Part 33:ជួបគ្នាម្តងទៀតហើយ

Start from the beginning
                                    

ថេយ៉ុងរហ័សបិតភ្នែកធ្វើពុតជាគេងលក់វិញពេលឃើញថាជុងហ្គុកចាប់ផ្តើមកម្រើកខ្លួនភ្ញាក់ឡើងមក ចិញ្ចើមក្រាស់ក៏ជ្រួញចូលគ្នាឈ្ងោកមុខមើលអ្នកដែលសង្ងំគេងមិនទាន់ងើប តាមធម្មតាថេយ៉ុងភ្ញាក់លឿនខ្លាំងណាស់ហេតុអីថ្ងៃនេះគេងយូរម្ល៉េស?

"ក្តៅខ្លួនទេដឹង? "គេប្រហែលជាគិតថាប្រហែលមកពីដមុខរបួសយប់មិញទើបថេយ៉ុងគេងយូរបែបនេះ តែស្ទាបទៅក៏មិនបានក្តៅខ្លាំងអីដែរគ្រាន់ស្ទិញៗប៉ុណ្ណោះ អ្នកកម្លោះរហ័សងូតទឹកផ្លាស់ខោអាវថ្មីមុននឹងចាកចេញទៅខាងក្រៅបិតទ្វារបាត់មិនដឹងថាទៅណា ហើយគ្រាន់តែលឺសម្លេងបិតទ្វារនាយតូចក៏ស្ទុះងើបអង្គុយព្រមទាំងដើរលបៗទៅមាត់ទ្វារចង់ដឹងថាគេទៅណា តែក៏អើតមើលមិនឃើញទើបងើបមកងូតទឹកហើយផ្លាស់សម្លៀកបំពាក់បម្រុងនឹងបើកទ្វារចុះទៅខាងក្រោមតែក៏វ៉ាក់អើនឹងជុងហ្គុកដែលចូលមកជាមួយថាសបបរនិងថ្នាំ មុននេះចេញទៅគឺទៅសុំចែកថ្នាំត្រជាក់ពីអ៊ំឆាតខ្លះមកអោយថេយ៉ុងនឹងហើយ

"យកទៅ ល្ងចបន្តិចត្រូវឡើងអូប័រត្រលប់ទៅវិញ"ជុងហ្គុកហុចថាសបបរនិងថ្នាំអោយថេយ៉ុងរួចបង្វែរខ្លួនចាកចេញទៅខាងក្រៅវិញបាត់ ក្រសែរភ្នែកខ្មៅនិលរបស់នាយតូចអោនមើលថាសបបរនិងថ្នាំក្នុងដៃឆ្លាស់គ្នានឹងផែនខ្នងមាំអ្នកដែលចាកចេញទៅ ក្នុងចិត្តចង់សួរថាគេចង់ទៅណាតែបែរជាមិនហ៊ានហើបមាត់សូម្បីតែនិយាយទៅកាន់គេទៅវិញ

--------------------------------

"បងឡាយរ៉ាបាត់ខ្លួន? "ជុងហ្គុកជ្រួញចិញ្ចើមឡើងមកដៃក៏ក្តាប់ឡើងញ័រទទ្រើកក្រោយស្តាប់ដឹងពីហូសុកថាបងស្រីតែម្នាក់របស់នាយបាត់ចេញទៅកាលពីប៉ុន្មានថ្ងៃមុន

"ត្រូវហើយ ឡាយរ៉ាមករកយើងព្រោះសុំជំនួយអោយតាមរកឯង និយាយគ្នារួចក៏ចាកចេញទៅជាមួយឃេតនិងអង្គរក្សរបស់នាង ស្អែកឡើងហូសុកក៏ទាក់ទងមកយើងថាមិនឃើញឡាយរ៉ានោះឡើយ សាកសពជំនួយការនាងនិងពួកអង្គរក្សត្រូវបានរកឃើញនៅតំបន់មិនឆ្ងាយពីកន្លែងយើងប៉ុន្មានឡើយ"

"ច្បាស់ជាអាចង្រៃម្នាក់នោះមិនខាន"

"បងនិងណាមជូនស្មានត្រូវថាវាប្រាកដជាអោយគ្នីគ្នាមកចាត់ការឯងនិងថេយ៉ុង មិនអាចចាំល្ងាចបានទេត្រូវត្រលប់ទៅទីក្រុងវិញពេលនេះ"ហូសុកងើបឈរឡើងទើបងាកមកនិយាយជាមួយអ៊ំឈុល និងអ្នកភូមិផ្សេងទៀតដែលស្នើរនឹងជួយជូនពួកគេទៅដល់កំពង់ផែវិញយ៉ាងណាទៅគ្នាច្រើនក៏ល្អអ្នកនៅលើកោះក៏ស្គាល់ភូមិសាស្រ្តទីនេះច្បាស់ដូចគ្នា

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now