ភាគទី3 : អូននឹងក្លាយជាកម្មសិទ្ធរបស់បង

1.5K 135 0
                                    

« អឺ គឺយើងជួបមនុស្សរោគចិត្ត »Taeនាំពួកគេទៅរកកន្លែងអង្គុយងាកឆ្វេងងាកស្ដាំមិនឃើញមានសិស្សដើរកាត់ទើបនិយាយ ។

« ហាស៎!!! »JiminនិងInhyukស្រែកឡើងទាំងភ្ញាក់ផ្អើល ។

« គេមានធ្វើអីឯងទេTae? »សំណួរចេញពីក្រអូមមាត់របស់កម្លោះសង្ហារInhyukនាយដើរទៅជិតរាងតូចពិនិត្យមើលតាំងពីក្បាលដល់ចុងជើងទាំងក្ដីបារម្ភកើនឡើងមិនចេះតិច បើអាម្នាក់នោះហ៊ានធ្វើអីមិនល្អដាក់Taeនាយនឹងមិនឲ្យគេរួចខ្លួនទេ ។

« គេមិនបានធ្វើអីយើងទេឯងកុំបារម្ភអី »

« ចាប់ពីថ្ងៃស្អែកយើងនឹងជូនឯងមកសាលារៀនមិនឲ្យឯងជិះឡានក្រុងទៀតទេ! »Inhyukនិយាយទាំងទឹកមុខស្មើធេង Taeតែងតែប្រកែកមិនព្រមឲ្យគេជូនមកសាលាទេឥឡូវបើប្រកែកទៀតក៏គ្មានបានផលដែរ ។

« តែ.... »

« គ្មានតែគ្មានស្ករអីទេTaeនេះសំណាងហើយដែលគេមិនធ្វើអីឯងនោះ ឯងឲ្យInhyukជូនមកសាលាមកណាវាមានសុវត្ថិភាពជាង »Jiminក៏ចេញមុខនិយាយជាមួយរាងតូចម្ដងគេរកនិយាយយូរហើយតែនិយាយមិនទាន់Inhyukសោះ ។

« តែយើងមិនចង់រំខានឯងទេ »ពិតមែនហើយដោយសារតែខ្លាចគេលំបាកដោយសារខ្លួនទើបនៅតែចចេសបែបនេះ ។ រាងតូចជាមនុស្សពូកែខ្លាចចិត្តគេណាស់មិនសូវហ៊ានពឹងពាក់អ្នកណាទេសូម្បីតែJiminក៏គេមិនសូវហ៊ានពឹងដែរ ។

« រំខានអីទៅTaeរឿងប៉ុណ្ណឹងឯងកុំខ្លាចចិត្តយើងអី »Inhyukលូកដៃទៅចាប់ដៃរាងតូចនិយាយសម្លេងស្រាលៗឲ្យគេទន់ចិត្តព្រមតាមសំណើររបស់ខ្លួន ។

« អឹម ក៏បាន »Taeងក់ក្បាលយល់ព្រមប្រញ៉ាប់ដកដៃចេញមកវិញព្រោះតែនាយមិនត្រឹមតែចាប់ដៃទេថែមទាំងលួចអង្អែលដៃរាងតូចទៀត ។

   បន្ទាប់ពីនិយាយត្រូវរូវគ្នាអស់ហើយពួកគេក៏នាំគ្នាចូលថ្នាក់រៀន ចំណែកJungkookនៅអង្គុយក្នុងឡានរបស់នាយតាមមើលសកម្មភាពរបស់ពួកគេរហូតមិនដាក់ភ្នែក ល្បិចមួយក៏ផុសឡើងមកក្នុងខួរក្បាលនាយញញឹមចុងមាត់ហើយប្រាប់ទៅជំនិតរបស់ខ្លួនឲ្យគេបើកឡានចាកចេញទៅ ។

« ចៅហ្វាយចង់ទៅណាបន្តទៀត?? »

« ក្រុមហ៊ុន! »នាយឆ្លើយយ៉ាងសោះកក្រោះតាមទម្លាប់ហើយក៏ហូតទូរស័ព្ទក្នុងហោប៉ៅយកមកមើលក៏ឃើញមនុស្សម្នាក់ផ្ញើរសារមកគ្រាន់តែអានចប់ភ្លាមអារម្មណ៍ធុញថប់ក៏កើតមានឡើងតែម្ដង ។

❤️អន្លង់ស្នេហ៍OMEGA🍑Where stories live. Discover now