«មេឃត្រជាក់ណាស់ម្តេចក៏ចេញមកឈរនៅទីនេះ?»ថេហ្យុងញញឹមខ្ចឹបសម្លឹងមើលមុខម្ចាស់សំនួរមុននេះហើយក៏គ្មានអ្នកណាក្រៅពីស្វាមីកំពូលtakecareតាមចិត្តគ្រប់យ៉ាងរបស់គេនឹងឯង។ទ្រង់បានយកអាវរងារធំមួយមកដណ្តប់អោយថេហ្យុងព្រោះខែនេះជាខែរងារមានព្រិលធ្លាក់អាកាសធាតុត្រជាក់ខ្លាំងមិនល្អដល់សុខភាពរបស់អ្នកមានកូនដូចជាថេហ្យុងទេទើបបានជាទ្រង់បារម្ភខ្វល់ខ្វាយឥតឈប់។
«អូនគ្រាន់តែអផ្សុកក៏ចេញមកដើរលេងខ្លះ»
«
ថ្ងៃក្រោយប្រាប់បងៗនាំអូនចេញមកមិនអនុញាតិអោយចេញមកតែឯងបែបនេះទៀតទេ»
«បាទ!!»ព្រះអង្គម្ចាស់ញញឹមសមចិត្តនៅពេលមានមហេសីនិយាយចេះស្តាប់បង្គាប់បែបនេះ។ទ្រង់ស៊កដៃអោបចង្កេះតូចថើៗនឹងដាក់ចង្កាលើស្មារាងតូចហើយប្រើចុងច្រមុះស្រួចស្លេបរបស់ខ្លួនថើបត្រដុសតិចៗនៅកញ្ចឹង.ករាងតូចដោយមានក្តីសុខបំផុត។
«ហ្ហឹម~ឈប់ថើបទៅរសើបណាស់»ថេហ្យុងលើកដៃរុញមុខព្រះអង្គម្ចាស់ចេញហាមមិនអោយថើបគេទៀតព្រោះរសើបពេកតែព្រះអង្គម្ចាស់មិនព្រមស្តាប់ទ្រង់នៅតែជម្នះថើបអោយទាល់តែបាន។ថើបកញ្ចឹង.កសដូចបណ្តូលចេកមិនអស់ចិត្តហួសថើបប្រដេញដល់ថ្ពាល់ក្រពុំមានសាច់ប៉ោងក្រហៀញៗដូចហីងថែមទៀតទ្រង់ថើបៗៗទាល់តែស្បែកមុខរបស់មហេសីទ្រង់ឡើងក្រហមអស់។
«អ្ហឹកៗ..ក្រហមមុខខ្ញុំម្ចាស់ហើយខ្ញុំមិនសុខចិត្តទេ..អ្ហឹក.ចេញទៅស្អប់ទ្រង់ណាស់!!»ដៃតូចៗលើកមកក្តោមមុខទាំងធ្វើជាពេបមាត់យំអណ្តកអណ្តឺតទាមទារការលួងលោមពីស្វាមីមិនត្រឹមតែប៉ុណ្ណោះនៅធ្វើចិត្តធំហ៊ានរុញច្រានកាយក្រាសអោយចេញពីខ្លួនទៀតក្មេងនេះងរង៉ក់ច្រើនពិតមែន។
«អា៎ៗ!!មោះបងសុំទោសកុំខឹងអីក្មេងតូចរបស់បង»មិនចង់ឃើញមហេសីខ្ញាល់យូរទ្រង់រហ័សស្រវាក្រសោបកាយតូចមកអោបលួងលោមបំពេដោយសម្តីផ្អែមស្រទន់ធ្វើអោយក្មេងពូកែងរខ្លះលួចញញឹមខ្ចឹបសមចិត្តដែលស្វាមីលួងដូចបំណង។
«អ្ហឹក..កុំប៉ះអូន»ថេហ្យុងនៅតែងរង៉ក់រើបម្រាសមិនចង់អោយព្រអង្គប៉ះពាល់ខ្លួនតែព្រះអង្គទ្រង់ពុំបានពន្លែងការអោបរាងកាយក្មេងពូកែងរច្រើននេះទេមានតែអោបរឹតបន្ថែមកម្លាំងដៃទឹងណែនលើសដើមហើយទ្រង់ក៏ពោលឡើង÷
«អូនឯងនេះកូនពីរជិតកើតទៅហើយនៅងរងក់ច្រើនដូចក្មេងទៅកើតដែរឈប់ខឹងទៅបងថើបមកពីបងស្រលាញ់តើ-អរឬមួយក៏អូនហួងហែងទុកអោយប្រុសផ្សេងថើបបានជាកំណាច់នឹងប្តីខ្លួនឯង?»ទ្រង់ថើបព្រោះខ្នាញ់ថើបព្រោះលាញ់ហេតុអ្វីក៏ងរង៉ក់?ឬក៏មិនចង់អោយទ្រង់ថើបទុកថ្ពាល់នឹងអោយអ្នកផ្សេងថើបមែនទេបានជាហួងហែងកំណាញ់សម្បើមម្លេះ?
