Twenty seven : You can come back to me anytime

1.7K 132 8
                                    

ឡានទំនើបពណ៌សបើកបររហូតមកឈប់នៅរបងភូមិគ្រឹះវីនខូសនៀរ៍ ដែលឡាននោះគឺជាឡានរបស់វូស៉ីក។ វូស៉ីកនិងថេយ៍បាននាំគ្នាទៅញ៉ាំអី រួចក៏នាំគ្នាដើរលេងបន្តិចបន្តួច ពេលមកវិញក៏មេឃរាងព្រលប់ទៅហើយ។

" ថេយ៍! បងសួរមួយបានទេ? " វូស៉ីកនិយាយឡើង ឲ្យថេយ៍ដែលកំពុងលើកដៃដោះខ្សែក្រវាត់ទម្លាក់ចុះវិញ ហើយងាកមើលមកនាយភ្លឹសៗ។

" ហ្យុងចង់សួរអីក៏សួរមក "

" គឺ...ថេយ៍នៅស្រឡាញ់បងទៀតទេ? បងដឹងថាបងខុសដែលកាលនោះមិនបានឆ្លើយតបនឹងថេយ៍ បងពិតជាសោកស្ដាយខ្លាំងណាស់ បើអាចថយពេលវេលាឲ្យថយក្រោយបាន បងនឹងយល់ព្រមជាមួយថេយ៍មិនខាន ព្រោះបងក៏ស្រឡាញ់ថេយ៍ដែរ!! " វូស៉ីកចាប់ដៃរបស់ថេយ៍មកកាន់ និយាយទាំងញញឹមដាក់ថេយ៍។ មែនហើយ កាលនោះថេយ៍ស្រឡាញ់នាយ ថែមទាំងធ្លាប់សារភាពប្រាប់នាយទៀតផង តែនាយមិនបានផ្ដល់ចម្លើយឲ្យគេនោះទេ រហូតដល់នាយត្រូវឡើងយន្ដហោះទៅរៀននៅក្រៅប្រទេសក៏នៅតែមិនអាចផ្ដល់ចម្លើយដល់ថេយ៍បាន។

" ហ្យុង!! បងដឹងទេ? ខ្ញុំធ្លាប់ស្រឡាញ់បង ហើយក៏ស្រឡាញ់ខ្លាំងទៀតផង ពេលនោះខ្ញុំរង់ចាំបងត្រឡប់មកវិញ ហើយមិនគិតថានឹងបើកបេះដូងស្រឡាញ់អ្នកណានោះទេ តែ.... " ប្រយោគរបស់ថេយ៉ុងធ្វើឲ្យបេះដូងរបស់វូស៉ីករីកមាឌធំឡើង ព្រោះដូចជាប្រាប់ថានាយនៅមានឱកាសបានថេយ៍មកថ្នាក់ថ្នមដូចដើមអ៊ីចឹង។

" តែ...ពេលវេលាកន្លងផុតទៅ អ្វីៗក៏ប្រែប្រួល ពេលនេះខ្ញុំទុកហ្យុងជាបងប្រុសដ៏ល្អម្នាក់របស់ខ្ញុំ ថេយ៉ុងដែលបងស្គាល់ពេលនេះអាចមិនមែនជាថេយ៉ុងដែលបងធ្លាប់ស្គាល់នោះទេ ខ្ញុំមិនចង់ឲ្យបងលំបាកដោយសារខ្ញុំឡើយ ខ្ញុំសប្បាយចិត្តដែលបងស្រឡាញ់ខ្ញុំ តែពេលនេះខ្ញុំមិនអាចទទួលក្ដីស្រឡាញ់របស់បងបានឡើយ " វូស៉ីកធ្លាក់ទឹកមុខ បេះដូងធ្លាក់ដល់បាតសមុទ្របន្ទាប់ពីស្ដាប់ថេយ៍និយាយរួច។

" តើ....ថេយ៍ស្រឡាញ់អ្នកផ្សេងហើយឬ? លោកជុងហ្គុកមែនទេ?? តើថេយ៍មានទំនាក់ទំនងអ្វីជាមួយគេ? " វូស៉ីកសួរដោយត្រង់ៗមិនបញ្ឆិតបញ្ឆៀង តើនាយមកយឺតមួយជំហានហើយមែនទេ?

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now