ភាគទី15: ម៉េចក៏ដៃអាវលោកប្រលាក់ឈា..ឈាមមែនទេ!?

862 68 0
                                    

ពេលវេលាដើរលឿនណាស់ ពេលនេះវាបានឈានទៅដល់ពាក់កណ្តាលយប់អាធាត្រទៀតទៅហើយ ដោយឡែកតែរាងតូចស្ដើងមួយរូបគេងមិនលក់ស្រាប់តែ រសាប់រសល់ក៏មកអង្គុយមើលទូរទស្សន៍ម្នាក់ឯងនៅជាន់ក្រោមដោយមិនខ្លាចរអាអ្វីសោះទៅវិញ។

( ហ្អឹម!! គួរតែលេបថ្នាំដែលទេណ្ន៎!! ) ភ្នែកដក់ជាប់រឿងចាក់បញ្ចាំងក្នុងទូរទស្សន៍ឯគំនិតនឹកគិតថាគួរតែទាញថ្នាំងងុយយកមកលេបបន្តរដែរឬទេ?

តឹប!!តឹប!
សម្រឹបជើងញាប់រន្ថើនកំពុងតែបោះពួយមក ជាហេតុអោយរាងតូចភ្ញាក់កន្ត្រាក់ពីការគិតរួចក៏ងាកមកចាប់អារម្មណ៍នឹងវត្តមានដ៏ប្រញាប់ប្រញាល់របស់រាងក្រាស់ជាថ្មី។

"មីន? នេះអូនមិនទាន់គេងទេហ្ហេស៎?" យ៉ុនហ្គីហាក់ភ្ញាក់នឹងកាយតូចដែរអង្គុយលើសាឡុងអោយច្រងរៗ នេះម៉ោង11ជិត12យប់ទៅហើយ នៅមិនព្រមទៅគេងទៀតឬ!?

"គ..គឺខ្ញុំដេកមិនលក់! អេ៎..តែលោកចង់ទៅណាមែនដែរទេ?" មិនសួរគឺមិនបាន ខណៈយ៉ុនហ្គីកាន់សោរឡានមកជាមួយបែបនេះ ជីមីនកាន់តែទាយដឹងភ្លាមមួយរំពេច។

" អរ..នៅClubមានបញ្ហាបន្ទាន់ទើបបងត្រូវទៅចាត់ការដោយខ្លួនឯង!យប់ហើយ អូនឆាប់ចូលគេងទៅ..នៅយូរមិនល្អឡើយ!" ពោលសម្ដីចប់ នាយក្រាស់ក៏បម្រុងនឹងបោះជំហានចេញទៅ តែក៏ត្រូវបង្អាក់ទ្រឹងមកវិញបន្ទាប់ពីមានសម្លេងហារកាត់÷

" ល--លោក!!ខ្ញុំទៅដែលបានទេ... "ជីមីនបើកភ្នែកម៉ក់ៗក្នុងន័យអង្វរករ គេពិតជាគេងមិនលក់ហើយក៏អផ្សុកខ្លាំងពិតមែន ទើបដាច់ចិត្តសុំយ៉ុនហ្គីដូច្នេះ។

" មិនបានទេ..យប់ហើយអូនគួរសម្រាកទៅ ទីនោះគ្រោះថ្នាក់ណាស់" មិនខុសនោះទេកន្លែងដែលរាងក្រាស់ត្រូវទៅវាមិនមែនជាកន្លែងដែលមានសុវត្ថិភាពឡើយវាពោរពេញទៅដោយក្មេងទំនើងពួកសង្គមងងឹតជាច្រើន ដូច្នេះគេមិនចង់អោយជីមីនទៅឡើយ។

" ហុឹកហុឹក តែខ្ញុំគេងមិនលក់ទេ " មិនទាន់បានប៉ុន្មានផងទឹកភ្នែកក្មេងឆ្នាស់ម្នាក់នេះ ហូររហាមដូចទឹកទន្លេបាត់ទៅហើយ!! បើម្លឹងៗអីអ្នកណាទៅដាច់ចិត្ដទុកគេចោលទៅកើតន៎ោះ?

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now