Forty seven : Game Over

1.6K 141 9
                                    

" លាហើយ ថេយ៉ុង ឡូរ៉ាក្រេស!!! "

ប៉័ង!!!

គ្រាប់កាំភ្លើងពីចម្ងាយហោះតម្រង់ទៅទម្លុះទ្រូងខាងស្ដាំរបស់លោកឆេដុន។

ប៉័ងៗ!!!
ព្រូស!
ពីរគ្រាប់បន្តទៀតចំជើងទាំងសងខាង ធ្វើឲ្យរាងកាយរបស់លោកឆេដុនដួលចុះទៅលើដី កាំភ្លើងរមៀលចេញពីដៃ។

" ខា-រ៉ា!! " លោកឆេដុនលើកដៃទប់កន្លែងទ្រូងដែលត្រូវគ្រាប់កាំភ្លើង ភ្នែកពណ៌ក្រហមសំឡឹងមើលទៅអ្នកស្រីខារ៉ាដែលកាន់កាំភ្លើងតម្រង់មកគាត់នៅមិនឆ្ងាយពីទីនេះប៉ុន្មាន មុននឹងស្មារតីរបស់គាត់ក៏រលត់ទៅបាត់ តែដង្ហើមគឺនៅដកនៅឡើយ។

" ថេ-ថេយ៉ុង!!! " អ្នកស្រីខារ៉ាទម្លាក់កាំភ្លើងចុះ រត់ចូលមករកថេយ៉ុងនិងទាញគេមកឱបជាប់ទ្រូង ខណៈដែលថេយ៉ុងកំពុងយំញ័រខ្លួនទទ្រើកដូចជាកូនសត្វធ្លាក់ទឹក ត្រចៀករបស់គេនៅងឿងជាមួយនឹងសំឡេងគ្រាប់កាំភ្លើងនៅឡើយ ជីវិតរបស់គេវឹសតែអស់ទៅហើយមុននេះ។

ប្រហែលជាឆ្ងល់ហើយ ថាអ្នកស្រីខារ៉ាមកជួយបានយ៉ាងម៉េច? គឺពេលដែលលោកឆេដុនត្រឡប់ទៅផ្ទះវិញនោះ គាត់បានសង្កេតឃើញលោកឆេដុនធ្វើឫកពាប្លែកៗនិងគួរឲ្យសង្ស័យ ដូច្នេះហើយទើបគាត់យកកាំភ្លើងដែលគាត់បានលាក់ទុក ហើយក៏តាមលោកឆេដុនមករហូតមកដល់ទីនេះ។ ពេលបានលឺថាលោកឆេដុនជាអ្នកសម្លាប់មីនហេមិត្តភក្តិរបស់គាត់ ក្នុងទ្រូងរបស់គាត់បៀមដោយភាពឈឺចាប់ គាត់ក៏មានចំណែកធ្វើឲ្យមីនហេស្លាប់ដែរ ទើបគាត់ត្រូវការពារថេយ៉ុងឲ្យមានសុវត្ថិភាព។

" អស់អីហើយ!! ថេយ៉ុង! មីងនៅទីនេះហើយ នឹងគ្មានឡើងអីកើតឡើងទៀតឡើយ!! " អ្នកស្រីខារ៉ាឱបនិងអង្អែលក្បាលរបស់ថេយ៉ុង គាត់ក៏កំពុងយំដូចគ្នា រឿងរ៉ាវជាច្រើនបានកើតឡើងដោយនឹកស្មានមិនដល់។

" អ្ហឹកៗ....អ្នក-មីង!! អ្ហឹកៗ!! " ថេយ៉ុងឱបចង្កេះគាត់យ៉ាងណែន គេមានអារម្មណ៍ថាវាកក់ក្ដៅហាក់ដូចជាបានឱបម៉ាក់របស់គេតែនៅតែមិនអាចប្រៀបផ្ទឹមបាន គេពិតជានឹករង្វង់ដៃឱបរបស់ម៉ាក់របស់គេខ្លាំងណាស់។

ស្របពេលនោះដែរ រថយន្តស្ព័រពីរគ្រឿងក៏បើកចូលមក...

" ថេយ៍!!!! " ទ្វារឡានរបើកឡើងភ្លាម សំឡេងហៅឈ្មោះក៏បន្លឺឡើង ជុងហ្គុក វូស៉ីក ហ៊ូសុកព្រមទាំង អេឌី ចុះពីលើឡាន តែអ្នកដែលលឿនជាងគេគឺជុងហ្គុក នាយរត់យ៉ាងលឿនមករកថេយ៍ហើយក៏ទាញគេមកឱបជាប់ក្នុងទ្រូង។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now