«ផាច់!!អូនស្អប់ព្រះអង្គណាស់..អ្ហឹក»ថេហ្យុងខាំមាត់សម្លក់ជុងហ្គុកថ្លែខឹងណាស់ទ្រាំមិនបានក៏ប្រលែងមួយដៃវាត់ទៅផ្ទៃមុខសរលោងរបស់អ្នកជាប្តីតែម្តង។មាត់នឹងពូកែណាស់ខាងនិយាយញោះអោយគេខឹងអោយគេខ្នាញ់ដឹងហើយលឺហើយថាក្នុងចិត្តរបស់គេគ្មានប្រុសណាក្រៅពីទ្រង់ឡើយម្តេចក៏នៅតែពោលពាក្យពិបាកស្តាប់អោយក្មេងងរច្រើននេះឃ្នាស់ចិត្តទៀតយ៉ាងអ៊ីចឹង?សប្បាយណាស់ទៅមែនទេពេលបានឃើញប្រពន្ធដែលកំពុងពពោះបុត្រតូចៗដល់ទៅពីរខឹងខ្ញាល់ដាច់ក្បាលដាច់កន្ទុយចឹងទើបបានជាញោះអោយគេខឹងឥតល្ហែ?
«ខឹងទៀតហើយ-ហ្ហឹម?»មើលសួរចុះមើលចុះ?ហ្ហើយខឹងគ្រាំចិត្តស្លាប់មិនខានទេបានប្តីល្ងង់ៗយ៉ាងនេះនោះ÷
«អើខឹងនឹងហើយ!!ចៀស»ថេហ្យុងខឹងនឹងទ្រង់ឡើងច្រាលឈាមមិនចង់ឃើញមុខទៀតទេនាំតែជ្រុលដៃវៃទ្រង់បែកក្បាលទៀត។រាងតូចពោះកំប៉ោងធំឌាំងដើរទាំងប្រឹងយកដៃទប់ចង្កេះព្រោះគេពិបាកក្នុងការដើរណាស់មកពីបុត្ររបស់ព្រះអង្គម្ចាស់នឹងហើយមកចាប់កំណើតម្តងពីរធ្វើអោយគេអ្នកពពោះវេតនាចង់ដាច់ខ្យល់យប់ឡើងឈឺចុករោយពេញខ្លួនជាពិសេសគឺឆ្អឹងខ្នងថ្ងៃឡើងក៏នៅមិនសុខក្នុងខ្លួនព្រោះកូនៗធ្វើទុក្ខដល់ឥឡូវនេះឪពុកវាមកញោះអោយអាម្មណ៍មិនល្អទៀតខឹងស្លាប់មុនសម្រាលកូនចេញមកមិនខានទេអោយតែយ៉ាងនឹងទៅ។
«កុំដើរលឿនពេកប្រយ័ត្នធ្លាក់កូនចេញមក»ទ្រង់និយាយចេញមកនេះព្រោះតែបារម្ភពេលឃើញថេហ្យុងប្រឹងដើរអោយលឿនទាំងដឹងហើយថាខ្លួនឯងកំពុងមានផ្ទៃពោះផងឯថេហ្យុងពេលលឺទ្រង់និយាយបែបនោះក៏ឆ្លៀតងាកបែរមកតបទាំងសម្លក់÷
«វាមិនធ្លាក់មកងាយៗទេក្បាលវារឹងដូចទ្រង់អ៊ីចឹង»
«ហ្ហាសៗ...បានហើយៗបងចាញ់បងខុសបងសុំទោសឈប់ងរទៅប្រពន្ធបងអើយ»ជុងហ្គុកទ្រង់សើចរលាក់ក្បាលពោះកក្អឹកអស់សំណើចជាមួយនឹងសម្តីប្រពន្ធក្មេងម្នាក់នេះជាខ្លាំង។ទ្រង់មិនប្រកាន់ខឹងជាមួយពាក្យសម្តីមិនសមរម្យរបស់ប្រពន្ធឡើយព្រោះដឹងថាគេជាមនុស្សមកពីអនាគតមានចរឹកដូចកូនក្មេងតែងតែនិយាយពាក្យមិនដឹងខ្យល់អីបែបនេះមករហូតហើយខ្ជិលប្រកាន់ច្រើនណាស់សំខាន់អោយតែគេនិយាយហើយគេសប្បាយចិត្ត។
