ភាគទី20: លោកប៉ាក្មេកមានអីជូនពរទេ?

3.7K 254 17
                                    

ថេហ្យុងនិងជុងហ្គុកនៅបន្តនិយាយគ្នាពីនេះពីនោះដោយអោបគ្នាស្អិតហើយរាងតូចវិញក៏មិនខ្ចីរើធ្វើអោយជុងហ្គុកកំហួចបានដៃលូកលាន់កូនប្រុសគេអាស!ច្រលំកូនប្រុសខ្លួនឯងរហូត

"អេ..ដៃនឹងកុំមករវាមអោយសោះ"ថេហ្យុងក៏ងើបចេញពីទ្រូងរាងក្រាសនិងសម្លក់នាយថែមទាំងក្ដតិចដៃរបស់នាយដែលចង់ប៉ះគូទគេ

"អួយ!! ប៉ុណ្ណឹងក៏កំណាញ់ដែរ"ជុងហ្គុកលួចរអ៊ូតិចៗ

"ត្រូវតែកំណាញ់ព្រោះខ្ញុំមានប្ដីហើយ"ថេហ្យុង

"មានមានទៅអ្នកណាជាប្ដីអូនពិតប្រាកដដឹងខ្លួនច្បាស់ហើយ"ជុងហ្គុកទាញរាងតូចមកអោបវិញក្លិនខ្លួនក្រអូបជាប់ច្រមុះមិននោះបាត់ទេ

"ចុះលោកចនវិញនោះជាប្ដីអ្នកណាពិតប្រាកដដឹងខ្លួនហើយ"ថេហ្យុងតបទៅនាយវិញទាំងធ្វើមុខគួរអោយស្រលាញ់

"ជាប្ដីអូននឹងហើយ!! .."ដោយខ្នាញ់ពេកនាយក៏យកដៃទៅច្បិចថ្ពាល់ប៉ោងៗនោះ

"អួយ..ឈឺណា.."ថេហ្យុងអង្អែលថ្ពាល់ទាំងរឹកពារំអួយ

"សុំទោសៗ មកថើបដើម្បីបំបាត់ឈឺ"ជុងហ្គុក
សើចតិចៗ

"ធ្វើបែបនេះលុះត្រាតែមនុស្សស្រលាញ់គ្នាតែលោកចនមិនស្រលាញ់ខ្ញុំផង"ថេហ្យុងហាកចង់ជីកឬសសួរព្រោះអម្បិញមិញឮនាយនិយាយស្រលាញ់គេ

"អ្នកណាថាបើមិនស្រលាញ់ទៅរំលោភនាំតែអស់កម្លាំងធ្វើអីក្មេងឌឺម៉ាកនេះនោះ អាងថាស្រលាញ់ទេពេល
ឈ្លើយម្ដងៗចេះតែទ្រាំបើមិនស្រលាញ់វិញយកទៅប្រោសចោលក្នុងព្រៃយូហើយ"ជុងហ្គុកដាក់មកខ្សែរនាយគំយូហើយ

"អេ..នេះបន្លំជេមែនទេ ហើយស្រលាញ់ពីពេលណាគេមិនដឹងផង"ថេហ្យុងនិយាយទៅនាយទាំងលើកចិញ្ចើមតែក្នុងចិត្តលួចរំភើបអញ្ចឹងតើបានចេះតែលួចមើលមុខគេរហូត

"5ឆ្នាំមុន"ជុងហ្គុក

"លោកចនកុហកខ្ញុំមិនដែលឃើញមុខលោកផង"
ថេហ្យុង

"ដឹងត្រឹមថាបងយកស្នាមថើបដំបូងរបស់ថេយ័ទៅបានហើយ"ឮហើយថេហ្យុងអង្គុយគិតតែគិតមិនឃើញកេមិនដែលជួបនាយពិតមែន

Step Father(លោកប៉ាចុង)[Complete✅]Where stories live. Discover now