ភាគទី9 : ឯងនៅតែក្រោមខ្ញុំដដែល

1.2K 107 7
                                    

Taehyungក៏ព្រមឡើងឡានតាមសម្ដីរាងក្រាស់ គេមិនចង់បដិសេធមនុស្សចាស់ទេណាមួយJungkookក៏ជាគ្រូរបស់គេដែរ ។

« ហ្ហឹម!លោកគ្រូ ធ្វើអីហ្នឹង? »Jungkookក៏អោនទៅជិតTaehyungធ្វើឲ្យមុខអ្នកទាំងជិតគ្នាខ្លាំងមែនទែន នាយគ្រាន់តែអោនទៅដាក់ខ្សែរក្រវ៉ាត់ឲ្យរាងតូចប៉ុណ្ណោះព្រោះឃើញគេចូលមកអង្គុយស្ងៀមៗដូចម៉ារ៉ាកាំងអញ្ចឹង ។

« ឃើញឯងអង្គុយដូចគ្មានព្រលឹងខ្ញុំក៏ដាក់ឲ្យទៅ »Jungkookមិនព្រមងើបចេញថែមទាំងលួចស្រង់ក្លិនពីលើកញ្ចឹងក.រាងតូចទៀតខ្យល់ដង្ហើមក្ដៅភាយៗហោះមកប៉ះកញ្ចឹងក.របស់Tae ធ្វើឲ្យរាងតូចព្រឺសម្បុរខ្ញាកគាំងធ្វើអីមិនចេញបានត្រឹមតែធ្វើមុខឡីឡើហើយក៏ខំប្រឹងថយមកក្រោយរហូតខ្នងរបស់គេប៉ះហ្នឹងកញ្ចក់ឡាន ។

« លោកគ្រូងើបទៅខ្ញុំ..អឺខ្ញុំ »Taehyungរុញទ្រូងJungkookតិចៗតែនាយគ្មានប្រតិកម្មអ្វីសោះគេគិតត្រូវឬខុសនាក៎ដែលព្រមជិះឡានជាមួយលោកគ្រូរោគចិត្តម្នាក់នេះ ល្មមTaeនិយាយចេញមួយៗគេសឹងតែដាច់ខ្យល់ទៅហើយ ចំណែកថ្ពាល់ក្រពុំរបស់រាងតូចក៏ចាប់ផ្ដើមឡើងក្រហមភ្លាមៗ អ្នកណាមិនអៀនទៅបើអ្នកនៅចំពោះមុខសម្លឹងមុខគេមិនប្រិចបែបនេះគេក៏ចេះអៀនដែរណា ។

« អៀនហ្ហេស៎? »Jungkookសើចហឹសៗក្នុងដើមក.គ្រាន់តែឃើញថ្ពាល់ក្រហមរបស់រាងតូចនាយសឹងតែទប់អារម្មណ៍មិនបានអោនទៅក្រញិចទេ ព្រះអើយ!!រីឯTaehyungគ្រាន់តែឮសំណួរនេះភ្លាមគេសឹងតែយំចេញមកហើយនាយឃើញដូច្នេះក៏ខំប្រឹងទប់សំណើចរួចក៏ប្រញ៉ាប់ងើបចេញពីរាងតូចព្រោះខ្លាចគេយំនាយមិនចេះលួងទេ ។

« មានរឿងអីដែលខ្ញុំត្រូវអៀននោះ? »រាងតូចសួរបកទៅវិញទាំងពេបមាត់តិចៗ មុខគេក្រហមប៉ុណ្ណឹងហើយនៅមិនទទួលស្គាល់ទៀត ។

« ឯងមិនទាន់ចេះកុហកទេទៅរៀនកុហកម្ដងទៀតទៅណា ក្មេងតូច! »

« ខ្ញុំមិនមែនក្មេងទេលោកគ្រូ »រាងតូចក៏ប្រកែកមុ្ដងទៀតគេអាយុ18ឆ្នាំហើយណាមិនមែនក្មេងបៀមដៃនោះទេ ។

« ទោះឯងក្មេងឬចាស់ក៏ឯងនៅតែក្រោមខ្ញុំដដែលហ្នឹង! »ពាក្យសម្ដីព្រានចេញពីក្រអូមមាត់របស់Jungkookធ្វើឲ្យTaeជ្រួញចញ្ចើមឆ្ងល់តែម្ដងនៅតែក្រោមហ្ហេស៎?នាយចង់សម្ដៅលើអ្វីទៅ??

❤️អន្លង់ស្នេហ៍OMEGA🍑Where stories live. Discover now