Part 13: ឯងនៅតែមាត់រឹងដដែល

4.9K 328 5
                                    

Warning...🔥
---------------
"វ៉ាវ នេះជាកូនmodelមែនដែរទេ? "ថេយ៉ុងលើកកូនយន្តហោះជ័រដែលដាក់តាំងលើប្លង់ត្រូវបានច្នៃជាប្រភេទ3D បង្ហាញហានវ៉ូលដែលងក់ក្បាលតិចៗ

"ត្រូវហើយ បន្ទាប់ពីពិភាក្សនិងយកអោយចាហ្វាយពិនិត្យមើលហើយគាត់យល់ព្រមឃើញថាល្អទើបសាងសង់ជា3Dឡើងមកដើម្បីអោយអ្នកដែលគេនឹងធ្វើរូបពិតងាយស្រួលយល់"ថេយ៉ុងងក់ក្បាលព្រមទាំងសម្លឹងមើលmodel 3Dទាំងនោះដោយស្នាមញញឹម

"ស្អាតណាស់ ពួកបងពូកែដល់ហើយ"គេលើកមេដៃឡើងទើបហានវ៉ូលសើចតិចៗ

"គួរតែមានចំណែកចាហ្វាយដូចគ្នាព្រោះគម្រូប្លង់ខ្លះគាត់ក៏មានចំណែកក្នុងការគូរដែរ"លឺហានវ៉ូលរំលឹកដល់ថេយ៉ុងប្រែទឹកមុខភ្លែតទើបក្រលេកមើលម៉ោង នេះម៉ោងប្រាំមួយកន្លះហើយតើនេះក៏ជិតដល់ម៉ោងត្រូវទៅវិញទៅហើយ

"ចាហ្វាយអោយនាំឯងទៅជួបគាត់ពេលនេះ ពួកយើងឆាប់ទៅ"ហានវ៉ូលបើកទូរស័ព្ទមើលសារបន្តិចទើបទាញដៃថេយ៉ុងដែលឈរភាំងៗនោះអោយដើរតាម មុននេះធម្មតាតើម៉េចក៏ស្លុតៗចឹងឥលូវ

"ខ្ងុំថាយើងនៅបន្តិចទៀតមិនបានទេហ្អីបង? "

"មិនបានទេ ចាហ្វាយតឿនហើយត្រូវតែទៅ មិនអីទេឆាប់ឡើងមក"ហានវ៉ូលនាំថេយ៉ុងមកឡានវិញ ទុកអោយអ្នកដែលតាមពីក្រោយធ្វើមុខស្អុយមិនឈប់ព្រោះគ្មានជម្រើសគេចទេបើប្រាប់ហានវ៉ូលក៏រឹតតែមិនបានទៀត

"ចូលទៅថេយ៉ុងមិនអីទេ"ហានវ៉ូលប្រាប់អោយថេយ៉ុងចូលអង្គុយក្នុងឡានពេលឃើញគេឈរអេះអុញមិនព្រមចូលទៅក្នុងឡាន ក៏គិតថាថេយ៉ុងគ្រាន់តែខ្លាចជុងហ្គុកធម្មតាៗប៉ុណ្ណោះ

កម្លោះតូចដកដង្ហើមធំបន្តិចទើបទាញទ្វារឡានបើកហើយចូលទៅអង្គុយ តាមដោយឆាងវ៉ុកឡើងមកអង្គុយផ្នែកតៃកុងឡាន

"ក្រែងថាម៉ោងប្រាំមួយ ហេតុអីក៏លើសដល់កន្លះម៉ោង? "ជុងហ្គុកដកភ្នែកពីអាយផេតសម្លឹងមើលហានវ៉ូលដែលបញ្ឆេះម៉ាស៊ីនឡានបើកចេញទៅ

"គឺខ្ងុំរវល់មើលគម្រូ ម្យ៉ាងជជែកគ្នាជាមួយថេយ៉ុងរាងយូរបន្តិចដែរទើបភ្លេចមើលម៉ោងសុំទោសផងចាហ្វាយ"ហានវ៉ូលគិតក្នុងចិត្តរួចហើយថានឹងទទួលបានពាក្យបន្ទោសពីជុងហ្គុកត្រលប់មកវិញនៅពេលដែលមិនបាននាំថេយ៉ុងអោយត្រូវម៉ោងដែលគេកំណត់ ប៉ុន្តែជុងហ្គុកបែរជាគ្រហឹមធម្មតាហើយបន្តមើលការងាររបស់គេវិញ ធ្វើអោយហានវ៉ូលអត់មិនសប្បាយអរមិនបានចេះហេងថ្ងៃនេះចាហ្វាយអារម្មណ៏ល្អ តែអ្នកដែលស៊យធំជាថេយ៉ុងដែលអង្គុយត្រង់ខ្លួនភ្លឹងក្បែរជុងហ្គុកទៅវិញទេ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Nơi câu chuyện tồn tại. Hãy khám phá bây giờ