ភាគទី5: ក្មេងនេះក៏មិនធម្មតាដែរ

3K 251 1
                                    


ថេហ្យុងបានជិះឡានមកតាមជាមួយជុងហ្គុកទាំងដៃម្ខាងភ្ជួរសីុរ៉ូមហើយគេធ្វើមុខអើតឡើមៗថេហ្យុងមិនបានដឹងនោះទេថានាយជាម៉ាហ្វៀហើយក៏មិនដឹងថាថ្ងៃនេះគេគិតអីដែរបានមកជាមួយនិងប៉ាចុងព្រឺល
ម្នាក់នេះ

"កាសីុណូ?លោកនាំខ្ញុំមកលេងល្បែងខុសច្បាប់មែនទេ?"ថេហ្យុងក៏បែរមកចម្រិតសួរនាយ

"អ្នកណានាំឯងមក ឯងមកតាមខ្លួនឯង"ជុងហ្គុកនិយាយហីៗនិងបើកទ្វាចេញទៅខាងក្រៅ

"អេ..ឬក៏គេយកយើងមកលក់?*ស្លាប់ហើយកាថេយ៍ឯងមិនគួរមកតាមគេសោះ*"ថេហ្យុងពោលឡើងតិចៗនិងគិតក្នុងចិត្តទាំងបែកញើសជើងសក់ឃើញទេចូលមកក្នុងរូងខ្លាគឺបែបនេះហើយ

"ចៅហ្វាយគឺ....."ហេដូដែលឮថេហ្យុងនិយាយថានាយយកគេមកលក់នោះក៏ប្រញាប់យកដំណឹងនេះទៅខ្សិបជុងហ្គុកនាយក្រាសឮហើយក៏ញញឹមចុងមាត់រកគំនិតធ្វើបាបក្មេងឈ្លើយនេះមួយសិន

"ចុះមកឬអត់?"ជុងហ្គុកអោបដៃអើតមកសួរថេហ្យុង

"គឺ..ខ្ញុំជាប់សេរ៉ូមមិនចុះទេ"ថេហ្យុងព្យាយាមរកលេះប្រកែកដោះសារ

"ចុះមកកូនប្រុសប៉ា.."ថេហ្យុងចូលទៅទាញដៃរាងតូចឯថេហ្យុងវិញខ្លួនរឹងដូចដែក

"មើស!"ថេហ្យុង

"មិនត្រឹមតែក្បាលរឹងទេខ្លួននេះក៏រឹងឆ្កឹងទៀត..អឹប!"និយាយរួចនាយក៏ចូលទៅបីថេហ្យុងចេញមកខាងក្រៅហើយហុចសេរ៉ូមអោយហេដូកាន់

"អ្ហាយ!! លោកឯងចង់យកខ្ញុំទៅលក់មែនទេ.."
ថេហ្យុងរើនិងស្រែកដូចជ្រូកគេចាក់.ក

"ហឹសៗ..ក្រែងចង់មកតាមមែនទេចូលមក"ជុងហ្គុកសើចហើយទម្លាក់ថេហ្យុងនិងប្ដូជាអូសដៃវិញតែ
ថេហ្យុងនៅឈរឹងទទឹង

"យើងមិនយកឯងទៅលក់ទេ បើលក់ក៏លក់មិនបានថ្លៃដែរ"និយាយហើយនាយក៏ដើរចូលទៅក្នុងបាត់

"អឺ..អញហ្ហា.."ថេហ្យុងលើកដៃពីជ្រលចង់ចាក់
ជុងហ្គុកតែបានត្រឹមតែពីក្រោយនាយប៉ុណ្ណោះតែកុំមើលមុខទាំងកាយវិកាគឺកាចឆ្នាស់សម្បើមណាស់និងកញ្ឆក់សេរ៉ូមពីដៃហេដូចូលទៅក្នុងបាត់ឯក្បាលរាងតូចក៏រុំរបួសដូចគ្នា

Step Father(លោកប៉ាចុង)[Complete✅]Where stories live. Discover now