Part 35 :ល្ងង់ណាស់

3.7K 298 3
                                    

ម៉ោងជិតបីភ្លឺទៅហើយ លោកអាន់ឌ្រេបាននាំឡាយរ៉ាមកដល់តាំងតែពីមួយម៉ោងមុនប៉ុន្តែនាងសន្លប់ព្រោះជាតិថ្នាំទើបម៉ាដាមអេបេល៏និងអ្នកម៉ាក់របស់គេត្រូវឡើងទៅមើលថែនាង ចំណែកលោកអាន់ឌ្រេ និងប៉ារបស់គេក៏ត្រលប់ទៅសម្រាកព្រោះហត់នឿយប៉ុន្មានថ្ងៃមកនេះទៅហើយ ទើបក្នុងបន្ទប់ទទួលភ្ញៀវក្នុងភូមិគ្រិះមានសភាពស្ងប់ស្ងាត់សល់តែកម្លោះតូចថេយ៉ុងដែលអង្គុយច្រត់ចង្ការងោកងងុយសឹងធ្លាក់ពីលើសាឡុង ព្រោះអង្គុយរង់ចាំផ្លូវអ្នកដែលមិនទាន់មកដល់ បើទោះបីជាលោកអាន់ឌ្រេនិងឪពុកប្រាប់ថាជុងហ្គុកនិងអ្នកផ្សេងទៀតមិនបានកើតអី ប៉ុន្តែគេនៅតែមិនអស់ចិត្តអង្គុយចាំដល់ម៉ោងបីជិតបួនទៅហើយ
សម្លេងឡានឈប់ង៉ក់នៅខាងមុខផ្ទះ យ៉ុនហ្គីនិងហូសុកដើរចូលមកមុនដោយអារម្មណ៏ហត់នឿយតែក៏ចាប់ភ្លឹកពីស្រមោលស្ទុងក្បែរសាឡុងអើតមើលទើបឃើញថាជាថេយ៉ុងដែលអង្គុយបិតភ្នែកទន់ករងាក

"ចង្រែយ៏...កុំប្រាប់ថាសុខចិត្តអង្គុយចាំជុងហ្គុកមិនហ៊ានទៅគេងអោយសោះណា"ហូសុកបន្លឺឡើងខ្សឹបៗងាកមកមើលអ្នកដែលទើបតែចូលមកដល់ដូចគ្នា

"មើលមុខខ្ងុំធ្វើអី? "បងៗថយជំហានជើងចេញអោយគេបានឃើញអ្នកដែលគេងលក់លើសាឡុងព្រោះចាំផ្លូវគេ

"ប្រហែលជាបារម្ភពីឯងណាស់ហើយ"យ៉ុនហ្គីបន្លឺឡើងតិចៗទៅកាន់ប្អូនប្រុស

"ល្ងង់ណាស់!!"ជុងហ្គុកសម្លឹងមើលអ្នកដែលគេងលក់លើសាឡុងមិនដឹងអីដើរញាប់ៗប្រុងស្ទុះចូលបីគេឡើងតែក៏ឈប់ង៉ក់ដូចមនុស្សយន្តចុចបញ្ជា

"ចាំយើងបីគេទៅសម្រាកក៏បាន"ហូសុកហាក់ដឹងថាប្អូនកំពុងស្ទាក់ស្ទើរទើបចូលមកលើកបីថេយ៉ុងចេញទៅផ្ទះរបស់គេវិញ ក្រោមការតាមមើលរបស់ជុងហ្គុកដែលឈរធ្មឹងក្តាប់ដៃញ័រទទ្រើកមិនមែនខឹងហូសុកឡើយ តែខឹងខ្លួនឯងច្រើនជាង

(ខ្ងុំមិនចង់ឈឺជាងនេះទៀតទេជុងហ្គុក......ត្រឹមស្តាប់ពាក្យបដិសេធរបស់លោកខ្ងុំទ្រាំមិនចង់បានម្តងៗទៅហើយ)

ពាក្យសម្តីថេយ៉ុងថ្ងៃនោះចាក់រងំក្នុងខួរក្បាល អ្នកកម្លោះបិតភ្នែកសម្រួលអារម្មណ៏ ត្រូវហើយនៅអោយឆ្ងាយពីគេគឺល្អបំផុត គ្មាននរណាទ្រាំស្រលាញ់មនុស្សសោះកក្រោះដូចជាគេបានឡើយ ថេយ៉ុងអាចនឹងឈឺចាប់កាន់តែខ្លាំងបើគេមិនដកខ្លួនឆ្ងាយនោះ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now