ភាគទី32 : កាដូរដែលមិនអាចនឹកស្មានដល់

546 47 0
                                    

   ពេលវេលាក៏ចេះតែរំកិលទៅមុខជារឿយៗហើយវាក៏ដល់ពេលដែលTaehyungប្រលងរួចហើយដែរ រាងតូចចេញពីក្នុងបន្ទប់ប្រលងដើរទៅរកមិត្តភក្តិរបស់គេទាំងញញឹមសប្បាយចិត្តយ៉ាងខ្លាំងព្រោះតែវិញ្ញាសារក្នុងក្រដាសប្រលងសុទ្ធតែលំហាត់ដែលគេចេះធ្វើទាំងអស់ ។

« យ៉ាងម៉េចដែរឯងធ្វើបានច្រើនឬអត់? »Jiminក៏សួរទៅInhyukដែលកំពុងឈ្ងោងមុខមើលទូរស័ព្ទ ពេលនេះអ្នកទាំង3គឺកំពុងអង្គុយលើបងមួយក្រោមដើមឈើគឺដើម្បីរងចាំមនុស្សមកទទួល ។

« ហុឹម បានច្រើនដែរតើតែមិនប្រាកដថាត្រូវទាំងអស់នោះទេ! »

« មិនសួរយើងដែរទេហ្ហេស៎? »Taehyungនិយាយទាំងពេបមាត់ធ្វើដូចជាអន់ចិត្តនឹងJiminអញ្ចឹងដែរមិនសួរគេ គ្នាឡើង2នាក់សួរតែម្នាក់ មិនសមសោះ ។

« យើងខ្ជិលសួរសិស្សពូកែព្រោះដឹងថាគេចេះហើយ មុខឯងនេះបើឆ្លើយថាមិនចេះក៏យើងមិនជឿដែរ! »Jiminងាកទៅសម្លក់Taehyungទាំងក្រឺតក្នាញ់នឹងគេ គេដឹងច្បាស់ណាស់ថារាងតូចចេះទើបមិនចង់សួរច្រើនជាសិស្សពូកែប៉ុណ្ណឹងហើយបើមិនចេះទៀតគេសុខចិត្តកោរសក់ ។

« ឆើស!! Jungមកហើយយើងទៅសិនហើយ »Taehyungងើបឈរបក់ដៃលាអ្នកជាមិត្តហើយក៏ចូលក្នុងឡានបាត់ ក្រោយមកក៏មានឡានសេរីទំនើបមួយគ្រឿងទៀតបើកមកឈប់ពីក្រោយឡានJungkookទើបJimin
ដឹងភ្លាមថាជាឡានរបស់លោកពូខ្លួន ។

« ពូYoonមកហើយ យើងទៅហើយណា Byebye!! »Jiminក៏និយាយលាទៅកាន់Inhyukសឹមឡើងទៅលើឡានដោយទុកឲ្យអ្នកកម្លោះអង្គុយម្នាក់ឯងតែមិនបានប៉ុន្មានផងក៏មានសម្លេងមួយហៅនាយពីក្រោយ ។

« សិស្សច្បងIn! »អាល្អិតJohaក៏រត់មកអង្គុយជិតInhyukទាំងក្នុងដៃមានកូនប្រអប់មួយ មិនដឹងថាគេនៅទីនេះធ្វើអីនោះទេព្រោះគ្រប់ថ្នាក់ទាំងអស់ត្រូវឈប់ដោយសារតែថ្នាក់ទី12ប្រលងនោះអីរួមទាំងគេផងដែរ ។

« ជាឯងទៀតហើយ?? »Inhyukលើកចញ្ចើមម្ខាងសួរទៅអាល្អិតដែលនៅចំពោះមុខហើយក៏ឆ្ងល់ដែរគេមិនទៅផ្ទះទេអីទើបមកជួបគេរហូតនៀក ។

« បាទគឺខ្ញុំទៀតហើយ! »Johaតបទាំងញញឹមស្ញេញព្រមទាំងហុចកូនប្រអប់នោះទៅឲ្យនាយទៀតផង ។

❤️អន្លង់ស្នេហ៍OMEGA🍑Where stories live. Discover now