Part 31:ខ្ងុំមិនយល់ពីលោកសោះ

Start from the beginning
                                    

"ចាំខ្ងុំជួយបងថេយ៏"ស៊ីនហារត់ចូលទៅក្បែរបម្រុងជួយតែក៏មិនបានដូចបំណងព្រោះវាំងននក្នុងដៃរបស់ថេយ៉ុងត្រូវជុងហ្គុកដណ្តើមមកលើកជំនួសយកទៅអោយចាស់ៗដែលអង្គុយរៀបចំនៅទីនោះជំនួសវិញ

នាយតូចក៏រហ័សបែរមកលើករបស់តូចៗវិញដើរគេចជុងហ្គុកបាត់ពេលឃើញថាគេបម្រុងនឹងដើរមកកន្លែងដែលខ្លួនឈរម្តងទៀតហាក់ដូចមិនបានឃើញនាយនៅទីនោះ

"ប្តីប្រពន្ធគ្នាមានរឿងអីហេតុអីមិនដោះស្រាយគ្នា? "ជីននៅតែមិនអស់ចិត្តដាក់ខ្លួនអង្គុយក្បែរជុងហ្គុកដែលអង្គុយសម្រាកនៅលើខ្សាច់ឆ្ងាយពីកន្លែងមនុស្សអ៊ូអ៊រគួរសម

"អ្នកផ្សេងអាចនឹងមិនបានសង្កេតដឹង តែយើងឃើញថាឯងនិងថេយ៉ុងច្បាស់ជាមានរឿងអីទាស់ចិត្តគ្នាមិនខាន"

"ឯងមិនចាំបាច់ប្រាប់ក៏បានថាមានបញ្ហាអីព្រោះវាជារឿងផ្ទៃក្នុងពួកឯងយើងមិនចង់ដឹងឡើយ គ្រាន់តែពួកឯងបើអាចមានរឿងអីត្រូវនិយាយ និយាយគ្នាអោយចំៗទៅកុំលាក់ក្នុងចិត្តរៀងខ្លួនបែបនេះវាមានតែអោយពួកឯងមិនយល់ពីគ្នាខ្លាំងឡើង"ជុងហ្គុកងាកមកមើលជីនដែលកំពុងអង្គុយគូសវាសនៅលើខ្សាច់បណ្តើរនិយាយប្រាប់គេបណ្តើរ

"ហើយអ្វីដែលសំខាន់...."សុកជីនបង្វែរខ្លួនមកមើលជុងហ្គុកទាំងមុខមាំស្រឹប

"និយាយផ្អែមល្ហែម ថ្នាក់ថ្នមប្រពន្ធឯងបន្តិចទៅនិយាយតាមត្រង់យើងសរសើរចិត្តថេយ៉ុងណាស់ដែលអាចទ្រាំរស់នៅយកមនុស្សគ្មានមនោសញ្ចេតនា ចិត្តត្រជាក់ដូចទឹកកកដូចឯងធ្វើប្តីបាន នែ!អានឹងមធ្យមទេងំសុខចិត្តរត់តាមឯងមកដល់ទីនេះទៀតគិតមើលគេស្រលាញ់ឯងប៉ុណ្ណា"

"ដែលនិយាយនេះ អោយយោបល់ឬដៀល? "

"ទាំងពីរ! តែវាមិនសំខាន់ទេ ឯងជាប្តីគេវើយប្រពន្ធខឹងអន់ចិត្តគួរតែចេះលួងលោម យកចិត្តទុកដាក់លើគេទើបជីវិតអាពាហ៏ពិពាហ៏វារលូនទៅមុខ"

"មិនចេះ"

"ស្អី!?? "ជីនងាកសឹងគ្រេចកមកមើលមុខជុងហ្គុកដែលធ្វើមុខស្មើរសម្លឹងមើលសមុទ្រដដែល

"ដូចដែលលឺ"

"អូស ម៉ាយ គ្រត! "

"Oh my god!!! "

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now