ភាគទី37: គីមថេហ្យុងប្រណីបងផង!

2.6K 226 26
                                    

ពេលដែលឃើញថាថេហ្យុងកំពុងតែឆេវឆាវបែបនេះជុងហ្គុកមិនមាត់ទេបេះដូងនាយលោតដុកដាក់ព្រោះថានាយធ្វើខុសទៅលើគេនាយធ្វើអោយគេខកចិត្តគេខំមិនធ្វើការងារចំណាយពេលមកធ្វើម្ហូបសម្រាប់នាយតែគ្រប់យ៉ាងធ្វើអោយគេខឹងទៅវិញប៉ុន្តែកាពិតនៅពីក្រោយនោះមិនមែនបែបនោះតាមពិតនាយព្យាយាមធ្វើកុំអោយថេហ្យុងអន់ចិត្តប៉ុណ្ណោះ

"នៅមើលមុខអី? ចេញទៅ"ថេហ្យុងស្រែកដាក់នាយហើយភ្នែកសម្លក់ចង់ជ្រុះអស់ហើយសម្បកក្រៅថេហ្យុងមិនយំទេតែក្នុងចិត្តឈឺខ្ពោកៗ

"បាទ..ចាំអូនចិត្តត្រជាក់បងមកវិញ"នាយក្រាសឆ្លើយយ៉ាងស្លូតព្រោះតែដឹងថាថេហ្យុងកំពុងតែខឹងខ្លាំងតែក៏លួចសប្បាយចិត្តដែរដែលថេហ្យុងស្រលាញ់និងប្រចណ្ឌនាយថ្នាក់ដេញចេញពីផ្ទះបែបនេះនោះ

(យី! នៅសប្បាយទៀត😒)

"ចុះខ្ញុំនោះចៅហ្វាយ"ហេដូមីងមាំងនិងស្រែកសួរជុងហ្គុកចង្អុរមកខ្លួនឯង

"ម្ចាស់តូចដេញចេញហើយឯងនៅធ្វើស្អីទៀតមក"ជុងហ្គុកបកដៃហៅជំនិតចំណែកឯ
ថេហ្យុងនៅឈមើលទាំងទឹកមុខដូចមេខ្លាអញ្ចឹង

"តែ..អួយ"ហេដូនៅធ្វើមុខមិនសមតែរំពេចនោះថេហ្យុងក៏ហោះខោអាវមកបន្ថែមទៀត

ប្រាវ!!

"ចេញទៅ...លោកចននៅមើលមុខអូនធ្វើអី"ថេហ្យុង

ផូសៗ!!

"មើលព្រោះស្រលាញ់..អីយ៉ាស់..អួយ....." ឮសម្ដីជុងហ្គុកហើយថេហ្យុងក្ដៅចិត្តឆេវគេដោះស្បែកជើងមកដេញគប់និងប្រមូលស្បែកជើងនៅកន្លែងទូនោះគប់ក្រវាស់ពេញផ្ទះពេលនេះថេហ្យុងខឹងខ្លាំងណាស់

"គេចធ្វើអី...ហ្ហាស! នៅឈនៅនឹងហើយ..លោកចន! បើលោកចនមិនបែកក្បាលកុំហៅអូនគីមថេហ្យុង! !"ថេហ្យុងគប់ប្រូងប្រាវធ្វើអោយអង្គរក្សនិងអ្នកបម្រើរត់ចែកជើងគ្នាឯហេដូមានតួនាទីការពារចៅហ្វាយពីអនាគត់ប្រពន្ធគប់បែកក្បាលនាំគ្នាចេញទៅខាងក្រៅអស់

ខាងក្រៅ

"ហួយ!! ..ចៅហ្វាយម៉ាកៗនេះរស់មិនដល់ចាស់ទេ!"ហេដូដកដង្ហើមញាប់ៗអម្បិញមិញភ័យសឹងស្លាប់

Step Father(លោកប៉ាចុង)[Complete✅]Opowieści tętniące życiem. Odkryj je teraz