ភាគទី19 :បើកបេះដូងមួយនេះសម្រាប់បងបានទេ!

738 74 1
                                    

រាងសង្ហាសូជីងខៀវភ្នែកមួយជំហៀង សក់ក្បាលកន្រ្ទីងកន្រ្ទើង ដៃវិញពោរពេញទៅហើយស្នាមខ្វាច ក្រហមឆ្អៅ ខណៈដែលរាងតូចនៅចំពោះមុខបើកភ្នែកភ្លឹះៗពេបមាត់រកយំ មើលទៅមុខរបស់យ៉ុនហ្គីកំពុងធ្វើទឹកមុខមាំមកកាន់គេ÷

" អ្ហឹក! " រាងតូចស្រាប់តែដង្ហក់ទឹកភ្នែកភ្លែត ដោយមិនអោយរាងក្រាស់ហារស្ដីអ្វីទាន់ វាជាល្បិចចងចិត្តទៅវិញទេ ចាំមើលពេលដែលគេយំហើយ រាងក្រាស់អាចនិយាយស្ដីអ្វីអោយគេបានទៀតទៅ?ក្រៅពីចូលមកលួងលោម!

" ហេតុអ្វីក៏យំ? " យ៉ុនហ្គីក្រវីក្បាលហួសចិត្តនឹងចរឹកក្មេងខ្ចីមិនព្រមកែរបស់អនាគតភរិយាជាខ្លាំង មិនត្រឹមតែមិនទទួលស្គាល់កំហុសនោះទេ ថែមទាំងដើរតួកំសត់អោយនាយអាណិតថែមទៀត។

" អ្ហឹក!!អ្ហឹក!! " ជីមីនមិននិយាយក្រៅពីដង្ហក់ខ្លាំងឡើង ធ្វើឱ្យកូនចៅនាយក្រាស់ដែលនៅជិតនោះ កើតចិត្តអាណិតជាពន់ពេក ទាំងដែលមិនដឹងឡើយថាជាល្បិចរបស់ក្មេងឆ្នាស់ទៅវិញទេ។

" ម្ចាស់តូចសម្ដែងសមណាស់" ហានស៊ូពោលខ្សឹបៗ ល្មមអាចលឺដល់ត្រចៀកសូជីង ដែលកំពុងយកទឹកកកមកស្អំភ្នែក នាយក៏ហួសចិត្តនឹងចៅហ្វាយតូចនេះដែរ។

មើលមកនាយតូចបើកភ្នែកភ្លឹះ នឹកឆ្ងល់យូរហើយ ហេតុអ្វីបានជាអ្នកម្ខាងទៀតមិនព្រមមកលួងខ្លួនទាល់តែសោះ? ឬមួយឈប់ស្រលាញ់គេហើយទេដឹង!

"មិនអាចទេ..."រាងតូចរហ័សបោសសំអាតការគិតមុននេះទៅវិញ រាងក្រាស់ម៉េចនឹងអាចឈប់ស្រលាញ់ក្មេងតូចដូចជាគេបានទៅ!?

"....." រាងក្រាស់ញញឹមចុងមាត់បន្តិច ទើបប្រញាប់បោះជំហានមករកប្រាណតូចម្ដងមួយៗ ជាហេតុអោយកូនចៅនាយដែលឃើញហេតុការណ៍នេះប្រហោងពោះភ្លាមៗ នេះចៅហ្វាយគេចង់ធ្វើអី?
" ធ...ធ្វើស្អី " ជីមីន មុខក្រហម ព្រោះដឹងពីគោលបំណងអ្នកដែលអោនមុខចូលមកជិតមុននេះ។ យ៉ុនហ្គីហាក់អស់សំណើចនឹងទឹកមុខរបស់រាងតូច ទើបស្រដីឡើង÷

" រឹងខ្លួនយ៉ាងនេះ! អៀនអ្ហេះ? " នាយកំលោះជ្រប់មុខនឹងប្រលោះក-សរខ្ចីរបស់ជីមីន ហារមាត់បំលឺខ្សឹបៗផ្លុំខ្យល់ប៉ះនឹងត្រចៀកក្រហមងាំងមួយនោះ ជាហេតុអោយរាងតូចគាំងស្កុបកម្រើកមិនរួច!

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now