Part 10: ឯងគិតដោយខ្លួនឯង...

4.9K 309 4
                                    

កម្លោះតូចអង្គុយអោបភួយយំសស្រាក់ស្ងាត់ៗម្នាក់ឯង ក្រោយរឿងដែលកើតឡើងប៉ុន្មានម៉ោងមុននេះ គេយំមិនហ៊ានអោយលឺសម្លេងមិនសូម្បីតែងាកទៅមើលអ្នកដែលគេងអោបចង្កេះខ្លួនជាប់នោះឡើយ គេខូចចិត្តដែលត្រូវជុងហ្គុកចាប់បង្ខំរាងកាយគេដោយម្ចាស់ខ្លួនមិនបានស្ម័គ្រចិត្តសូម្បីតែបន្តិចបើមិនមានចិត្តស្រលាញ់គេផង ធ្វើបែបនេះធ្វើអីទៅ

ថេយ៉ុងបេះដៃមាំមានស្នាមសាក់នោះចេញពីចង្កេះ ដោយមិនអោយម្ចាស់គេដឹង ទើបរំកិលខ្លួនថ្នមៗបំណងចុះទៅរើសកម្ទេចកំណាត់ខោអាវខ្លួនទាំងទឹកភ្នែកស្រក់មកឥតឈប់ ពេលនេះទើបតែម៉ោងបួនទាបភ្លឺមិនទាន់មាននរណាភ្ញាក់នៅឡើយទេលុះត្រាតែម៉ោងប្រាំទើបអ្នកបម្រើចាប់ផ្តើមងើបដើម្បីមើលការរៀបចំផ្ទះអោយបានរួចរាល់មុនពេលដែលចាហ្វាយនាយភ្ញាក់

នាយតូចក្តាប់អាវរបស់ខ្លួនមកមើលក៏ឃើញថាវារហែកពាក់មិនបានទៀតឡើយ មានតែខោប៉ុណ្ណោះដែរមិនសូវអី ព្រោះជាខោខ្លីក្រោមជង្គង់។គ្មានជម្រើសក៏មានតែយកអាវសឺមីសរបស់ជុងហ្គុកដែលធ្លាក់នៅក្បែរគ្រែនោះមកពាក់ ហើយក្រោយស្លៀកពាក់រួចរាល់ គេក៏រហ័សដើរយឺតៗចាកចេញទៅផ្ទះរបស់ខ្លួនវិញទាំងចុកចាប់ពេញរាងកាយ ដើរសឹងមិនចង់ត្រង់ផ្លូវ ជើងក៏ញ័រតតាត់តែគេនៅតែជម្នះដើររហូតដល់ផ្ទះសម្រាកវិញ

"ហ្ហឹក…. "គ្រាន់តែទម្លាក់ខ្លួនដល់លើគ្រែទឹកភ្នែកក៏ហូរមកសារជាថ្មី ឯដៃតូចនោះក៏លើកមកអោបរាងកាយខ្លួនឯងខ្ញាំសាច់របស់ខ្លួនតិចៗដំបូងៗគេតាំងចិត្តថានឹងមិនយំដោយសារមនុស្សចិត្តខ្មៅនោះ តែក៏ទប់មិនជាប់ពេលនឹកឃើញដល់ពេលដែលគេធ្វើរឿងបែបនោះដាក់ខ្លួនបែបនេះ ថេយ៉ុងសង្ងំយំរហូតដល់លក់នៅលើគ្រែរបស់ខ្លួនតែម្តង

---------------

ម៉ោងប្រាំមួយព្រឹក….

"បង…កូនចុះមកឬនៅ? "អ្នកស្រីអេរៀលចោទសួរក្រោយឃើញស្វាមីចុះមក ព្រោះរាល់ដងថេយ៉ុងតែងតែក្រោកលឿនដើម្បីទៅតាមជួយការងារគាត់នៅឯផ្ទះបាយធំ តែថ្ងៃនេះមិនបានឃើញគេឡើយ

"បងមិនដឹងដូចគ្នា ចាំបងឡើងទៅមើលកូន"

"មិនអីទេ បងទៅធ្វើការទៅទុកអោយខ្ងុំឡើងទៅវិញ"លោកជេតងក់ក្បាលបន្តិចទើបដើរចេញទៅភូមិគ្រិះមុន ទុកអោយអ្នកស្រីអេរៀលឡើងទៅបន្ទប់កូនប្រុសបំណងទៅដាស់គេអោយងើប

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now