Part 43:ច្រលំលេខ

Start from the beginning
                                    

"រឿងនេះខ្ងុំសម្រេចលើចិត្តរបស់ថេយ៉ុង ព្រោះក្នុងនាមជាម្តាយជាឪពុកខ្ងុំមិនអាចទៅបង្ខំកូនបានទេបើថេយ៉ុងគេព្រមលើកទោសអោយអ្នកប្រុសតូចហើយយល់ព្រមនោះពួកខ្ងុំជាម្តាយឪពុក ក៏មិនប្រកែកដែរ"អ្នកស្រីអេរៀលញញឹមបន្តិចក្រសោបដៃជុងហ្គុកមកកាន់ហើយនិយាយប្រាប់នូវអ្វីដែលគាត់កំពុងគិត

"បាទ....រឿងនេះខ្ងុំច្បាស់ជាទៅនិយាយជាមួយគេប៉ុន្តែគ្រាន់តែចង់ប្រាប់អ្នកទាំងពីរជាដំណឹងប៉ុណ្ណោះ"

"ចុះលោកម្ចាស់និងលោកជំទាវបានដឹងរឿងនេះឬនៅ? "លោកជេតសួរឡើងមកដាក់ខ្លួនអង្គុយទល់មុខជុងហ្គុក

"ខ្ងុំគិតថានឹងនិយាយជាមួយពួកគាត់នៅពេលដែលសម្រួលជាមួយថេយ៉ុងរួច"

"អ្នកប្រុសតូចពិតជាស្រលាញ់ថេយ៉ុងមែនឬមួយក៏យកគេត្រឹមតែជាការកំសាន្ត? "លោកជេតសួរឡើងសម្លឹងមើលជុងហ្គុកមិនដាក់ភ្នែកព្រោះនរណាៗក៏ដឹងថានាយយ៉ាងម៉េចដែរ សុខៗមកប្រាប់ថាស្រលាញ់អីបែបនេះគាត់ដូចជាមិនទុកចិត្តសោះ

"ខ្ងុំអាចនឹងមិនល្អគ្រប់គ្រាន់អោយអ្នកទាំងពីរជឿបាន ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ងុំអាចពិសោធន៏អោយគ្រប់គ្នាបានឃើញដូច្នេះលោកអ៊ំអាចទុកពេលអោយខ្ងុំបានដែរទេ? "លោកជេតស្តាប់ហើយក៏បានត្រឹមងក់ក្បាលតិចៗបង្ហាញថាគាត់នឹងចាំមើលឥរិយាបថរបស់នាយបន្តហើយក៏សង្ឋឹមថាគេនិងប្រាកដប្រជាជាមួយកូនប្រុសគាត់មែនទៅចុះ

---------------------------------

ព្រឹកថ្ងៃថ្មីចូលមកដល់គ្រប់គ្នាងើបមកបំពេញការងាររៀងខ្លួនតាមទម្លាប់មិនបានប្រែប្រួល តែសម្រាប់ថេយ៉ុងភ្ញាក់ព្រឹកនេះគឺអត់មិនភ្ញាក់មិនបានពេលឪពុកម្តាយចូលមកសួរនាំអោយគេនិយាយពីដំណើរដើមទងទំនាក់ទំនងរវាងគេនិងជុងហ្គុក នាយតូចគ្មានជម្រើសអ្វីក្រៅពីអធិប្បាយគ្រប់យ៉ាងប្រាប់ទៅកាន់ពួកគាត់លើកលែងតែរឿងដែលជុងហ្គុកបង្ខំគេប៉ុណ្ណោះដែលមិននិយាយចេញមកហើយចំណែកក្នុងភូមិគ្រិះធំវិញ លោកម្ចាស់និងលោកជំទាវព្រមទាំងបងៗរបស់ជុងហ្គុកបួននាក់ទៀតក៏កំពុងរង់ចាំស្តាប់អ្វីដែលកូនប្រុសសារភាពប្រាប់ដូចគ្នា។ ជុងហ្គុកតាំងចិត្តចាត់ចែងរឿងគ្រប់យ៉ាងអោយរៀបរយសិនចាំនិយាយជាមួយថេយ៉ុងតាមក្រោយដូច្នេះទើបបានជាព្រឹកនេះគេត្រូវមកអង្គុយលើសាឡុងដោយមានម្តាយឪពុកនិងបងៗមកអង្គុយព័ទ្ធជុំវិញចាំស្តាប់គេនិយាយ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now