Part 27:យើងមិនបណ្តោយអោយឯងមានបញ្ហាទេ

Start from the beginning
                                    

"មិនមែនតែព្រលានយន្តហោះរបស់យើងទេដែលមានបញ្ហា សូម្បីតែនៅក្រុមហ៊ុនគ្រឿងពេជ្ររបស់អ្នកប្រុសធំ និងគម្រោងម៉ូតឡានរបស់អ្នកប្រុសហូសុកសុតសឹងតែត្រូវបានបំផ្លាញហើយលួចយកទៅដូចគ្នាវាមិនមែនជារឿងចៃដន្យឡើយចាហ្វាយព្រោះអ្នកដែលយើងចាប់បានក៏ជាកូនចៅរបស់រ៉ូប៊េន មេនសុនដូចគ្នា"

"គោលដៅបន្ទាប់ច្បាស់ជាអ្នកនាងឡាយរ៉ា និងអ្នកប្រុសអេដវឺតខ្ងុំមិនច្បាស់ឡើយថាអាម៉ាហ្វៀរម្នាក់នោះវាចង់ផ្តោតលើនរណាជាពិសេសឡើយតែក៏ល្អដែរចាហ្វាយនិងអ្នកគ្រប់គ្នាប្រយ័ត្នខ្លួន"

"ផ្តល់ដំណឹងនេះទៅលោកប៉ានិងគ្រប់គ្នាអោយប្រយ័ត្នខ្លួនបន្តិចទៀតទៅភូមិគ្រិះ យកអោយពួកគាត់មើលទៅ"

"បាទចាហ្វាយ"ហានវ៉ូលអោនគោរពបន្តិច ទើបងាកទៅមើលថេយ៉ុងដែលរុញទ្វារចេញពីទូរឯកសារមកទាំងអោនមុខចុះមិនហ៊ានប្រសព្វភ្នែកនឹងអ្នកដែលសម្លឹងមើលគេ

"រួចហើយ? "ថេយ៉ុងងក់ក្បាលទើបជុងហ្គុកបែរមកនិយាយអោយហានវ៉ូលចេញទៅត្រៀមឡានមុន

"ហុចដៃមក"ថេយ៉ុងងើយមុខមកមើលអ្នកដែលក្រព័ទ្ធដៃខាងក្រោយ មិនដឹងថាមកឈរទល់មុខតាំងពីពេលណា

"ហេតុ...ហេតុអី"

"ដៃ!! "នាយតូចដកដង្ហើមហុចដៃទៅអោយគេមុននឹងបើកភ្នែកក្រោមភាពភ្ញាក់ផ្អើលពេល

ក្រឹក!!

"លោកធ្វើឆ្កួតស្អី!!! "ថេយ៉ុងស្រែកឡើងមកពេលឃើញកឹបខ្នោះដៃទៅនឹងកដៃខ្លួនម្ខាងហើយម្ខាងទៀតក៏កឹបនឹងកដៃរបស់នាយ

"ដាក់បែបនេះទើបមិនពិបាកតាមរកពេលឯងចង់រត់"

"ឆ្កួតទេហ្អេស...លែងខ្ងុំ! "

"ដល់ម៉ោងហើយឆាប់ទៅ"អ្នកកម្លោះបោះជំហានដើរទៅមុនធ្វើមិនដឹងនាំអោយអ្នកដែលជាប់ខ្នោះដៃតែមួយជាមួយគេត្រូវអូសអោយដើរតាមពីក្រោយទាំងមិនចង់ សំខាន់គេដើរលឿនទៀតគេឡើងចង់រត់តាមម្តងៗទៅហើយ

ភូមិគ្រិះដេវីសុន

"នេះ....."លោកអាន់ឌ្រេនិងគ្រប់គ្នាដែលមានវត្តមាននៅបន្ទប់ទទួលភ្ញៀវលើកលែងយ៉ុនហ្គីចាប់ភាំងនិយាយមិនចេញ កាលបើឃើញកូនប្រុសពៅដើរចូលមកជាមួយថេយ៉ុងថែមទាំងមានខ្នោះដៃជាប់ដៃម្នាក់ម្ខាងទៀត

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now