ភាគទី1: អត់ទេ..លោកប៉ា!!

8.8K 320 5
                                    

 

បុរសចំណាស់វ័យ46ឆ្នាំម្នាក់កំពុងតែអង្គុយនៅខាងមុខមេធាវីសីុញ៉េឯកសារមួយច្បាប់ដោយទឹកមុខនឹងធឹងនិងកែវភ្នែកភ្លឹកៗមិនដឹងថាក្នុងចិត្តគាត់គិតអ្វីនោះទេ ដោយមេធាវីក៏កំពុងតែឆ្ងល់ដូចគ្នាតើបុរសដែលជាកូនប្រុសអ្នកមានអំណាចម្នាក់នេះហេតុអ្វីក៏គាត់ធ្វើបែបនេះទាំងដែលខ្លួនគាត់គ្មានជំងឺឬអ្វីនោះទេគាត់មិនបានអោយហេតុផលតែក៏មកអោយគេធ្វើលិខិតផ្ទេទ្រព្យសម្បត្តិប្រញាប់ៗតែម្ដង

"ហេតុអ្វីក៏លោកធ្វើលិខិតផ្ទេទ្រព្យសម្បត្តិបែបនេះ?"មេធាវីក៏សួរទៅបុរសចំណាស់ម្នាក់នោះ

"គ្រប់យ៉ាងមានហេតុនិងផលពេលខ្លះការត្រៀមទុកមុននិងបានផលល្អយ៉ាងណាខ្ញុំផ្ទេអោយប្រពន្ធកូនខ្ញុំមានអោយអ្នកណាឯណា"

"បាទ..បើលោកមានបណ្តាំប្រាប់ខ្ញុំអាចប្រាប់បាន"មេធាវី

"ខ្ញុំដឹងហើយ"បុរសចំណាស់ម្នាក់នោះនៅតែបន្តនិយាយនិងប្រគល់ឯកសារនិងហ្វាលជាច្រើនដាក់នៅនិងមេធាវីដែលគាត់ទុកចិត្តបំផុតដូចជាមនុស្សដែលមានរឿងម្យ៉ាងទុកក្នុងចិត្តអញ្ចឹង។

#At school

   ក្មេងប្រុសរាងតូចច្រឡឹងម្នាក់ដែលមានអាយុ17ឆ្នាំគេរៀននៅថ្នាក់ទី12ត្រៀមនិងបញ្ចប់ឆ្នាំហើយ..ហើយថ្ងៃនេះក៏ជាថ្ងៃមកមើលលទ្ធផលនៃការប្រឡងបាក់ដុបរបស់គេដោយចុះពីលើឡានមកអ្នកជាឪពុកជាអ្នកជូនមក

"សឺត..ជូនពរអោយកូនប្រុសប៉ាទទួលបានលទ្ធផលនិទ្ទេសBតាមកូនចង់បានណា"លោកគីមថើបថ្ងាសកូនសំណព្វចិត្តមួយគ្រាប់ដែលគេជាគ្រាប់ពេជ្រនៃក្ដីស្នេហារបស់គាត់និងប្រពន្ធសំណព្វចិត្តគាត់ដែលគេមានឈ្មោះថាគីមថេហ្យុង

"ហិហិ..បាទលោកប៉ាតែបើថេយ៍ទទួលបាននិទ្ទេសBតើប៉ានិងអោយអ្វីមកថេយ៍"ថេហ្យុងជាក្មេងគួរអោយស្រលាញ់រៀនពូកែនិងលេងសើចច្រើនហើយគេ
ស្រលាញ់ប៉ាគេខ្លាំងណាស់

"ក៏..យើងទៅលេងនៅswitzerlandល្អទេកូន.."
លោកគីម

"យ៉េ..!! កូននិងប្រឡងអោយបានវាBye bye ណាលោកប៉ា ជុប!"ថេហ្យុងសប្បាយចិត្តទះដៃដូចជាកូនក្មេងនិងថើបថ្ពាលប៉ាគេរួចក៏រត់ចូលក្នុងសាលាដោយមិនភ្លេចលើកដៃbye bye គាត់

Step Father(លោកប៉ាចុង)[Complete✅]حيث تعيش القصص. اكتشف الآن