Thirty four : Who is she?

2K 155 4
                                    

ថ្ងៃថ្មី

វូស៉ីកបាននាំថេយ៍មកផ្ទះរបស់នាយ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ព្រោះថេយ៍គ្មានកន្លែងទៅនោះទេ។ នាយបាននាំថេយ៍ទៅបន្ទប់មួយដែលបានឲ្យអ្នកបម្រើរៀបចំ ស្របពេលថេយ៍កំពុងចូលងូតទឹក នាយក៏ចុះមកខាងក្រោមជួបនឹងប៉ារបស់នាយដែលត្រឡប់មកពីខាងក្រៅវិញ ហើយពេលដែលនាយនាំថេយ៍មកគឺមិនបានឃើញគាត់នៅផ្ទះឡើយ។

" លោកប៉ា! ប៉ាទើបមកពីណា?? " វូស៉ីកសួរទៅកាន់លោកឆយដែលមានទឹកមុខមាំនិងស្មុគស្មាញ។

" ជាប៉ាទេដែលគួរសួរឯង! ហេតុអ្វីយប់មិញមិនត្រឡប់មកផ្ទះ?? "

" ខ្ញុំទៅកំដរមិត្តរបស់ខ្ញុំនៅមន្ទីរពេទ្យ! "

" រៀបចំរបស់របរទៅ ថ្ងៃស្អែកពួកយើងនឹងទៅប្រទេសស្វីស! " លោកឆយដើរទៅចាក់ទឹកដាក់កែវហើយលើកមកផឹក។

" ប៉ាកំពុងនិយាយពីអ្វី?? ហេតុអ្វីពួកយើងត្រូវទៅប្រទេសស្វីស?? " វូស៉ីកសំឡឹងមុខប៉ារបស់នាយទាំងមិនយល់ពីអ្វីដែលគាត់បាននិយាយ។

" ធ្វើតែតាមប៉ាប្រាប់ទៅ!! ប៉ាធ្វើនេះដើម្បីរក្សាជីវិតឯង! ពួកយើងនឹងទៅរស់នៅទីនោះ ហើយមិនត្រឡប់មកកូរ៉េម្ដងទៀតឡើយ!! "

" លោកប៉ា!!! តើមានរឿងអ្វីកើតឡើង?? ខ្ញុំមិនទៅណាទាំងអស់ បើប៉ាមិនប្រាប់ខ្ញុំ!! ហេតុអ្វីប៉ាធ្វើខ្លួនដូចជាមានមនុស្សតាមសម្លាប់គ្រួសារយើងបែបនេះ? ខ្ញុំមិនយល់ទេ! "

" បើឯងនៅតែរឹងទទឹងឯងនឹងស្លាប់! វីនខូសនៀរ៍នឹងតាមសម្លាប់ឯងមិនខាន!! " សំដីរបស់លោកឆយកាន់តែធ្វើឲ្យវូស៉ីកងឿងឆ្ងល់លើសដើម តែបន្តិចក្រោយមកនាយក៏ចាប់ផ្ដើមចាប់បានបន្តិចម្ដងៗ។

" ប៉ា! ប៉ាកុំប្រាប់ថាប៉ារួមដៃជាមួយលោកពូហាន់ដេណា?!!!! " វូស៉ីកសួរទៅលោកឆយទាំងបើកភ្នែកធំៗហួសចិត្ត ហើយចម្លើយដែលនាយទទួលមកវិញគឺការងក់ក្បាល។

" បើប៉ាចង់ទៅ ប៉ាទៅតែឯងទៅ! ខ្ញុំនឹងនៅទីនេះ! ហើយបើគេចង់សម្លាប់ខ្ញុំ ខ្ញុំនឹងសម្លាប់គេឲ្យបានមុន!! " ស្រដីចប់វូស៉ីកក៏ដើរចេញពីលោកឆយបាត់ ធ្វើឲ្យគាត់លើកដៃញីមុខពេញដោយភាពតប់ប្រមល់ បើគេមិនព្រមទៅបែបនេះ អ៊ីចឹងមានតែគាត់ទៅម្នាក់ឯង។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now