Part 29:ពង្រត់គ្នាមក

3.9K 329 8
                                    

អ៊ីយ៉ុនម្តាយរបស់ហេដុងស្តាប់កូននិយាយរួចក៏គ្រវីក្បាលសើចហួសចិត្ត គាត់អោយយកបាយយកទឹកមកអោយថេយ៉ុងសោះ បែរជាមកនាំគ្នាលួចមើលប្តីប្រពន្ធគេញ៉ែគ្នាឯណាឯណីទៅវិញ

"បានហើយកុំចេះដឹងរឿងមនុស្សចាស់ពេកកូនឯងនេះម៉ែអោយយកបាយមកអោយថេយ៉ុងធម្មតាលើកក្រោយកុំលួចមើលគេចឹងទៀត"សម្លេងគាត់និយាយរាងលឺទើបធ្វើអោយអ្នកខាងលើផ្ទះរហ័សចុះមក

"អ្នកមីង"ថេយ៉ុងចុះមកដោយមានជុងហ្គុកនៅឈរពីខាងលើអោនក្បាលបន្តិចបង្ហាញជាការរាក់ទាក់ដល់អ្នកមីងអ៊ីយ៉ុនដែលមិនបានចុះមកព្រោះអ្នកខ្លះហាមនឹងឯង

"មករកខ្ងុំមានការអីមែនទេមីង? "

"វាគ្មានអីធំដុំទេថេយ៉ុង មីងអោយហេដុងយកបាយសម្លមកអោយពួកឯងនឹងណាតែអាល្អិតនេះវាបែរជាមកមើលក្មួយឯងនិងប្តីកំពុងញ៉ែគ្នាទៅវិញ សមតែផ្តៅឡើងខ្នងបានសមឬក"គាត់និយាយចេញមិនបានលាក់លៀមព្រោះស្មានថាជាប្តីប្រពន្ធនឹងគ្នាមែន ឃើញឈរអោបថើបគ្នាមុននេះស្អិតរមួតតែអ្នកដែលត្រូវចោទប្រែជាមុខក្រហមដូចប៉េងប៉ោះគ្រវីក្បាលតតាត់

"មិន...មិនមែនទេ...មីងច្រលំហើយ"

"មិនបាច់អៀនអីទេក្មួយអើយស្នេហាវាហាមឃាត់មិនបានទេ ពួកមីងនៅក្នុងភូមិចេះតែសង្ស័យឃើញបារម្ភគ្នាទឹកភ្នែកសស្រេកសស្រាក់ឥលូវច្បាស់ការណ៏ហើយ"គាត់លើកថាសអាហារមកអោយថេយ៉ុងដែរឈរកាន់រដិរដុបបែបចង់និយាយអីមកកាន់គាត់

"បានប្តីសង្ហារចឹងថ្នមចិត្តប្តីខ្លះស្តាប់បានទេ កុំអោយប្តីវាបែកចិត្តទៅរកអ្នកផ្សេង"គាត់យល់ថាអ្នកទាំងពីរប្រហែលជាទើបរៀបការទើបថេយ៉ុងដូចជាអៀន ក៏អោនខ្សឹបប្រាប់ណែនាំមុននឹងងាកមកមើលជុងហ្គុកដែលឈរមិនមាត់មិនកលើផ្ទះ

"ឆាប់ជាណាអ្នកកម្លោះ! កុំអោយប្រពន្ធឯងវាបារម្ភ គ្នាអង្គុយមើលថែប៉ុន្មានថ្ងៃឯងបាយមិននឹកទឹកមិនស្រេកទេ"ថេយ៉ុងងាកខ្វាច់សម្លឹងមើលជុងហ្គុកព្រោះដឹងច្បាស់ណាស់ថាជុងហ្គុកច្បាស់ជាប្រកែកហើយបែបនេះល្អណាស់អ្នកមីងច្បាស់ជាឈប់យល់ច្រលំហើយ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now