«ទ្រង់គិតស្រីស្នំទាំងអស់សុទ្ធតែមានជាប់ពាក់ព័ន្ធមែនទេ?»ណាំរ៉ាជ្រួញចិញ្ចើមចូលគ្នានឹងចោទសួរទៅថេហ្យុងពីព្រោះតែគេមិនសូវយល់ពីសម្តីរបស់ថេហ្យុងទេ។
«ទេ....!»ឆ្លើយតែមួយម៉ាត់ហើយក៏ដកដង្ហើមធំបន្តិចមុននឹងបន្តនិយាយទៀត÷
«ខ្ញុំស្តាយណាស់បើមុននេះខ្ញុំទុកជីវិតអាម្នាក់នោះដើម្បីសួរចម្លើយថាអ្នកណាបញ្ជូនវាមកគឺល្អបាត់ទៅហើយ មិនគួរណាចិត្តក្តៅសម្លាប់គេចោលសោះ»នឹកឃើញហើយស្តាយក្រោយមិនគួរណាចិត្តឆេវឆាវសម្លាប់មេទ័ពនោះសោះកុំអីគេអាចនឹងបានដឹងបាត់ទៅហើយថាអ្នកណាជាអ្នកបញ្ជូនមនុស្សអោយមកសម្លាប់គេនោះ។
«ខ្ញុំគិតថាទោះបីជាអង្គម្ចាស់ទុកជីវិតអោយវាក៏វាមិននិយាយការពិតប្រាប់ទ្រង់ដែរ មុននឹងក្រោយវាក៏គងតែស្លាប់ដដែលនោះទេ»នាងដឹងច្បាស់ថាបើមេទ័ពជនក្បត់នោះនៅរស់ក៏ពួកគេមិនទទួលបានចម្លើយពិតដែរ។ម្យ៉ាងទៀតបើអ្នកបញ្ជូនវាមកដឹងថាវាធ្វើភ្លាត់ស្នៀតហើយត្រូវគេចាប់បាននោះវាច្បាស់ជាបញ្ជូនមនុស្សមកអោយសម្លាប់មេទ័ពម្នាក់នឹងដើម្បីបំបិតមាត់មិនខាន។
«នាងចេញទៅក្រៅសិនទៅខ្ញុំចង់សម្រាក»គិតច្រើនពេកឈឺក្បាលវិលមុខណាស់ទើបរាងតូចគេចង់សម្រាក។ថេហ៍ស្តីចប់ក៏ប្រាសខ្លួនគេងបាត់ទៅ ឯណាំរ៉ាក៏មិនចង់នៅរំខានដល់ការសម្រាករបស់អង្គម្ចាស់ខ្លួនដែរទើបនាងប្រញាប់ចេញទៅធ្វើកិច្ចការរបស់នាងបន្តទៀតដែលនៅសេះសល់។
«ទៅបាត់ហើយ....ហិហិ...»ថរហ្យុងឯណេះតាមពិតមិនបានគេងអ្វីនោះទេគ្រាន់តែណាំរ៉ាចេញផុតគេងើបស្ទុះអង្គុយវឹបដក.កដូចកុកមើលថាណាំរ៉ាទៅផុតហើយឬនៅអាងគេលួចចេញទៅខាងក្រៅ។
តាមពិតពេលដែលកំពុងជជែកគ្នាជាមួយនឹងណាំរ៉ាមុននេះគេបានងាកទៅឃើញដើមឈើដែលត្រូវទឹកថ្នាំកាលពីម្សិលមិញនេះគេក៏ចង់យកមួយផ្នែកតូចនៃកូនឈើនោះទៅអោយពេទ្យនៅខាងពិនិត្យមើលតើថាថ្នាំនោះវាជាថ្នាំអ្វីខ្លះទៅ។
«គ្មានអ្នកណាដឹងគ្មានណាប្រាប់មែនទេ? ចឹងខ្ញុំនឹងស្វែងយល់ពីវាដោយខ្លួនឯងក៏បាន»ថេហ្យុងចាប់មែកឈើតូចមួយដែលមានដក់ជាតិថ្នាំនៅជាប់នោះបន្តិចដាក់ចូលទៅក្នុងថង់យាមតូចមួយរួចក៏លួចផ្លោះបង្អួចចេញទៅតាមក្រោយរាជវាំងបាត់។
+ក្នុងផ្សារ
ថេហ្យុងបានចេញផុតពីវាំងដើរមកដល់ផ្សារមួយនៅមិនឆ្ងាយពីរាជវាំងប៉ុន្មានទេ។គេដើរមកតូបអ្នកលក់ថ្នាំបុរាណដើម្បីសាកសួរពីប្រភេទថ្នាំដែលណាំរា៉យកមកអោយគេផឹក។
«ឃើញហើយ....!!»ងាកឆ្វេងបន្តិចក៏ប្រទះនឹងតូបថ្នាំបុរាណ។រាងតូចក៏បោះជំហ៊ានដើរតាំងៗទៅរកម្ចាស់ហាងនោះរួចក៏ដកកូនមែកឈើមួយដែលគេកាច់ដាក់ថង់យាមនោះអោយទៅម្ចាស់ហាងមុននឹងនិយាយ÷
«បងប្រុស តើបងដឹងទេថាថ្នាំដែលដក់នៅលើស្លឹកឈើវាជាប្រភេទថ្នាំអ្វី?»ថេហ្យុង
«......»
