Part 40:បាត់ខឹងនៅ?

Start from the beginning
                                    

"បងចូលបានទេ? "នាងងើបមុខសួរម្ចាស់បន្ទប់ដែលបើកទ្វារឈរមើលនាងមួយស្របក់ទើបងក់ក្បាលបើកផ្លូវអោយនាងចូល

"នេះបងយកប្រអប់ថ្នាំមកលាបអោយ អង្គុយចុះទៅ"

"ខ្ងុំលាបខ្លួនឯងបាន បងទៅវិញចុះ"ជុងហ្គុកបដិសេធទទួលប្រអប់ថ្នាំពីដៃបងស្រីមកដាក់ចុងពូកហើយដាក់ខ្លួនអង្គុយក្បែរនោះចំណែកឡាយរ៉ាក៏អង្គុយលើសាឡុងក្បែរគ្រែ

"ឯងខឹងនឹងថេយ៉ុងដែរទេ? "ដែលនាងសួរព្រោះស្គាល់ចរឹកប្អូនច្បាស់ជុងហ្គុកមិនងាយអោយនរណាមកទះតប់ ឬបង្ករបួសស្នាមលើខ្លួនបានងាយៗឡើយថេយ៉ុងជាមនុស្សដំបូងហើយដែលនាងឃើញប្អូនប្រុសឈរអោយទះតប់បានតាមចិត្តបែបនេះ

"មិនខឹង ព្រោះវាសមតម្លៃហើយ"សម្តីប្អូនប្រុសធ្វើអោយនាងភ្ញាក់ផ្អើលរកនិយាយមិនចេញ ព្រះអើយថេយ៉ុងបានធ្វើស្អីខ្លះដល់ប្អូនប្រុសនាងទៅទើបបានជាកែប្រែចរឹកសឹង180ដឺក្រេបែបនេះ

"សមតម្លៃ? "ឡាយរ៉ាផ្ទួនពាក្យសួរសម្លឹងមើលប្អូនប្រុសដែលបើកប្រអប់ថ្នាំដើរមកឈប់មុខកញ្ចក់ដើម្បីលាងរបួសខ្លួនឯង

"ខ្ងុំបំពានគេមកច្រើន ត្រូវប៉ុណ្ណេះស្ទើរណាស់បងស្រី"គេមិនបាននិយាយឌឺដែលវាជាអារម្មណ៏ពិតព្រោះយល់ថាត្រូវប៉ុណ្ណឹងមិនស្មើរនឹងការឈឺចាប់កន្លងមករបស់ថេយ៉ុងផង

"តើឯងជាជុងហ្គុកប្អូនប្រុសក្រអឺតក្រទមរបស់បងមែនឬក៏អត់នេះ? "បងស្រីនិយាយលេងសើចឡើងមកទើបជុងហ្គុកក៏បានតែបង្ហាញស្នាមញញឹមស្ងួតដាក់ឡាយរ៉ាមុននឹងប្តូរមកជាទឹកមុខរាបស្មើរតាមទម្លាប់វិញ

"ជួបបែបនេះហើយនឹងចុះចាញ់ដែរទេ? បងគិតថាបើសិនជាឯងសារភាពអារម្មណ៏ពិតប្រាប់ថេយ៉ុងថាមិនត្រូវគ្រប់យ៉ាងអាចនឹងល្អបានណា"នាងព្យាយាមបញ្ចុះបញ្ចូលប្អូនប្រុសអោយធ្វើតាមផែនការដែលពួកនាងបានរៀបព្រោះអ្វីដែលបងៗនិងថេយ៉ុងចង់បានពីនាយគឺការទទួលស្គាល់អារម្មណ៏ខ្លួនឯង ហើយសារភាពវាចេញមកនិងសងសឹកនាយវិញតិចតួចតែប៉ុណ្ណឹង

"បងថាទៅ....ខ្ងុំគួរចុះចាញ់ដែរទេ? "ជុងហ្គុកបោះថ្នាំចូលប្រអប់ក្រោយលាបរួចរាល់ទើបប្រះខ្លួនលើពូកដោយភាពអស់កម្លាំង ត្រូវហើយគេនឹងមិនព្រមចាញ់ទោះបីមិនអាចប៉ះប៉ូវអោយទំនាក់ទំនងគេនឹងថេយ៉ុងដូចដើមវិញ តែយ៉ាងហោចណាស់ក៏អាចអោយនាយតូចអន់ថយភាពស្អប់មកលើនាយខ្លះដូចគ្នា

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now