ភាគទី3:ឯងជាខ្មោចព្រាយមកពីខាងណា?

Start from the beginning
                                        

«ហួយ!សន្ថិតស្អី?ខ្មោចព្រាយស្អីហ្ហា៎ខ្ញុំមិនយល់ពីពួកលោកទេហើយមើលការស្លៀកពាក់ចុះដូចអ្នកទៅលេងល្ខោន»ថេហ្យុងគេពុំទាន់ជ្រាបដឹងនោះទេថាខ្លួនគេនេះគឺកំពុងតែស្ថិតនៅក្នុងរាងកាយព្រះជាយានៃព្រះអង្គម្ចាស់ចនជុងហ្គុកមនុស្សដែលមានអំណាចលើទាំងពួងក្នុងរាជ្យវាំងនេះទើបគេចេះតែស្រែកឡូឡាទៅតាមចរឹកកាចឆ្នាស់ឆ្នើមប៉ះមិនបានប៉ះរលាកដូចជាខ្ទួយរបស់ខ្លួនបែបហ្នឹង។
«បិតាទ្រង់ស្តាប់ពាក្យសម្តីរបស់គេចុះអសុរោះថែមទាំងមិនយល់ន័យទៀតច្បាស់ណាស់ថាគេមិនមែនជាអង្គម្ចាស់ណាយ៉ុនទេ»ព្រះអង្គជុងហ្គុក
«ទ្រង់ត្រជាក់ព្រះទ័យសិនទៅក្រែងល៎អង្គម្ចាស់ទ្រង់មានការវង្វេងវង្វាន់ទើបក្លាយទៅជាបែបនេះ»បិតាជុងហ្គុក
«នេះជាភាសាររាជស័ព្ទតើ?អ៎រឬមួយក៏ពួកគេកំពុងតែថតគុន?»ថេហ្យុងរអ៊ូរងូវៗជាមួយខ្លួនឯង។និយាយគ្នាមួយសន្ទុះធំហើយទើបដឹងថាភាសាដែលព្រះអង្គជុងហ្គុកមានបន្ទូលមកខ្លួនជាភាសារាជស័ព្ទមិនត្រឹមតែប៉ុណ្ណោះនៅគិតថានេះជាការថតគុនទៀតផង។
«ពួកលោកកំពុងតែថតគុនមែនទេ?»ថេហ្យុងសួរទៅគ្រប់គ្នា។ប៉ុន្តែទាំងទាហ៊ាននាមុឺនអាមាតរួមទាំងព្រះអង្គជុងហ្គុកមិនបានមានបន្ទូលអ្វីតប.តជាមួយថេហ្យុងទេប៉ុន្តែបែជាសម្លឹងមើលទៅគេដោយការចម្លែកចិត្តទៅវិញ។
«អៅ!មើលមុខខ្ញុំធ្វើអី?បើថតគុនក៏ប្រាប់មកថាថតគុននឹងអាងខ្ញុំបានរៀបរឹកពាអោយសមជាតួឯងក្នុងរឿងណា»និយាយយូទៅកាន់តែយូទៅ។ថេហ្យុងនិយាយតែឯងកាយវិការតែឯងគ្រប់គ្នាដែលឃើញពីសកម្មភាពនេះហើយមិនឆ្ងល់មិនបានដល់ថ្នាក់មានអ្នកបម្រើខ្លះលួចគិតក្នុងចិត្តថាគេក្រោកពីស្លាប់វិញកើតឆ្កួតបាត់សតិអស់...
«អង្គម្ចាស់កើតអ្វីទៅម្តេចក៏ទ្រង់ឡែៗដូចជាមនុស្សកើតមិនគ្រប់ខែអញ្ចឹង»
«បិទមាត់ទៅតិចបានជ្រុះក្បាលពីស្មា»
អ្នកបម្រើលួចខ្សឹមខ្សៀវគ្នាពីរឿងអង្គម្ចាស់របស់ខ្លួនដែលធ្លាប់ជាបុរសទន់ភ្លន់សុភាពនឹងស្គាល់ខ្ពស់ទាបតែនេះវិញមិនដឹងថាទៅបានចរឹកកោងកាចភាសាវល់ៗស្តាប់គ្នាមិនយល់នេះមកពីណាទេធ្វើអោយមនុស្សក្នុងវាំងច្របូកច្របល់អស់ហើយ។
«បិតាបុត្រគិតថាគួរតែអញ្ជើញគ្រូសិល្ប៍មកកម្ចាត់ខ្មោចនេះចេញពីខ្លួនអង្គម្ចាស់ណាយ៉ុនទៅក្រាទូលបើបណ្តោយបែបនេះតើអោយយកព្រះសពរបស់ទ្រង់ទៅកប់ដោយរបៀបណាទៅ?»ព្រះអង្គជុងហ្គុក
«កំពុងតែថតគុណច្បាស់ណាស់មិនបានទេខ្ញុំត្រូវតែរៀបរឹករៀបពាបន្តិចសិន..ហ្ហេមៗ...អ៎រ...ខិ»ថេហ្យុងរៀបចំសម្លៀកបំពាក់របស់គេអោយរៀបរយហើយក៏សាកតេស្តសបំពង់.កចង់ដឹងថាសម្លេងប្រើការបានឬមិនបានបន្ទប់មកក៏និយាយឡើង÷
«មោះៗខ្ញុំត្រៀមរួចហើយកាំមេរ៉ាចាំប្លង់អោយល្អណា ហ្ហេម...ខ្ញុំម្ចាស់ថេហ្យុងសាហារ៉ាដ្រេស៍សូមក្រាបថ្វាយបង្គំព្រះអង្គ»

វ៉ាង ជីនណា

🕤វាសនាបង្វិលពេលវេលា 🕤(The End)Where stories live. Discover now