Part 18​:ហ៊ានរត់ហ្អេស?

4.8K 347 6
                                    

"ហស!! "ថេយ៉ុងងាកមុខចេញបន្លឺសម្លេងហួសចិត្តឡើងមកក្រោយស្តាប់ប្រយោគដែលជុងហ្គុកនិយាយចប់ មិនចេះ?គ្រាន់តែលួងនាយមិនចេះឬ?សរុបគេជាមនុស្សឬជាRobot?

"ចេញទៅ!! "ក្រោយឈរសម្លឹងមើលមុខគ្នាស្ងាត់អស់ជាយូរទើបនាយតូចលើកដៃចង្អុលទៅទ្វារដេញអោយជុងហ្គុកចេញ ព្រោះបើនៅអោយឃើញមុខយូរជាងនេះទៀត ខ្លាចទ្រាំមិនបានទះមួយកំភ្លៀងឈាមមាត់ឥលូវហើយ

ជុងហ្គុកមិនមាត់តែសារនេះគេក៏ជ្រើសបើកទ្វារចាកចេញទៅពិតមែន ក្នុងចិត្តក៏ម៉ួម៉ៅដែលគេខំដាក់ទុនមករកប៉ិននឹងហើយថេយ៉ុងបែរជាហ៊ានដេញគេចេញទាំងមិនញញើតគេសោះ សារនេះគេព្រមចាញ់តែមិនប្រាកដថាសារក្រោយព្រមឈរអោយ

ថេយ៉ុងចង្អុលដេញតាមចិត្តបែបនេះឡើយ

--------------------------

ព្រឹកថ្ងៃថ្មីចូលមកដល់យ៉ាងឆាប់រហ័ស គ្រប់គ្នាក៏ត្រូវងើបដើម្បីការងាររៀងៗខ្លួនដូចសព្វដង ចម្លែកអីតែថេយ៉ុងដែលងើបពីព្រឹកសម្តៅមកភូមិគ្រិះទាំងព្រឹកព្រលឹមព្រោះមានរឿងដែលគេចង់និយាយជាមួយអ្នកដែលជាម្ចាស់ភូមិគ្រិះមួយនេះ

"លោកម្ចាស់....លោកជំទាវ"ថេយ៉ុងអោនគោរពលោកអាន់ឌ្រេ និងម៉ាដាមអេបេ៏ដែលទើបតែចុះមកដល់ខាងក្រោមធ្វើអោយពួកគាត់ក៏រាងភ្ញាក់ផ្អើលពេលដែលឃើញថ្ងៃនេះនាយតូចងើបមកទាំងព្រលឹមអុលតែម្តង លឿនជាងកូនៗរបស់ពួកគាត់ដែលទាល់តែព្រឹកជាងនេះបន្តិចទើបនាំគ្នាចុះមក

"ថេយ៉ុង...មានការអីទាំងព្រឹកមែនទេ?អង្គុយចុះសិនមកក្មួយ"លោកអាន់ឌ្រេចោទសួរព្រមទាំងដាក់ខ្លួនអង្គុយលើសាឡុងជាមួយភរិយាទើបអោយថេយ៉ុងអង្គុយនៅសាឡុងម្ខាងទៀតទល់មុខពួកគាត់

"គឺខ្ងុំបានលឺម៉ាក់និយាយប្រាប់ពីបំណងរបស់លោកម្ចាស់និងលោកជំទាវរួចហើយ"លឺរួចពួកគាត់ទាំងពីរងាកមកញញឹមដាក់គ្នាទើបបែរមកមើលថេយ៉ុងវិញ

"បើបានលឺហើយថេយ៉ុងនឹងគិតបែបណា ហើយចង់ទៅរៀនបន្តទេ? "

"ខ្ងុំចង់....ប៉ុន្តែខ្ងុំគិតថាចង់ចូលធ្វើការច្រើនជាងព្រោះពេលនេះខ្ងុំរៀនមហាវិទ្យាល័យនៅទីនេះចប់ទៅហើយ"គេខ្ញាំជាយអាវខ្លួនឯងតិចៗទើបងើបមកប្រឈមនឹងពួកគាត់វិញ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now