ភាគទី28 : ប្រហែលJungស្អប់ខ្ញុំហើយ

583 58 0
                                    

« Taeនៅឯណា? »Jungkookខលទៅអ្នកមាននាមជាជំនិតជាមួយសម្លេងរាបស្មើ នាយខំទប់ណាស់មិនចង់បញ្ចេញកំហឹងដាក់អ្នកណាទេទោះជាពេលនេះកំពុងខឹងខ្លាំងក៏ដោយ ។

« ខ្ញុំជូនអ្នកប្រុសតូចមកដល់ភូមិគ្រិះវិញហើយទាន! »Jayឆ្លើយតបហើយរាងក្រាស់ក៏បិទប្រព័ន្ធទូរស័ព្ទបាត់មិននិយាយអីមួយម៉ាត់នាំឲ្យអ្នកម្ខាងទៀតអត់នឹងឆ្ងល់មិនបាន ។

   គ្រាន់តែដឹងចម្លើយភ្លាមJungkookក៏ប្រញ៉ាប់ប្រញាលចាកចេញពីក្រុមហ៊ុនបើកឡានសម្ដៅទៅភូមិគ្រិះយ៉ាងលឿន ការងារសំខានប៉ុណ្ណាក៏នាយទុកចោលសិនដែរសំខាន់ពេលនេះនាយត្រូវតែទៅដោះស្រាយជាមួយTaehyung ។

« មានអីឲ្យខ្ញុំជួយទេម៉ែដោះ?? »ដំណើរល្វត់ល្វន់របស់Taehyungដើរចូលក្នុងផ្ទះបាយភ្ជាប់ជាមួយសម្លេងយ៉ាងស្រទន់សួរទៅម៉ែដោះ ដោយសារតែអប្សុកពេកគ្មានអីធ្វើទើបរាងតូចចង់ចូលមកជួយធ្វើការងារខ្លះព្រោះគេមិនចេះអង្គុយទំនេរអត់ប្រយោជន៍ឡើយ ។

« ចាស៎ អត់មានទេអ្នកប្រុសតូច! អ្នកប្រុសតូចចង់ពិសារអ្វីមែនទេចាំខ្ញុំរៀបចំជូន »

« អត់ទេខ្ញុំមិនទាន់ឃ្លានទេ...Jungមកវិញហើយទេដឹង?? »Taehyungតបនឹងគាត់ហើយក៏ឮសម្លេងឡានឈប់នៅខាងមុខភូមិគ្រិះធ្វើឲ្យគេដឹងភ្លាមថាជាឡានរបស់
Jungkook ខណៈពេលនោះរាងសង្ហារក៏បោះជំហ៊ានវែងៗចូលក្នុងភូមិគ្រិះជាមួយទឹកមុខមាំគួរឲ្យខ្លាចដើរទៅរករាងតូចដែលឈរនៅក្នុងផ្ទះបាយ ។

« អុះ! ថ្ងៃនេះបងមកវិញលឿនម្លេះ? »Taehyungញញឹមសួរទៅរាងក្រាស់តែអ្នកម្ខាងទៀតមិនបានតបនោះទេ Jungkookចាប់កញ្ឆក់ដៃរាងតូចនាំគេឡើងទៅលើបន្ទប់យ៉ាងត្រណាត់ត្រណែង ។

« អូយយ៎ Jungបងធ្វើអីនឹង?អូនឈឺណាស់ណា »Taehyungសឹងតែយំចេញមកទៅហើយពេលដែលនាយចាប់ច្របាច់.កដៃគេចង់បាក់ ព្រមទាំងខ្លាចសភាពរបស់Jungkookនៅក្នុងពេលនេះទៀត ។

ក្រាក៚គ្រាំង៚ទ្វារបន្ទប់ក៏បើកឡើងហើយក៏ត្រូវបិទទៅវិញមួយទំហឹង ។

« ហុឹក..Jungបងកើតអី?? »Taehyungញ័រមាត់តតាត់ដៃស្រឡូនក៏យកទៅអង្អែលលើ.កដៃរបស់ខ្លួនកន្លែងដែលJungkookបានច្របាច់អម្បិញមិញ គេក៏ងើយទៅមើលមុខរាងក្រាស់ទាំងទឹកភ្នែកហូរសស្រាក់ កែវភ្នែកក្រហមច្រាលក៏បាញ់ទៅរករាងតូចនាយខំឈរសម្រួលអារម្មណ៍មិនចង់ធ្វើអ្វីលើសលស់ដាក់មនុស្សដែលគេស្រឡាញ់នោះទេហើយក៏មិនចង់ឃើញគេយំដែរ ។

❤️អន្លង់ស្នេហ៍OMEGA🍑Where stories live. Discover now