ភាគទី16 : ពួកគេច្រណែននឹងអូន

1K 99 10
                                    

   បន្ទាប់ពីញាំអាហារថ្ងៃត្រង់យ៉ាងមានសេចក្ដីសុខរួចមក Jungkookក៏ខលរកជំនិតរបស់ខ្លួនឲ្យយកខោអាវមកឲ្យសំណព្វចិត្តរបស់នាយពាក់ព្រោះនាយរកខោអាវចង់ពេញមួយទូរទៅហើយគ្មានត្រូវនឹងខ្លួនរបស់Taehyungមួយសោះសុទ្ធតែរលុងទាំងអស់ បន្តិចក្រោយមកនាយJayក៏យកខោអាវមកឲ្យរាងក្រាស់ដល់Condoតែម្ដងទើបនាយយកទៅឲ្យTaehyungពាក់ ។

« បងចង់នាំអូនទៅភូមិគ្រិះរបស់បងអូនគិតយ៉ាងម៉េចដែរ? »Jungkookស្រដីឡើងទាំងដៃកំពុងច្របាច់ឈ្លីម៉ាស្សាលើចង្កេះរបស់Taehyungបណ្ដើរ បើប្រាប់ថាមិនឈឺក៏មិនជឿដែរព្រោះត្រូវរាងក្រាស់ចាប់អុកពេលយប់ផងពេលព្រឹក ឡើងបើកភ្នែកមិនទាន់ត្រូវនាយចាប់ធ្វើរឿងនោះទៀត ។

« ទៅភូមិគ្រិះហ្ហេស៎?ក្នុងនាមជាអី? »បន្ទាប់ពីឮJungkookនិយាយហើយTaehyungក៏ដកភ្នែកចេញពីទូរស័ព្ទងើបមុខទៅសម្លឹងមុខរាងក្រាស់ដើម្បីទាមទារចម្លើយ ។

« ក្មេងល្ងើចេះសួរអញ្ចឹងទៅកើតក្នុងនាមជាប្រពន្ធបងនោះអីហើយអូនក៏ក្លាយជាអ្នកប្រុសតូចក្នុងភូមិគ្រិះនឹងដែរ! »Jungkookយកដៃទៅច្បិចចុងច្រមុះស្រួចរបស់រាងតូចពោលទាំងហួសចិត្តចេះសួរអញ្ចឹងទៅកើតចំជាក្មេងពិតមែន ។

« បងមិនទាន់រៀបការជាមួយអូននៅឡើយទេកុំមកហៅប្រពន្ធពេញមាត់នោះ »

« ពួកយើងមិនទាន់រៀបការពិតមែនតែពួកយើងក៏មានអីៗជាមួយគ្នារួចហើយដែរមិនចឹង? »Jungkookញាក់ចញ្ចើមទ្រើតៗអោនទៅសម្លឹងមុខតូចច្រមិចទាំងទឹកមុខខិលមិនគួរឲ្យទុកចិត្តធ្វើឲ្យរាងតូចងាកមកសម្លក់ឲ្យថ្មែរ ។

« និយាយគ្មានអនាម័យសោះកោតលោកនាយកចេះយកបងធ្វើជាគ្រូដែរ »Taehyungក្រវីក្បាលមិនគួរណាមកអស់ខ្លួនប្រាណជាមួយនឹងលោកគ្រូមាត់ដាចម្នាក់នេះសោះគិតៗទៅក៏ស្ដាយខ្លួនដែលខំរក្សាអស់រយៈពេល18ឆ្នាំមកអស់ត្រឹមពេលនេះចង់តែចងក.ជើងឲ្យស្លាប់ទេ ។

« នេះអូនកំពុងដៀលបងហ្ហេស៎? »

« អត់ទេអូនគ្រាន់តែនិយាយការពិតតើ ហិហិ »Taehyungយកដៃខ្ទប់មាត់សើចកខឹកពេលដែលរាងក្រាស់ធ្វើមុខជូរហួញដូចម៉ែចែកទ្រព្យឲ្យមិនស្មើរអញ្ចឹង ។

❤️អន្លង់ស្នេហ៍OMEGA🍑Where stories live. Discover now