Part 2 "កាត់ចិត្ត"

Mulai dari awal
                                        

«អូ សួស្ដីបង...នី-គី» ជេគ និយាយស្វាគមន៍ទាំងមុខរាងញញឹមមិនសូវសមស្មានតែអ្នកណា
'ព្រះហ្អើយ គាត់មែនតើ នេះគាត់ជាសង្សារស៊ុននូឬ?'

«សួស្ដី បាទ» ឆ្លើយតបទាំងទឹកមុខញញឹម

«នេះ ជេគ បងអូនហ៎?» នីគី ងាកមុខសួរទៅកាន់សង្សារខ្លួន

«បាទ» ស៊ុននូ

«បងជេគ អង្គុយមកបង ខ្ញុំកម្ម៉ង់អីញុំារួចហើយ» ស៊ុននូ

«អឹមម» ជេគ

ការទទួលទានអាហារពេលល្ងាចប្រ្រពឹត្តយ៉ាងរលូន ជេគក៏បាននិយាយលេងជាមួយស៊ុននូនិងនីគីកាន់តែស្និទ្ធស្នាល ប៉ុន្តែរំពេចនោះស៊ុននូក៏បានហា៎និយាយឡើង...

«នីគី បងជួយអូនរឿងមួយបានទេ?» ស៊ុននូ ងាកទៅចាប់ដៃនីគីរួចក៏សួរតែជេគមិនចាប់អារម្មណ៌មិនចង់ចេះដឹងរឿងគូគេ

«បាទតាស៎ សម្រាប់អូនរឿងប៉ុន្មានក៏បាន» នីគី តបទាំងញញឹមមិនភ្លេចយកដៃឈ្លីចុងច្រមុះស៊ុននូថើរៗរបៀបក្នាញ់

«អឺ...គឺ...គឺរឿងបងជេគលួចស្រលាញ់មិត្តប-»
ឃឹក~ឃឹកៗ
គាំងសម្លេងឈ្លក់ទឹក 🙏🏻
«ស៊ុននូ!!» ជេគ ដោយកំពុងផឹកទឹកតែក៏ស្រាប់តែត្រូវឈ្លក់ពេលដែរស៊ុននូពោលមួយប្រយោគនេះឡើង ជេគពេលនេះខ្មាស់ផង អៀនផង ភ័យផង ព្រោះនេះជាមិត្តគេណា

«បងជេគ ស្ងៀម!» ស៊ុននូ

«អូ៎ នេះលួចស្រលាញ់អាជេយ៍មែនទេ?» នីគី សួរទៅកាន់ជេគទាំងសើចតិចៗនឹងទឹកមុខភ័យៗរបស់ជេគ

«អឺ...គឺ...អឺ ម...»

«មិនមែនបងជេយ៍ទេ បងសុងហ៊ុន!» ដោយដឹងថាបងខ្លួនពិបាកនិយាយស៊ុននូក៏និយាយចេញមកតែម្ដង

«ហាស៎?! »
«សុងហ៊ុន មិនដែលទាំងញញឹមដាក់អ្នកណាផ្ដាសផងចេះមានអ្នកក្រាស់ដែរនៀក?!» នីគី

«ក៏៣ឆ្នាំមុនពេលបងហ៊ុនដើរមកពីកន្លែងហាត់បាល់បោះជាមួយបងជេយ៍ ពេលនោះអូនរត់ដេញបងជេគហើយក៏ទៅបុកនឹងបងហ៊ុនហើយពេលនោះទឹកដែលនៅដៃបងជេគក៏ប្រឡាក់អាវបងហ៊ុន រួចបងជេគក៏សុំទោសៗៗ បងហ៊ុនញាប់ឆ្មេរ បងហ៊ុនគាត់ក៏ញញឹមដាក់គាត់ហើយប្រាប់ថាមិនអីទេ បងជេគក៏ផ្ដើមលួចស្រលាញ់ពីពេលនោះមក...» ស៊ុននូរៀបរាប់ប្រាប់នីគី
ជេគឡើងចំហមាត់ 'នេះចាំច្បាស់តែម្ដងហ៎'

MY ONLY LOVETempat cerita menjadi hidup. Temukan sekarang