ភាគទី2 : ផ្លោះបង្អួច

1.1K 75 0
                                    

ហេជីនតុបតែងខ្លួនស្អាតបាត ក្នុងដៃកាន់ស្រាក់អាហារ ដើរសម្ដៅទៅកាន់វិមានរបស់យ៉ុនហ្គី ដោយស្នាមញញឹមផ្លាស់ប្ដូរកិរិយាក្លាយជាមនុស្សស្រីសុភាពរាបសារមួយរំពេច ប៉ុន្តែក្នុងចិត្តរបស់នាងហាក់ពុះកញ្ច្រោលចង់ឃើញផ្ទាល់ភ្នែកខ្លាំងណាស់ថាវាពិតដូចគេនិយាយតរគ្នាឬទេ!?។

  អាយ៎!!!!
សម្រែកលាន់រំពងបំលឺចេញពីក្នុងបន្ទប់ដែលរាងក្រាស់ឃុំជីមីនក្នុងនោះ មិនប្រាប់ក៏ដឹងដែរថាជាសម្លេងនរណា តែយ៉ុនហ្គីសុខចិត្តធ្វើព្រងើយទៅវិញ ព្រោះតែដឹងថាគ្មានរឿងអ្វីកើតឡើងទេ។

  "ចៅហ្វាយ អ្នកនាងហេជីន មករក!"ហានស៊ូ ជាកូនចៅជំនិតរបស់យ៉ុនហ្គី។

  " ហុឹម!! ឯងទៅមើលជីមីនបន្តិចទៅ ក្រែងគេធ្វើអ្វីផ្ដេសផ្ដាសក្នុងបន្ទប់ " មុននឹងទៅនាយក្រាស់ហុចសោរបន្ទប់អោយ ហានស៊ូ រួចក៏ ងើបចេញពីបន្ទប់ធ្វើការសម្ដៅចុះទៅខាងក្រោម តែម្ដងទៅ ។

បន្ទប់

ប្រាវ!!ប្រាវ!!
កំលោះតូចក្រវាសរបស់របរចោលខ្ទិចគ្មានសល់ ដោយក្ដីខឹងសម្បារ ខណៈត្រូវប្រុសប្រម៉ាត់ខ្មៅនោះឃុំឃាំងគេក្នុងបន្ទប់ធ្វើដូចជាគេអ្នកទោសបែបនេះមិនបានទេ។

  " អ្ហាយ!!! យើងស្អប់ឯង យើងគ្មានថ្ងៃលើកលែងអោយឯងទេមីនយ៉ុនហ្គី! ហុឹក" រាងតូចសម្រូតខ្លួនក្បែរជើងគ្រែទាំងទឹកភ្នែក ក្នុងចិត្តបន់ស្រន់អោយមានអ្នកមកជួយ គេមិនចង់នៅ កន្លែងបែបនេះទេ រឹតតែមិនអាចនៅជាមួយប្រុសម្នាក់នោះថែមទៀត។

ក្រា.ក

  " ម្ចាស់តូច!!? " ហានស៊ូ ចូលមកឃើញទិដ្ឋភាពនេះភ្លាម នាយស្លុតចិត្ដជាខ្លាំង ស្មានថាមានរឿងអ្វីមិនល្អលើមនុស្សរបស់ចៅហ្វាយទៅហើយ ។
 
" ហ្ហឺកៗ " នាយតូចនៅតែបន្តអោបចង្គង់យំកាន់តែខ្លាំង កាលបើគេយំកាន់តែខ្លាំងច្បាស់ណាស់ យ៉ុនហ្គីមិនដាច់ចិត្តឃុំខ្លួនគេនៅទីនេះឡើយ។

មកដល់ខាងក្រោម ហានស៊ូមិនបង្អង់យូរក៏ស្ទុះទៅរកអ្នកជាចៅហ្វាយនាយ ដែលកំពុងជូនដំណើរនាងក្រមុំហេជីនចេញទៅវិញល្មម ទើបអោននៅនិយាយតិចៗដាក់ត្រចៀក
យ៉ុនហ្គី÷

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now