ភាគទី7 : ធ្លាប់ជួបនៅកន្លែងណាមួយ

1.4K 105 0
                                    

« អាឡូអ្នកប្រុសមានរឿងធំហើយ...!! »សម្លេងស្លន់ស្លោចេញពីក្នុងទូរស័ព្ទរបស់អ្នកកម្លោះដែលកំពុងបើកឡានធ្វើឲ្យនាយជ្រួញចិញ្ចើមឡើងមកតែម្ដង ។

« មានរឿងស្អី? »នាយស្រែកគំហកខ្លាំងៗសួរបកទៅវិញ នាយដឹងមុនបាត់ទៅហើយថាCallមកនេះដើម្បីចង់ឲ្យនាយត្រឡប់ទៅវិញនឹងហ្ហេស ។

« គឺអ្នកប្រុសធំជំងឺរើឡើងពេលនេះចូលបន្ទប់សង្គ្រោះបន្ទាន់បាត់ហើយ »

« ចង់លេងស្អីទៀតហើយ?? »

« ពេលនេះគ្មានពេលលេងសើចទេអ្នកប្រុស!អ្នកប្រុសក៏ដឹងថាអ្នកប្រុសធំមានជំងឺប្រចាំកាយ? »សម្ដីនេះធ្វើឲ្យInhyukភ្ញាក់ខ្លួនព្រើតដូចគេយកទឹកមកជះកណ្ដាលមុខអញ្ចឹង ពិតមែនហើយប៉ារបស់នាយមានជំងឺមករាប់ឆ្នាំទៅហើយហេតុអ្វីគេជាកូនភ្លេចទៅវិញ??

« ឥឡូវនេះគាត់យ៉ាងម៉េចហើយ? »

« គាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អ្នកប្រុសអាចមកមើលគាត់បន្តិចបានទេ? »បុរសម្នាក់នោះក៏ស្នើរសុំឲ្យនាយទៅមើលចៅហ្វាយរបស់ខ្លួន នេះគាត់ឈឺដល់ថ្នាក់ចូលបន្ទប់សង្គ្រោះបន្ទាន់ហើយនាយម៉េចហ្នឹងដាច់ចិត្តធ្វើមិនដឹងមិនឮទៅទោះពីមុនគាត់ធ្លាប់ធ្វើដាក់គេយ៉ាងម៉េចក៏នាយមិនអាចធ្វើបែបនេះបានដែរ ។

« ហ្ហឹម!!យើងនឹងទៅ »Inhyukឆ្លើយទាំងមិនគិតច្រើនហើយក៏បិទទូរស័ព្ទទុកបើកទៅផ្ទះរបស់ខ្លួនយ៉ាងលឿន ។

មកដល់ភ្លាមInhyukក៏ចាប់ផ្ដើមរៀបចំខោអាវដាក់វ៉ាលីហើយរួចរាល់ក៏ប្រញ៉ាប់ចាកចេញទៅប្រលានយន្តហោះបន្តទៀត ។ មិនយូរប៉ុន្មាននាយក៏មកដល់Inhyukក៏ដើរទៅកន្លែងលក់សំបុត្រយន្តហោះទាំងប្រញ៉ាប់ប្រញ៉ាល ។

« ទិញសំបុត្រទៅParisឥឡូវនេះ! »នាយក៏ហុចលុយមួយបាច់ឲ្យទៅបុគ្គលិកមើលទៅលុយនោះមិនក្រោម1000ដុល្លារទេ ។

« សូមអភ័យទោសផងលោក2ម៉ោងទៀតទើបយន្តហោះទៅParisចេញដំណើរ »បុគ្គលិកម្នាក់នោះក៏និយាយប្រាប់នាយវិញធ្វើឲ្យInhyukក្ដៅចិត្តតែម្ដងគេចង់ទៅឥឡូវមិនមែន2ម៉ោងទៀតទេ ។

« ខ្ញុំចង់ទៅឥឡូវ! »Inhyukនិយាយសង្កត់សម្លេងហើយក៏បោះលុយមួយបាច់ទៀតទៅលើតុទាំងមិនស្ដាយអីបន្តិច ។

❤️អន្លង់ស្នេហ៍OMEGA🍑Where stories live. Discover now