Part 28:អរគុណ....

Start from the beginning
                                    

"លើកអោយស្រួលបួលៗ មួយៗ"សម្លេងស្រែករបស់អ៊ំប្រុសចំណាស់ស្ថិតលើទូកនេសាទកំពុងប្រាប់កូនក្មួយអោយជួយសែងកម្លោះប្លែកមុខពីរនាក់ដែលពួកគាត់ជួយសង្គ្រោះឡើងមកកាលពីក្បាលល្ងាចអោយលើកមកកោះដែលស្ថិតនៅដាច់ស្រយាលចំណាយពេលពីរទៅបីម៉ោងឯណោះទម្រាំតែមកដល់

"ហ្ហឹក...សុំជួយគាត់ផងទៅ...ខ្ងុំសុំអង្វរ"ថេយ៉ុងចាប់ដៃត្រជាក់ល្អូករបស់ជុងហ្គុកដែលត្រូវគេសែងចូលទៅខាងក្នុងភូមិដើម្បីអោយពេទ្យនៅទីនោះជួយព្យាបាលមុខរបួសអោយសំណាងហើយដែលពេលដែលឡើងទូកមកភ្លាមៗអ៊ំប្រុសម្ចាស់ទូកគាត់ធ្វើការឆ្កៀលយកគ្រាប់កាំភ្លើងក្នុងស្មារហើយដៃរបស់នាយចេញតែរបួសនៅតែហូរឈាមឥតឈប់ទើបត្រូវនាំមកព្យាបាលបន្ថែមបែបនេះ

"អាឆាតអើយ!! មកជួយមើលតិចមក!!"អ៊ំស៊ីនដែលជាម្ចាស់ទូកស្រែកហៅមិត្តរបស់គាត់ដែលជាពេទ្យនៅទីនេះអោយចេញមកទាំងយប់ដើម្បីជួយមើលជុងហ្គុកដែលសន្លប់ព្រោះអស់ឈាមច្រើនគួរសម

"ដាក់អាអ្នកកម្លោះនេះលើគ្រែសិនមក"អ៊ំឆាតស្ទុះស្ទារយកស្រោមដៃនិងសម្ភារ:ពេទ្យដែលគាត់មានយកមកសង្គ្រោះនឹងធ្វើការឃាត់ឈាមអោយជុងហ្គុកព្រោះគ្រាប់ត្រូវបានយកចេញតាំងពីនៅលើទូកមកម្ល៉េស

"ត្រូវច្រើនកន្លែងណាស់ សំណាងហើយដែលមិនទាន់ដាច់ខ្យល់! "អ៊ំឆាតលាងរបួសអោយបណ្តើរស្ទង់ចង្វាក់ដង្ហើមជុងហ្គុកបណ្តើរ ទីនេះជាកោះសម្ភារ:ក៏មិនគ្រប់គ្រាន់បើថាឃាត់មុខរបួសហើយឈាមនៅតែមិនឈប់ហូរមានតែលើកដាក់ទូកទៅព្យាបាលនៅទីក្រុងវិញហើយ

"អោយ...អោយខ្ងុំចូលទៅមើលគាត់បានទេ?គាត់យ៉ាងម៉េចហើយ"ថេយ៉ុងស្ថិតក្នុងសម្លៀកបំពាក់សើមជោគមិនទាន់ប្តូរដើមដៃក៏មានរបួសព្រោះគ្រាប់បាញ់បញ្ឆិតស្បែកកំពុងត្រូវប្រពន្ធអ៊ំឆាតជួយរុំរបួសសម្អាតមេរោគអោយ

"នៅអោយស្ងៀមទៅអាល្អិត!ប្តីមីងប្រាកដជាជួយអ្នកកម្លោះនោះបានកុំបារម្ភអី"មិនថាគាត់និងអ្នកភូមិដែលមកជួយទីនេះប៉ុន្មានអ្នកជួយនិយាយដេញអោយទៅសម្រាកសិនក៏នាយតូចនៅតែបដិសេធសុខចិត្តអង្គុយលើគ្រែឈើមុខផ្ទះអ៊ំឆាតរង់ចាំមើលអាការ:អ្នកខាងក្នុង មួយស្របក់ក្រោយគាត់ក៏បើកទ្វារចេញមកហើយប្រាប់ថាជុងហ្គុកផុតគ្រោះថ្នាក់ហើយ គ្រាន់តែមិនដឹងថាដឹងខ្លួនវិញនៅពេលណា អ្នកនៅលើកោះនេះក៏សម្រេចចិត្តអោយអ្នកកម្លោះចំណូលថ្មីទាំងពីរនាក់នេះស្នាក់នៅផ្ទះតូចល្មមមួយរបស់អ៊ំស៊ីននៅក្បែរសមុទ្របណ្តោះអាសន្នសិន ព្រោះផ្ទះនោះគាត់ទុកគ្រាន់តែទៅសម្រាកលេងយូរៗម្តងប៉ុណ្ណោះ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now