណសួរស្ដី លោកចៅហ្វាយ " ហ៊ានស៊ូញឹមៗ រង់ចាំចៅហ្វាយក្នុងការចេញទៅធ្វើការ តាមទម្លាប់។

" អឺ " មួយអុឺស យ៉ាងមានន័យ ខ្លីមែនតែមានន័យ ធ្វើឱ្យនាយកូនចៅជំនិតស្រាប់តែចាប់អារម្មណ៍ភ្លាមៗនឹងអាកប្បកិរិយារាងក្រាស់ដែលកំពុងដើរទប់ចង្កេះ។

" ឬមួយយប់មិញ ចៅហ្វាយលេងខ្លាំងពេក ទើបបែបនេះ? " ហានស៊ូមាត់រអិល ក៏លាន់មាត់និយាយឡើងភ្លាម ទាំងភ្ញាក់ផ្អើល។

" លេងក្បាលឯងស្អី! "

" លេងអីក្បាលខ្ញុំនោះ ចៅហ្វាយ"

" អាហានស៊ូ!! " នាយក្រាស់សង្រ្កឺតធ្មេញ លើកដៃចង្អុលមុខនាយកូនចៅជំនិតម្ដងនេះបើនាយមិនប្រដៅអាកូនចៅក្បាលខូចនោះទេ នាយមិនមែនជាចៅហ្វាយនាយគេឡើយ!

" បា...បាទ!" ជើងសសៀរៗត្រៀមខ្លួនរត់រួចជាស្រេច ខណៈដែលរាងក្រាស់ខឹងដាច់ក្បាលដាច់កន្ទុយ គេនៅបង្អង់យូរទៀតមិនបានទេ ។

" បើឯងខ្លាំង ឯងកុំរត់!អាហានស៊ូ " ចប់ប្រយោគសឹងមិនទាន់ ពីរនាក់កូនចៅនឹងចៅហ្វាយនាយ រហ័សរត់ដេញចាប់គ្នាពេញវិមាន ផ្អើលអស់អ្នកបម្រើឈូឈរ។ ភ្លាមនោះរាងតូចក៏ចុះមកដល់ល្មម÷

" ក្បាលកញ្ចាស់ហើយ!ដេញគ្នាលេងដូចកូនក្មេង" រាងតូចឈរមើលតាំងពីពេលណាមិនដឹង គេក្រវីក្បាលអស់សំណើចនឹងរឹកពាររាងក្រាស់ជាខ្លាំងនេះអាចថាគេសំណាងភ្នែកឬទេដែលបានឃើញ លោកមហាសេដ្ឋីមួយរូបលំដាប់ប្រទេសមកលេងដេញចាប់ជាមួយកូនចៅដូច្នេះ? ទោះបើគេយកទៅដើរនិយាយក៏គ្មានអ្នកណាមកឆ្លាតជឿដែរ ហ្ហឹស !?

" ហត់ណាស់ចៅហ្វាយ "

" អឺ បើដឹងថាហត់ហើយ ឯងរត់ធ្វើស្អី! " ម្នាក់ៗហត់ដង្ហក់ដង្ហើមរៀងខ្លួន ខណៈនោះនាយតូចក៏ចូលមកជូតញើសអោយនាយសង្ហា ភ្លាមៗជាហេតុអោយហានស៊ូពេបមាត់ជ្រេញមួយរំពេច។

"ជ្រេញអ្នកមានស្នេហា មិនចង់សន្ទនាជាមួយ... "

" អរគុណណាស់..មីន " យ៉ុនហ្គីញញឹមចាប់ដៃរាងតូចមកអង្អែលថ្មមៗ មុននឹងយកមកថើបផ្ដិតបន្តិច ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥حيث تعيش القصص. اكتشف الآن