ភាគបញ្ចប់

8K 535 23
                                    

ពេលវេលាដើរទៅមុខយ៉ាងរហ័ស ព្រះអាទិត្យបន្ទាបខ្លួនចុះម្តងបន្តិចៗរហូតដល់បាត់ពន្លឺសូន្យសុងលើផ្ទៃមេឃទាំងមូល យប់ស្ងាត់មនុស្សម្នាគេអាចនឹងឡើងទៅសម្រាករៀងខ្លួនបាត់ទៅហើយចម្លែកអីតែនៅសួនខាងក្រោមភូមិគ្រិះបែរជាមានពន្លឺអំពូលភ្លើងបើកឆ្វេចឆ្វាច ចំណែកនៅលើបង់ក៏បង្ហាញអោយឃើញជុងហ្គុកអង្គុយចាំថេយ៉ុងនៅទីនេះក្រោយពឹងអោយហានវ៉ូលធ្វើជាជូននាយមកទីនេះក្រោយអាហារពេលល្ងាចបានបញ្ចប់ កុំអោយគេសង្ស័យថាមិនបានពិការពិត សូម្បីតែជើងក៏នៅមានបង់រុំរបួសដែរ នាយមិនបានរំពឹងអោយថេយ៉ុងត្រូវតែមកឡើយប៉ុន្តែបើមកពិតមែនវាអាចនឹងល្អ

"ជុងហ្គុក.... "នាយកម្លោះបែរទៅរកប្រភពសម្លេងស្នាមញញឹមផុសឡើងត្រដែតពេលឃើញថានាយតូចពិតជាបានមកតាមអ្វីដែលបានបបួលអញ្ជើញ ព្យាយាមរំកិលកង់រទេះមកក្បែរប៉ុន្តែថេយ៉ុងក៏ហាមព្រមទាំងរហ័សចូលមកជិត

"លោកក៏ដឹងថាជើងមិនទាន់បានជាស្រួលបួល ហេតុអីព្យាយាមរំកិលវាទៀត?ខ្ងុំគង់តែដើរទៅរកលោកតើ"

"តែយើងចង់ក្លាយជាអ្នកដែលឈានទៅរកឯងមុនម្តង"ជុងហ្គុកធ្វើជាព្យាយាមងើបឈរឡើងមកដោយមានថេយ៉ុងនៅជួបទប់ខ្លះៗដូចគ្នា

"លោកធ្វើស្អី?អង្គុយចុះវិញទៅ"

"មិនអីទេ!! យើងរៀនដើរច្រើនពេលនេះកម្រើកជើងដើរបានខ្លះៗហើយ"ជុងហ្គុកឈរឡើងមកព្រមទាំងធ្វើជាបោះជំហានយឺតបង្ហាញថេយ៉ុងដែលធ្វើមុខភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាកន្លងមកច្រើនថ្ងៃមកនេះនាយដើរបានច្រើនដល់ម្លឹងសោះ

"ល្អខ្លាំងណាស់...បើសិនជារៀនដើរបន្តិចទៀតលោកច្បាស់ជាអាចត្រលប់មកធម្មតាវិញមិនខាន "

"ត្រូវហើយ"

"លោកម្ចាស់និងលោកជំទាវដឹងរឿងនេះឬនៅ? "

"មិនទាន់មានអ្នកដឹងទេ"

"ហេតុអី្វលោកមិនប្រាប់ពួកគាត់?"

"ព្រោះយើងចង់អោយឯងជាអ្នកដឹងមុនគេបង្អស់"គាំង គាំងឡើងនិយាយមិនចេញក្រោយស្តាប់ប្រយោគជុងហ្គុកចប់ អារម្មណ៏ពេលនេះមិនដឹងថាត្រូវអៀនឬក៏ត្រេកអរអោយប្រាកដនោះទេ វាពិបាកនិយាយខ្លាំងណាស់

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now