Part 45:ល្ងាចមកជួបយើងបានដែរទេ

Începe de la început
                                    

"ម៉េចនឹងអាចលឿនយ៉ាងនេះទៅ លោកទើបងើបពីសន្លប់ទេណា"

"តែយើងមិនចង់នៅទីនេះ វាធុញថប់ស្អុះស្អាប់ណាស់"ជុងហ្គុកនិយាយត្រង់ៗមិនបានលាក់ព្រោះពិតជាស្អប់បរិយាកាសនៅមន្ទីរពេទ្យខ្លាំងណាស់ បើបានទៅផ្ទះវិញអាចនឹងល្អជាងនេះ

"ប៉ុន្តែ.... "

"កុំបារម្ភអីថេយ៉ុង គ្រូពេទ្យគេក៏បានអនុញ្ញាតរួចហើយដោយបញ្ជូនគ្រូពេទ្យមកត្រួតសុខភាពជុងហ្គុកជារៀងរាល់ថ្ងៃមិនអោយខានទេ"ហូសុករហ័សនិយាយកាត់ ដើម្បីអោយថេយ៉ុងសម្រេចចិត្តអោយជុងហ្គុកត្រលប់ទៅវិញយ៉ាងណាក៏មិនអាចនៅមន្ទីរពេទ្យទាំងដែលខ្លួនឯងមិនឈឺអ្វីបានយូរស្រាប់ហើយ

"បើបែបនេះក៏បាន តាមចិត្តលោកទៅអោយតែប្រាកដថាលោកមិនអីគឺបានហើយ"ថេយ៉ុងរហ័សងាកមុខចេញមិនចង់ត្រូវអៀនដល់ក្រហមមុខពេលជុងហ្គុកងាកមកញញឹមដាក់នោះឡើយមួយរយ:នេះជុងហ្គុកឧស្សាហ៏ញញឹមញឹកញយណាស់ តែគេក៏ពេញចិត្តពេលឃើញជុងហ្គុកផ្លាស់ប្តូរ បើអោយរើសជុងហ្គុកពីមុននិងជុងហ្គុកពេលនេះគេច្បាស់ជារើសពេលនេះហើយ មនុស្សស្អីក៏មិនដឹងធ្វើអោយអៀនបានគ្រប់កន្លែង

"បានឯងយល់បែបនេះល្អហើយ"ជុងហ្គុកតបដោយស្នាមញញឹមស្រាលលើកទឹកមកញ៉ាំបន្តិចទើបទុកលើតុក្បែរនោះវិញ

"វាជាតម្រូវការរបស់លោក ខ្ងុំម៉េចនឹងអាចអារកាត់ជំនួសលោកបាននោះ" មិនបាននិយាយផ្ចាញ់ផ្ចាលអ្វីទេប៉ុន្តែនេះជាការពិតដែលគេបានគិត ជុងហ្គុកពិតជាធ្វើល្អដាក់គេពិតមែនប៉ុន្តែថេយ៉ុងមិនហ៊ានសន្និដ្ឋានឡើយថាអ្វីដែលនាយធ្វើវាជាការអាណិតឬស្រលាញ់អោយប្រាកដនោះ

"ហេតុអីនិយាយបែបនេះ? "ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នា មានអារម្មណ៏ថាឃ្នើសចិត្តពេលលឺថេយ៉ុងនិយាយរួច ការសម្រេចចិត្តរបស់ថេយ៉ុងក៏អាចស្មើរនឹងការសម្រេចចិត្តរបស់នាយដូចគ្នា​ហេតុអីក៏ថាគ្មានសិទ្ធ?

"ក្រែងវាជាការពិតមិនចឹង? "ថេយ៉ុងជ្រួញចិញ្ចើមព្រោះយល់ថាគេមិនបាននិយាយអ្វីខុស ចំណែកបីអ្នកទៀតក៏ថយក្រោយម្នាក់បន្តិចរហូតដល់មាត់ទ្វារទើបនាំគ្នាចេញទៅក្រៅសិនចង់អោយអ្នកទាំងពីរនៅនិយាយគ្នាបន្ត

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Unde poveștirile trăiesc. Descoperă acum