ភាគទី10:នេះអូនជេរបងហ្ហេស៎?

Start from the beginning
                                    

«ប្រាកដ?»
«ខ្លាំងណាស់!»

រាងតូចញញឹម មុននឹងដើរឡើងទៅបន្ទប់ វិញ ទុកអោយរាងក្រាស់សម្លឹងមើលត្រគៀកសាយងរខ្ទឺត ពីខាងក្រោយ ដោយស្នាមញញឹមចុងមាត់ដូចគ្នា ។

ព្រឹកស្អែក

រាងតូចក្រោកពីព្រលឹម លាបថ្នាំលើករជើង ដែលកំពុងតែជាសះល្មមអាចដើរបានទៅហើយ។រើុងៗ!! ភ្លាមនោះសម្លេងទូរស័ព្ទក៏បំលឺឡើងកាត់ចង្វាក់អារម្មណ៍កាយតូចដែរកំពុងរវើរវាយភ្លាមៗ÷
 
«យូ៉ណា?ហាឡូ..» នាយតូច ញញឹមភ្លាមៗក្រោយពីបានឃើញខលមកពីមិត្ដសម្លាញ់របស់ខ្លួន។

«មីននី មែនទេ!!» សម្លេងមនុស្សស្រីបំលឺឡើងមក ចេញពីក្នុងទូរស័ព្ទ។

«គឺយើងហ្នឹងហើយ មានការអីហ្ហេស៎!?»ជីមីន

«គឺយើងមកដល់ប្រទេសកូរ៉េហើយ ឯងនៅឯណា ម្ដេចមិនមកទទួលយើង? » យ៉ូណា ជាមិត្តនៅឯបរទេសរបស់រាងតូច ។ ពេលនេះនាងក៏បានមកដល់ទឹកដីកំណើត តាមការសន្យាជាមួយរាងតូចដូចគ្នា។

«គ-គឺ យើងនៅផ្ទះ!!មិនបានទៅទទួលឯងទេ តែចាំយើងទៅរកឯងចុះណា៎»រាងតូចប្រញាប់រកលេស មកនិយាយ បើប្រាប់ថាគេនៅផ្ទះយ៉ុនហ្គី ច្បាស់ជានាងស្រែកផ្អើលអាកាសមិនខានទេ។

«នេះឯងមិនចង់ជួប បងជីនអុី ទេឬ?គាត់ក៏មកដែរ» គ្រាន់តែលឺឈ្មោះនាយកំលោះជីនអុី ជាសិស្សច្បងភ្លាម ធ្វើឱ្យកំលោះតូចហាក់ប្រែប្រួលអារម្មណ៍មួយរំពេច។

«គ..គឺយើង! យើងជាប់រវល់ហើយ ចាំយើងទៅរកឯងចុះ យ៉ូណា ប៉ុណ្ណឹងបានហើយ បាយៗ » តឹត!!

  មិនអោយនាងក្រមុំក្នុងទូរស័ព្ទឆ្លើយតបទាន់ រាងតូចរហ័សចុងបិតយកតែម្ដង។ សឹមទម្លាក់ខ្លួនលើពូកវិញទាំងដកដង្ហើមធំ មិនដឹងថាគេគិតអ្វីឡើយពេលនេះ! ជីនអុី ជាសិស្សច្បង របស់ជីមីនកាលរៀននៅបរទេស ហើយក៏ជាក្រាស់របស់នាយតូចដែរ។

   នៅចំការទំពាំងបាយជូរពេលនេះកំពុងមានភាពចលាចល ដោយសារតែអំពើអុកឡុកពីសំណាក់មនុស្សប្រុសម្នាក់ដែលជាធ្លាប់ជាកម្មករពីមុនមក ។

«អាសុង ដាក់កាំបិតចុះ..តាំងសតិបន្តិចទៅ» កម្មករ2-3នាក់ នាំគ្នាំជួយសម្រួល ខណៈដែលសុងជាអ្នកលេងថ្នាំ ដែលត្រូវរាងក្រាស់ឃុំទុកដើម្បីផ្ដាច់សារធាតុញៀន ពេលនេះបានរួចខ្លួនចេញមកអុកឡុកក្នុងចំការទៀតហើយ។

បង្ខាំងចិត្ដស្នេហ៍ បង្ខំចិត្តស្អប់♡︎🔥Where stories live. Discover now