«អូយ..អ្ហឹកៗ..ចុកជើងណាស់»ដើរបានពាក់កណ្តាលផ្លូវក្មេងខ្លះក៏រអ៊ូថាចុកជើងធ្វើទឹកមុខសំសត់ដាក់ព្រះអង្គម្ចាស់មើលទៅប្រហែលចង់ប្រើប្តីអោយធ្វើអីទៀតហើយកូននឹង÷
«បីអូន!!»ន៎កថាអីចេះខុសថាប្រើៗមែន។រាងតូចដើរតេះតះៗដូចក្មេងអាយុពីរខួបមករកប្តីអោយបីទៅដំណាក់ត្បិតថាខ្លួនឈឺចុករោយពេញជើងទាំងពីរមិនអាចដើរបានទៀតទេឯព្រះអង្គម្ចាស់ក៏ប្រើបានដូចចិត្តទៀតប្រញាប់លើកបីប្រពន្ធកំពូលខិលយាងទៅរាជដំណាក់ទាំងគ្មានពាក្យប្រកែកធ្វើអោយក្មេងខ្លះបានចិត្តលួចញញឹមខ្ចឹបសប្បាយអរក្រៃលែងបានប្តីមួយទុកគ្រាន់ថ្នមចិត្ត។
.........
ស្បៃរាត្រីក៏ឈានចូលមកដល់ភាពងងឹតក៏គ្របដណ្តប់នៅលើផ្ទៃមេឃគ្មានសូម្បីតែពន្លឺដួងផ្កាយមួយដួងសម្រាប់បំភ្លឺនាពេលរាត្រីមួយនេះខ្យល់ត្រជាក់ៗបានបក់ផាត់មកបះនឹងកាយស្តើងដែលគេងពុំទាន់លក់ព្រោះតែចិត្តនៅមិនស្ងប់ចេះតែរសាប់រសល់គិតដល់នេះគិតដល់នោះអោយអារម្មណ៍ច្របូកច្របល់អស់។
«ហ្ហឹម~»ថេហ្យុងបើកភ្នែកធំៗសម្លឹងមើលដំបូលភ្លឹះៗរួចក៏ដកដង្ហើមធំមួយខ្សឺតដើម្បីបំបាត់ភាពស្មុគស្មាញក្នុងចិត្ត។ថ្ងៃនេះចម្លែកណាស់គេគេងមិនលក់ហើយថែមទាំងខ្វល់ចិត្តអំពីរឿងមួយមិនបាត់សោះ÷
«ខ្ញុំគេងមិនលក់សោះហេតុអ្វីទៅ?ឬខ្ញុំខ្វល់ចិត្តចំពោះរឿងនោះខ្លាំងពេក?»គេប្រាសខ្លួនក្រោកអង្គុយយឺតៗនឹងបាននិយាយសួរខ្លួនឯង។តើគេងមិនលក់មកពីអ្វី?បុត្រធ្វើទុក្ខទោសឬក៏ខ្វល់ចិត្តពីរឿងផ្សេង?
«ថេហ្យុង!!!»កំពុងតែគិតពីអ្វីក៏ពុំយល់ស្រាប់តែមានសម្លេងមនុស្សប្រុសល្វើយៗស្រែកហៅខ្លួនយ៉ាងស្រទន់ផ្អែមគួរអោយចង់ស្តាប់ប៉ុន្តែសម្លេងមួយនេះមិនមែនជាសម្លេងរបស់ព្រះអង្គម្ចាស់ជុងហ្គុកឡើយតើវាជាសម្លេងអ្នកណា?
