Part 37:យើងដោះលែងឯង

Comenzar desde el principio
                                    

យ៉ុនហ្គីបានត្រឹមគ្រវីក្បាលហើយបែរមកអានសៀវភៅគេបន្ត ខ្ជិលសួរនាំណាស់ មុខនឹងបើមិនម៉ួម៉ៅរឿងការងារក៏ជារឿងបេះដូងដែរ

"សម្រេចថាមកអានសៀវភៅឬក៏មកមើលទ្វារ? "អេដវឺតសួរឡើងព្រោះឃើញជុងហ្គុកអង្គុយសម្លក់ទ្វារដូចជាយូរដែរហើយ មិនឃើញបែរមកនិយាយជាមួយបងៗឬយកសៀវភៅមកអានស្អីសោះ

តុក...តុក

សម្លេងគោះទ្វារបន្លឺឡើងជុងហ្គុកក៏បែរមកកញ្ឆក់យកសៀវភៅពីដៃអេដវឺតមកបើកមើលយ៉ាងលឿនក្រោយឃើញថាអ្នកដែលបើកចូលមកជាថេយ៉ុង

"អ៊ៅ...អាជុង...​"

"អ្នកប្រុសដល់អាហារពេលល្ងាចរួចរាល់ហើយ "ថេយ៉ុងញញឹមមើលមុខយ៉ុនហ្គីនិងអេដវឺតរួចក៏ចាកចេញទៅទាំងមិនសូម្បីតែក្រឡេកមើលជុងហ្គុកឡើយ ឃើញហើយនឹករូបភាពកាលពីព្រឹកឡើងគេឈឺចិត្តណាស់

"ហេតុអីមិនមើលមុខយើង? "ជុងហ្គុកគិតក្នុងចិត្តពេលអ្នកខាងនោះមិនសូម្បីតែក្រលៀសភ្នែកមកមើលគេ

"តោះយើងទៅញ៉ាំបាយទៅ"យ៉ុនហ្គីសើចរហ៊ឹសពេលឃើញជុងហ្គុកធ្វើមុខម៉ួម៉ៅពេលថេយ៉ុងមិនងាកមើលមុខគេ ចឹងហើយនៅប្រកែកថាមិនទាន់ដឹងថាស្រលាញ់ឬអត់ទៀតហ្អា

"អោយឆាប់ឡើង!កុំអោយអ្នកម៉ាក់ លោកប៉ាចាំ"អេដវឺតងាកមកតឿនបន្ថែមក្រោយឃើញជុងហ្គុកអង្គុយមិនកម្រើកខ្លួន

"ឆ្កួតស្លាប់មិនខានទេ!!! "ជុងហ្គុកបោកសៀវភៅលើតុដើរចេញទៅតាំងៗព្រោះខឹងខ្លួនឯងដែលគិតអីឆ្កួតៗ ក្រែងថាមិនស្រលាញ់គេនោះអី ទៅគិតធ្វើស្អី!!

​-------------------------

ក្រោយអាហារពេលល្ងាចបានបញ្ចប់ភ្លាម ថេយ៉ុងត្រូវអេដវឺតអូសមកសួនច្បារខាងក្រោយរួចប្រាប់អោយគេអង្គុយចាំនៅទីនោះព្រោះគេមានការមួយភ្លែត ទើបនាយតូចដាក់ខ្លួនអង្គុយលើទោងយលទៅមកតិចៗរង់ចាំអេដវឺត ហើយពេលដែលលឺសម្រឹបជើងមកកាន់តែកៀកទើបងើបមុខទៅមើលតែបែរជាឃើញមុខអ្នកដែលខ្លួនកំពុងមិនចង់ជួបមុខទៅវិញ

"លោកមកទីនេះធ្វើអី? "ថេយ៉ុងងើបឈរសួរទាំងមិនមើលមុខអ្នកខាងនោះសោះ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Donde viven las historias. Descúbrelo ahora