ភាគទី41: អូនក៏ចង់បំផ្លាញគីមថេហ្យុងផង

2.4K 206 23
                                    

ថេហ្យុងដើរចេញពីក្រុមហ៊ុនទាំងរឹកពាខ្មឺតៗរកតែរាងក្រាសដើរតាមមិនទាន់មុខគេឡើង
ក្រញ៉ូវតែម្ដង

"អូន? baby"ជុងហ្គុកដើរតាមរាងតូចត្រុកៗ

"ស្អី?"ពេលធ្មតាសុទ្ធតែបាទdaddyឡើងរលួយតែពេលខឹងសម្ដីដូចគេជះដាក់កន្ថោអញ្ចឹង

"អ្នកណាអោយអូនអនុញ្ញាត្តិអោយនាងចូលធ្វើការក្រែងដឹងហើយមែនទេ?ថានាងចង់ត្រូវគ្នាជាមួយបងវិញ បែបនោះធ្វើអោយមានអារម្មណ៍មិនល្អហើយខឹងបង"ជុងហ្គុកពេបមាត់ដើរតាមថេហ្យុង

"លោកចនកំពុងតែនិយាយអីអូនមិនយល់ហើយអូនមានអារម្មណ៍មិនល្អពីពេលណា"ថេហ្យុង

"គឺ..ពេលនឹង"ជុងហ្គុក

"ពេលលោកចនមើលដើមទ្រូងនាងមែនទេ?ធម្មតារបស់ដែលលោកចនធ្លាប់ឃើញមើលម្ដងទៀតទៅអូនមានទៅថាអី អូនមិនទាន់មាត់អីមួយម៉ាត់ផងមិចក៏ថាអូនខឹង?"ថេហ្យុងតបវិញធម្មតាតែសម្លេងមាំមិនមែនសម្លេងស្រួយខ្ញោកៗដូចរាល់ដងទេ

"ថេយ៍..ប៉ុន្តែអូនក៏ឃើញថានាងព្យាយាមអោយដៃបងបងក៏មកចង់មើលដែរ"ជុងហ្គុកគាំងនិងព្យាយាមប្រកែកដើម្បីស្អាតស្អំនាយមិនមានចេតនាមើលពិតមែនតែវាប្រទាក់ភ្នែកទៅហើយ

"តែលោកចនក៏មើលរួចហើយមិនបាច់បកស្រាយស្អីទេបើថាខ្លួនមិនខុសមែន"ថេហ្យុង

"បើទោះជាបងធ្លាប់ឃើញក៏មិនប្រាថ្នាស្អីទេព្រោះបងគ្មានសេវាជាមួយនាងហ្វារ៉ានិងមួយកាំទេ
តែបើប្រាថ្នាbabyគឺសេវាបងដើលឿនជាង5G ទៅទៀត"ជុងហ្គុក

"អូ..សេវាដើរលឿនណាស់ បែបនេះដើរទៅផ្ទះទៅ ប្រាវ!ៗគ្រាំង"ពេលនោះថេហ្យុងក៏ចូលក្នុងឡានបាត់ព្រោះសោនៅនឹងគេរួចក៏បញ្ឆេះឡានបើកចេញទៅចំណែកឯdaddyចាស់អាយុជិត40នោះជិះស្បែកជើងទៅ

"អេ...អូនសម្លាញ់ ចាំបងផង.. ទៅបាត់"នាយព្យាយាមគោះទ្វាតែថេហ្យុងបើកឡានចេញទៅយ៉ាងលឿន បើខឹងប្រចណ្ឌមិនងងក់ញិញក់អោយនាយលួងទេតែគឺឃោឃៅធ្វើបាបនាយតែម្ដងបើមិនវៃឬជេក៏ខ្មឺតពិតជាពិបាកយល់ចិត្តអូនក្មេងណាស់

   ថេហ្យុងក៏បើកឡានជិះលេងៗគេមិនទៅផ្ទះទេគេបើកទៅនេះទៅនោះមើលគេមើលឯងវិញពេលនោះថេហ្យុងក៏បើកតាមពីក្រោយឡានរបស់ហ្វារ៉ា។

Step Father(លោកប៉ាចុង)[Complete✅]Where stories live. Discover now