ត្របកភ្នែកស្អាតដែលបិទអស់រយះពេលយ៉ាងយូរចាប់ផ្ដើមកម្រើកបើកតិចៗសំឡឹងឃើញពិដានសក្បុសយ៉ាងស្ងៀមស្ងាត់ រួចក៏ទម្លាក់កែវភ្នែកចុះសំឡឹងមកក្រោម ឃើញខ្លួនឯងស្លៀកសម្លៀកបំពាក់អ្នកជម្ងឺគេងនៅលើគ្រែរបស់មន្ទីរពេទ្យ ទើបខួរក្បាលចាប់ផ្ដើមចងចាំពេលនៅផ្សារទំនើប ដែលគេសុខៗស្រាប់តែវិលមុខហើយក៏ដួលសន្លប់។
ក្រាក!
" ថេយ? ថេយ៍!! ឯងដឹងខ្លួនហើយឬ??? " ទ្វារបន្ទប់របើកឡើងដោយជីមីន គ្រាន់តែក្រឡេកភ្នែកឃើញថេយ៍បើកភ្នែកដឹងខ្លួនក៏ស្ទុះរត់ទៅមើលទាំងទឹកមុខព្រួយបារម្ភ មុននេះគេចេញទៅរកទិញអាហារពេលថ្ងៃញ៉ាំដោយខ្លួនឯង ព្រោះហ្វ្រេងបានត្រឡប់ទៅវិញបាត់ទៅហើយ។
" ម-មីន!! " បបូរមាត់ស្លេកស្រដីហៅឈ្មោះរបស់ជីមីន។
" ឯងយ៉ាងម៉េចហើយ? ត្រូវការឲ្យយើងហៅគ្រូពេទ្យមកទេ?? " ជីមីនកាន់ដៃរបស់ថេយ៍ជាប់និងបម្រុងរត់ទៅតាមពេទ្យមក តែថេយ៍ចាប់ដៃគេជាប់។
" យើងមិនអីទេ! " ថេយ៍បិទភ្នែកប្រឹងញញឹមដាក់ជីមីន ដើម្បីកុំឲ្យគេបារម្ភពីខ្លួនពេក។
" ឯងតែបែកហ្នឹង!! និយាយថាមិនអីៗរហូត!! យើងជាមិត្តឯងណា៎ថេយ៍! ឯងអាចប្រាប់យើងបានគ្រប់រឿង យើងរីករាយនឹងស្ដាប់ឯង សុខៗឯងស្រាប់តែបែបនេះ ឯងដឹងយើងភ័យប៉ុណ្ណាទេ??!! " ជីមីនស្ដីឲ្យថេយ៍ខ្លាំងៗតាមចិត្តខឹង តែភ្នែកវិញចាប់ផ្ដើមរលីងរលោងរកយំខ្លួនឯង។
" យើងសូមទោស យើងសន្យាថាឈប់ធ្វើបែបនេះទៀតហើយ "
" អ្ហឹកៗ អាមិត្តឆ្កួត!! " ទីបំផុតនៅតែយំទាល់តែបាន! ជីមីនត្រដាងដៃឱបថេយ៍ដែលគេងលើគ្រែពេទ្យទាំងយំរហាម គេពិតជាស្រឡាញ់ថេយ៍ណាស់ ថេយ៍ជាមិត្តតែម្នាក់ដែលគេរាប់អាន ហើយអាចធន់នឹងចរិតឡប់ៗរបស់គេបាន គេមិនអាចបាត់បង់ថេយ៍នោះទេ។
" មើលចុះៗ យំចឹងទៅមុខឡើងដូចកូនស្វា!! " ថេយ៉ុងសើចបន្តិចហើយនិយាយបង្អាប់ជីមីនដែលឈរពេបមាត់ ពិតជាដូចកូនក្មេងពិតមែន។
" ឯងកុំថាឲ្យយើង! " ជីមីនលើកដៃជូតទឹកភ្នែកវិញព្រមទាំងឈប់យំទៀត ទឹកមុខរបស់គេក៏ប្ដូរមកប្រាកដប្រជាបន្តិច ពេលនឹកឃើញដល់អ្វីដែលគ្រូពេទ្យបានប្រាប់គេ ហើយគេនេះហើយជាអ្នកត្រូវប្រាប់ថេយ៍រឿងនេះដោយខ្លួនឯង។
YOU ARE READING
ស្នេហ៍មួយរាត្រី | One Night Stand
Fanfiction" ត្រឹមរយៈពេលមួយយប់ ខ្ញុំនឹងធ្វើឲ្យលោកឈ្លក់វង្វេងនឹងខ្ញុំរហូតងើបមុខមិនរួច ជុងហ្គុក វីនខូសនៀរ៍!! " Character : Jungkook Wincosnea | Taehyung Loragrace Yoongi Leodas | Jimin Landergret Soobin Wincosnea | Choi Yeonjun Jayki Wincosnea | Jungwon Leodas M...