«អ្នកណា?អ្នកណាហៅខ្ញុំ?»
«ជាខ្ញុំណាថេហ្យុង!»
«អ្នកអង្គម្ចាស់ណាយ៉ុន??»រាងតូចបើកភ្នែកធំៗយកដៃខ្ទប់មាត់នឹងនិយាយតិចៗដោយភាពភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញនូវវត្តមានរបស់អ្នកម្ចាស់ណាយ៉ុននៅឈរមុខទ្វារដំណាក់របស់ខ្លួនដោយសភាពស.ស្លេក។
«អោយខ្ញុំសុំនិយាយជាមួយបានទេ?»អង្គម្ចាស់ទ្រង់ពោលឡើងទាំងញញឹម។ថ្ងៃនេះទ្រង់មានរឿងខ្លះចង់និយាយជាមួយនឹងថេហ្យុងទើបខំព្យាយាបង្ហាញខ្លួនអោយគេបានឃើញ។
«...»ថេហ្យុងមិននិយាយតែក៏ងក់ក្បាល។ស្របនឹងពេលទទួលបានចម្លើយហើយអង្គម្ចាស់ណាយ៉ុនក៏បែរខ្លួនរួចដើរចេញទៅខាងក្រៅដំណាក់ឯថេហ្យុងក៏ងើបក្រោកចេញពីគ្រែទាញយកស្បៃពណ៍ក្រហមឌិតដូចជាឈាមមកគ្របដណ្តប់លើខ្លួនរួចក៏ប្រញាប់ដើរទៅតាមប្រលឹងវិញាណរបស់អង្គម្ចាស់ណាយ៉ុនយ៉ាងលឿនតាមអ្វីដែលគេអាចធ្វើបាន។លុះដើរមកដល់ក្រោយដំណាក់ដើររហូតមកដល់សួនផ្កាកុលាបដែលអ្នកអង្គម្ចាស់ទ្រង់បានដាំវាដោយផ្ទាល់ដៃនោះទើបទ្រង់ឈប់ដំណើរងក់ហើយថេហ្យុងក៏ឈប់ដូចគ្នា។
«ទ្រង់សុខសប្បាយដែលទេ?»ថេហ្យុងពោលសួរទៅអ្នកអង្គម្ចាស់ដែលកំពុងឈរបែរខ្នងដាក់គេ។
«មិនសុខទេនៅទីនោះរងារណាស់គ្មានអ្នកណានៅចាំមើលថែទាំដូចជាឯងឡើយ»ស្របនឹងសម្តីក្រសែភ្នែករបស់អ្នកអង្គម្ចាស់ក៏ស្របាញ់សម្លឹងមើលទៅពោះរបស់ថេហ្យុងដែលប៉ោងស្ទីកធ្វើអោយម្ចាស់សមីខ្លួនរហ័សទម្លាក់ទឹកមុខចុះហើយក៏អោនមើលមកពោះរបស់ខ្លួនដូចគ្នាមុននឹងស្រដី÷
«ទ្រង់ប្រហែលជាមកទាមទារយករាងកាយរបស់ទ្រង់វិញហើយមែនទេ?អឹម!!មិនអីទេខ្ញុំម្ចាស់បានដឹងរួចមកហើយថាថ្ងៃនោះនឹងមកដល់ថ្ងៃដែលខ្ញុំត្រូវសងរាងកាយមួយនេះអោយទៅទ្រង់វិញ»
YOU ARE READING
🕤វាសនាបង្វិលពេលវេលា 🕤(The End)
Short Storyជាហេតុសំណាងអាក្រក់មួយដែលអោយតារារូបស្រស់គីមថេហ្យុងត្រូវជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិត។ប៉ុន្តែគេបែជាមានសំណាងទៅវិញដោយវិញ្ញាណរបស់គេបានឆ្លងពេលវេលាមកសន្ថិតនៅក្នុងរូបរាងកាយរបស់ព្រះជាយារបស់អ្នកអម្ចាស់ចនជុងហ្គុក។ «នេះមិនមែនជាខ្ញុំនោះទេ...
ភាគ41:ថ្ងៃដែលខ្ញុំត្រូវសងរាងកាយអោយទៅទ្រង់វិញ
Start from the beginning
