ភាគទី28: ហ៊ានចេញទៅសាសងគ្នាក្រោមពន្លឺព្រះចន្ទទៀតហ្ហេ?

2.9K 235 23
                                    

   ជុងហ្គុកមកញាុំអាហារជុំគ្រួសារត្រកូលមីនដោយគ្មានអ្នកណាអញ្ជើញតែនាយហ៊ានបែបនេះព្រោះនាយនិងគ្រួសារមីនស្និតស្នាលគ្នាណាស់ព្រោះពួកគាត់ស្គាល់ជុងហ្គុកតាំងពីនាយនៅក្មេងកាលពីជំនាន់ពួកគាត់ធ្លាក់ខ្លួនមកម្លេះ

"នេះញាុំអោយច្រើនទៅណាកូនថេយ៍"អ្នកស្រីមីនក៏ចាប់ខំខេកអោយអោយថេហ្យុងទាំងញញឹមព្រោះឃើញថាគេចូលចិត្តញាុំ

"បាទ អ្នកម៉ាក់"ថេហ្យុងនិយាយយ៉ាងសុភាពនិងបន្តញាុំនំគេក្រែងចិត្តប៉ាម៉ាក់ក្មេកដែរតែសំខាន់ឃ្លាន

"ត្រូវហើយជុងហ្គុកតើពេលណាក្មួយយកប្រពន្ធទៅ
នៀកចាស់ដែរហើយណាក្មួយ"លោកមីនបាននិយាយបែបនេះព្រោះកាត់ដឹងរឿងរបស់ពួកគេ

"រកឃើញហើយលោកពូនៅតែថ្ងៃចាប់ជំរិតចូលរោងការទេ"ជុងហ្គុកលួចដៀងភ្នែកទៅមើលថេហ្យុងហើយក៏ឆ្លើយធ្វើអោយរាងតូចញញឹមបិទមាត់មិនជិត

"ហឹសៗ.មែនហ្ហេ ទីបំផុតរកបានមនុស្សច្បាស់ហើយ"លោកមីន

"ជុងហ្គុកក៏រកបានមនុស្សត្រូវចិត្តបែបនេះច្បាស់ជាមានដំណឹងល្អមានកូនមានចៅមិនខាន មិនបានទេមីងនឹងដាក់កំហិតអោយកូនយុនយកចៅអោយបានកំុអោយចាញ់គ្នា"អ្នកស្រីមីនគាត់មិនបានដឹងរឿងផ្ទៃក្នុងដូចលោកមីនទើបគាត់និយាយបែបនេះហើយគាត់គិតថាយុនហ្គីស្រលាញ់ថេហ្យុងបែបនោះអាចនឹងមានកូនមិនខានទេ

"ហឹសៗ..."លោកមីនក៏ចេះសើចតែចាក់បណ្ដោយទៅគាត់ដឹងច្បាស់សង្ស័យថេហ្យុងយុនហ្គីដេកបន្ទប់ផ្សេងគ្នាផងមិនដឹង?

"ហាហា បាទម៉ាក់"យុនហ្គីសើចបញ្ឆេះជុងហ្គុក

"ហាហា....ហាហា...ហាៗអ្នកមីងនិយាយត្រូវណាស់ខ្ញុំនិងយកកូនអោយបានមុនអាយុនចំណែកវាទៅមានកូនជាមួយអ្នកណាក៏មានទៅរឿងរបស់វា"ជុងហ្គុកសើចរបៀបឈឺចិត្តនិងបន្លំនិយាយ

"មែនហើយ ច៎ា...ច៎ាស? អម្បិញមិញក្មួយថាមិច?"អ្នកស្រីមីនទើបតែចាប់ភ្លឹកថាជុងហ្គុកនិយាយស្ដីចម្លែក

"ខ្ញុំថាខ្ញុំនិងមានកូនឆាប់ៗនេះ"ឮអ្នកស្រីមីននិយាយហើយនាយសើចមិនសមនិងសម្លឹងមើលមុខថេហ្យុងមិនដាក់ភ្នែកមិនបានទេនាយត្រូវតែខំយកកូនអោយបានផលចំណេញទី1អ្នកស្រីគីមឬលោកតាគីមបំបែកនាយមិនបានទី2ក្រោយពីដឹងពីគម្រោងនៃការចូលចាប់ឃាតកនាយមិនចង់អោយថេហ្យុងចូលរួមដែរទេខ្លាចថាគេមានគ្រោះថ្នាក់ ទី3មានកូនជាចំណងចងថេហ្យុងជាប់ បែបនេះគួរតែអោយគេរវល់ពពោះកូននាយល្អទេ?  ល្អណាស់ៗ  តែ..មិនប្រាកដនោះទេថាថេហ្យុងអាចមានកូនបានឬអត់

Step Father(លោកប៉ាចុង)[Complete✅]Where stories live. Discover now