ភាគទី53: ខ្ញុំស្រលាញ់ថេយ៍ពិតប្រាកដ

2.7K 222 22
                                    


"ប៊ីយូ.....អ្ហឹក"លោកយាយតក់ស្លុតខ្លាំងពេកគាត់ក៏សន្លប់បាត់ដោយលោកតានៅទ្រនិងអង្គរក្សផ្សេងទៀត

"ហ្ហឹកៗ...បងប៊ី.."អារីននិងសេហុនប្រញាប់រត់ទៅមើលអ្នកស្រីដែលគេងស្លាប់បញ្ឈភ្នែកនោះ

"ហ្ហឹកៗ...បងប៊ី..អត់ទេ..អ្ហឹកហ្ហឹក បងប៊ីក្រោកមក..
ហ្ហឹកៗពួកយើងបាត់បង់បងប្រុសម្នាក់ហើយហេតុក៏បងដាច់ចិត្តបែបនេះ ហ្ហឹក..."អារីនយំខ្លាំងណាស់និងត្រកងសាកសពបងស្រីនិងអន្រួននាងតែទោះស្រែកយ៉ាងណាក៏គាត់លែងឮដែរ ឥទ្ធិពលស្នេហាបានបាំងមុខរបស់គាត់អោយងងឹតងងុលលែងស្គាល់អ្វីខុសអ្វីត្រូវ

"ហ្ហឹកៗ...បងស្រី.."សេហុនក៏យំខ្លាំងដែរពេលបងប្អូនគេបានបាត់បង់ម្ដងម្នាក់ៗហើយនៅសល់តែនាយនិង
អារីនប៉ុណ្ណោះ

"អ្ហាយ...! អ្ហឹក..បងប៊ី.."ដោយឃើញអារីនយំខ្លាំងពេកហេដូក៏រត់ទៅមើលនាងនិងអោបពីក្រោយ

"បានហើយកាត់ចិត្តទៅណា.."ហេដូនិយាយទៅកាន់
អារីនស្របពេលដែលឡានសារ៉ែនប៉ូលីសនាំគ្នាបើកចូលមកគឺយុនហ្គីជាអ្នកប្ដឹងប៉ូលីស

"ហ្ហឹកៗ...."នាងក៏ព្រមលែងសាកសពអ្នកស្រីប៊ីយូដើម្បីអោយប៉ូលីសធ្វើការយកសាលសពចេញទៅម្ដងម្នាក់ៗ ចំណែកឯថេហ្យុងឯវិញនិងអោបជុងហ្គុកជាប់ទាំងភ័យខ្លាចនិងយំមិនបាត់នោះទេ

"ហ្ហឹកៗ...លោកចនតើអូនខុសទេ?..ព្រោះតែដំណែងមួយនោះ..អ្ហឹកហ្ហឹក...ទើបអ៊ំប៊ីស្លាប់"ថេហ្យុងយំសសឹកគេគិតថាព្រោះតែលោកគីមប្រគល់ដំណែងអោយគេទើបមានរឿងរកាំរកូសរហូតដល់អស់ជីវិតមនុស្សទៀតផង

"មិនមែនជាកំហុសអូនទេ រឿងពួកគេជាអ្នកស៊ាងពួកគេកំពុងទទួលកម្មពាហើយ"ជុងហ្គុកអង្អែលក្បាល
ថេហ្យុងនិងនិយាយប្រាប់ព្រោះតែភាពលោភលន់របស់លោកហានដែលហ៊ានធ្វើគ្រប់យ៉ាងព្រោះចង់បានទ្រព្យរបស់អ្នកដទៃចុងក្រោយគ្មានបានអ្វីមកវិញក្រៅពីសេចក្ដីស្លាប់នោះទេ។

#Skip

ក្រោយភ្លៀងមេឃនិងស្រឡះក្រោយពីចប់ពិធីបុណ្យសពរបស់អ្នកស្រីប៊ីយូគ្រប់គ្នាគឺកាន់ទុក្ខដោយអ្នកស្រី
គីមតែងតែគិតថាអ្នកស្រីប៊ីយូសម្លាប់ប្ដីគាត់តែពេលដឹងរឿងពិតក៏អាណិតដល់អ្នកស្រីដែលចាញ់បោកក្នុងល្បែងស្នេហារបស់គេទើបអ្នកស្រីគីមក៏អហោសិកម្មអោយនិងព្រមសម្រួលគ្នាជាមួយនិងប្អូនថ្លៃនិងម្ដាយក្មេកទៀតផង គាត់មិនដែលចង់បានអ្វីពី
គ្រួសារគីមបន្តិចនោះទេ

Step Father(លោកប៉ាចុង)[Complete✅]Место, где живут истории. Откройте их для себя