ភាគទី6 :អញ្ចឹងក៏ប្ដឹងទៅ នឹងបានដឹងថាប្ដីអូននេះអំណាចខ្លាំងប៉ុណ្ណា!?

886 64 1
                                    

ព្រឹកថ្ងៃថ្មី

  ថ្ងៃរះចែងចាំងចូលដល់បន្ទប់ធំទូលាយល្មម ដែលមានរាងកាយតូចស្ដើងកំពុងតែលង់លក់នៅលើពូកសរក្បុសនៅឡើយ មិនប៉ុន្មានដៃតូចចាប់លើកបាំងពន្លឺថ្ងៃបន្តិច ព្រោះតែមានការរំខានពីសម្លេងសត្វចាបនៅខាងក្រៅ។

«ហុឹម!!» កាយតូចពត់ពែនខ្លួនតាមទម្លាប់ មុននឹងដាក់ជើងលើឥដ្ឋតិចៗ ចង់ដឹងថាល្មមអាចដើរបានឬនៅប៉ុណ្ណោះ។

«អា៎...ឈ-ឈឺ...»

«ម្ចាស់តូច..!! »កំពុងតែថ្អូយឈឺសុខៗ ក៏មានអ្នកបម្រើស្រីបួននាក់ដើរចូលមក ក្នុងដៃកាន់រទេះរុញមកជាមួយទៀតផង។

«នេះសម្រាប់ម្ចាស់តូច តាមបញ្ជាលោកម្ចាស់» អ្នកបម្រើស្រីម្នាក់ រុញ រទេះរុញមកជិតកាយតូចដែលមើលមកពួកនាងទាំងចងចិញ្ចើមជាប់ មុននឹងតបសម្ដី÷

«ខ្ញុំមិនបានពិការ..ហេតុអីត្រូវជិះរបស់នេះដែរ??»ជីមីនពោលមិនពេញចិត្ដ កាលដែលអោយគេមកអង្គុយលើរទេះរុញដូចជាមនុស្សពិការបែបនេះ?

«ពួកខ្ញុំគ្រាន់តែធ្វើតាមបញ្ជារលោកម្ចាស់ប៉ុណ្ណោះ មិនបានមានចេតនាថាម្ចាស់តូចពិការឡើយ..» ពួកនាងរហ័សអោនមុខចុះដោយការភិតភ័យ ខ្លាចក្នុងការធ្វើអោយរាងតូចមិនពេញចិត្ដ នឹងមានរឿងដល់យ៉ុនហ្គីដេញចេញទៀត។

« ខ្ញុំត្រូវការជួបជាមួយលោកម្ចាស់ពួកនាង ឥលូវនេះ..ទៅហៅគេអោយខ្ញុំ! » ជីមីន សម្លឹងទៅពួកនាង កើនចិត្តឆ្ងល់ ហេតុអ្វីបានជាអ្នកនៅទីនេះខ្លាចប្រុសម្នាក់នោះខ្លាំងម្លេះ?គេមានស្អីអស្ចារ្យទៅ?

«គ-គឺ...លោកម្ចាស់កំពុងតែនៅក្នុងចំការ
ពួកខ្ញ-ខ្ញុំមិនហ៊ានទេ..»

«ហេតុអី? គេមិនសម្លាប់ពួកនាងទេ ឆាប់ទៅ!» ជីមីនមិនខ្វល់ ខណៈពួកនាងម្នាក់ៗគ្រាន់តែលឺពាក្យ'សម្លាប់' ម្នាក់ៗញ័រអស់ទាំងប្រាណទៅហើយ។

«ហុឹក..ហុឹក..ពួកខ្ញុំម្ចាស់សុំទោស សូមម្ចាស់តូចលើកលែងផង» នាងបម្រើ មិនយល់សម្ដីរាងតូច បែរជានាំគ្នាលុតចង្គង់ចុះអង្វរជីមីនទាំងទឹកភ្នែកសស្រាក់ទៅវិញ។

«អេ...ខ្ញុំអត់មានធ្វើអ្វីពួកនាងទេ?? ម្ដេចក៏យំ? »រាងតូចកាន់តែឆ្ងល់ គេដូចជាមិនបាននិយាយយកទោសពៃអីពួកនាងទេ ម៉េចក៏ក្លាយទៅជាបែបនេះអស់ហើយ..?!

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Donde viven las historias. Descúbrelo ahora