Part 32:ខ្ងុំមិនចង់ឈឺជាងនេះទេ

Start from the beginning
                                    

"ចាំមើលយប់នេះជាពួកឯងឬជាយើងដែលងាប់ទៅ!"

"អ្អាក!! "រត់ជិតដល់ទៅហើយអាម្នាក់នោះក៏លោតមកសង្គ្រប់ពីលើថេយ៉ុងដួលត្រលប់ទៅដីទាំងពីរនាក់ ដោយសម្លេងកាំភ្លើងផូងផាំងលាន់ពីក្រោយមិនដាច់សូរ

"រត់ទៅណា!! "បុរសនោះចាប់ច្បាមសក់ថេយ៉ុងឡើងពីក្រោយរុញអោយទៅបុកនឹងឈើក្បែរនោះបែកក្បាលឡើងមកបន្តិច បម្រុងនឹងរើសកាំភ្លើងមកបាញ់សម្លាប់តែនាយតូចរហ័សទាត់កាំភ្លើងនោះចេញទៅឆ្ងាយពីពួកគេបន្តិច

"អាក្មេងចង្រៃ!! "

ផាច់!!!

ថេយ៉ុងដួលខ្ពោកពេលត្រូវអាម្នាក់នោះចាប់ទះមួយកំភ្លៀងព្រោះខឹងដែលថេយ៉ុងទាត់ដៃគេអោយរបូតកាំភ្លើងពីដៃ

"ចេញទៅ!! "ថេយ៉ុងលើកជើងធាក់អោយបុរសនោះដួលផ្ញារក្រោយពេលដែលព្យាយាមចូលមកជិតគេ នាយតូចស្រវាបានឈើក្បែរនោះសំពងទៅលើអាម្នាក់នោះមិនដកដៃវ៉ៃដែលបុរសនោះបែកក្បាលឈាមស្រោចខ្លួន

"ចង្រៃយ៏!!អាក្មេងឆ្កួត!! "អាម្នាក់នោះទប់ក្បាលទាញឈើចេញពីដៃថេយ៉ុងបោះទៅម្ខាងចាប់ផ្តួលឡើងមកច្របាច់កនាយតូចមួយទំហឹង ធ្វើអោយជើងរបស់ថេយ៉ុងរើទៅរើមកព្រោះស្ទះដង្ហើម

"អ្អឺក.... ហ្អឹក"

"ខ្លាំងណាស់ហ្អេស!!!ងាប់ទៅចឹង!! "បុរសនោះសង្កត់កម្លាំងច្របាច់កាន់តែខ្លាំងដល់ថេយ៉ុងស្លឺភ្នែកឡើង ចំហរមាត់ក្អកត្រដររកខ្យល់ ដៃក៏ព្យាយាមខ្វាចខ្ញាំដៃបុរសនោះអោយលែង

"ពួកឯងជានរណា!! "

ផាំងៗៗ

សម្លេងអ្នកភូមិដែលចូលមកជាមួយអ៊ំស៊ីន និងអ៊ំឈុលកាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ទៅលើអាម្នាក់ដែលច្របាច់កថេយ៉ុងដួលចុះទៅនឹងដីស្លាប់នឹងកន្លែង មុននេះពួកគាត់លឺសម្លេងកាំភ្លើងទើបចេញមកមើលហើយក៏ឃើញបែបនេះតែម្តង

"ថេយ៉ុង!!យ៉ាងម៉េចហើយ!! "សុកជីនស្ទុះមកទាញអ្នកដែលស្ទាបកខ្លួនឯងក្អកគឃូសត្រដររកខ្យល់ មុខក៏ក្រហមតែត

"ជុង...ជុងហ្គុក....ជុង... "

"ស្ងប់អារម្មណ៏ថេយ៉ុង អ្នកភូមិកំពុងទៅជួយគេហើយ"សុកជីនទាញដៃថេយ៉ុងចេញពីក ហើយទាញគេមកអោបព្រោះចង់អោយគេស្ងប់ចិត្តចំណែកអ្នកភូមិប៉ុន្មានអ្នកទៀតក៏រត់ទៅជួយជុងហ្គុកព្រោះនៅលឺសូរកាំភ្លើងមិនទាន់ដាច់សូរនៅឡើយ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now