..កាត់...
នៅខាងក្រោយរាជវាំងដែលមានព្រៃក្រាសមួយកំពុងតែមានមនុស្សបួនប្រាំនាក់នៅឈរជុំៗគ្នាប្រៀបដូចជាកំពុងតែពិភាក្សាគ្នារឿងអ្វីក៏មិនដឹង។
..ផាច់...
«អត់បានការ គ្រាន់តែរឿងតូចតាចប៉ុណ្ណឹងក៏ពួកឯងធ្វើមិនបានសម្រេច សម្លាប់វាមិនបានហើយធ្វើអោយព្រះអង្គទ្រង់មានរបួសទៀត»
«អ្នកម្នាងកុំទាន់ខ្ញាល់អីព្រះពរ វាគង់តែស្លាប់ដោយសារថ្នាំពុលដែលពួកយើងលួចដាក់នៅក្នុងថ្នាំរបស់វានោះទេ»
«តែយើងចង់ឃើញវាស្លាប់នៅថ្ងៃនេះ ឯងដឹងទេយើងស្អប់វាស្អប់សែនស្អប់មិនគួរណាជីវិតរបស់វាថ្លៃបែអាចស្លាប់ហើយរស់វិញសោះ»
«អ្នកម្នាងយាងត្រឡប់ទៅរាជវាំងសិនទៅក្រាទូលមុននឹងមានមនុស្សឆ្លងកាត់នៅទីនេះឃើញទ្រង់ទាន់»
«ពួកឯង ត្រូវរកវិធីតាមសម្លាប់អង្គម្ចាស់ណាយ៉ុនអោយបានយល់ដែលទេ»
«ក្រាទូលអ្នកម្នាង»
ក្រោយពីបាននិយាយគ្នាចប់ទ្រង់ក៏យាងត្រឡប់ទៅរាជវាំងវិញដោយមានអង្គរក្សស្តាំនឹងស្រីបម្រើអមទៅជាមួយ។
តើទ្រង់ជាអ្នកណាទៅហេតុអ្វីក៏ចិត្តរបស់ទ្រង់ឃោឃៅចងអាឃាតនឹងអង្គម្ចាស់ណាយ៉ុនបែបនេះ? តើការស្លាប់របស់អង្គម្ចាស់ណាយ៉ុនកាលពីដើមភាគមានទាក់ទងជាមួយនឹងអ្នកម្នាងម្នាក់នេះទេ?
វ៉ាង ជីនណា
YOU ARE READING
🕤វាសនាបង្វិលពេលវេលា 🕤(The End)
Short Storyជាហេតុសំណាងអាក្រក់មួយដែលអោយតារារូបស្រស់គីមថេហ្យុងត្រូវជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិត។ប៉ុន្តែគេបែជាមានសំណាងទៅវិញដោយវិញ្ញាណរបស់គេបានឆ្លងពេលវេលាមកសន្ថិតនៅក្នុងរូបរាងកាយរបស់ព្រះជាយារបស់អ្នកអម្ចាស់ចនជុងហ្គុក។ «នេះមិនមែនជាខ្ញុំនោះទេ...
ភាគទី12:គ្មានភស្តុតាង
Start from the beginning
