Part 24:ក្រែងបារម្ភពីវាណាស់មិនចឹង?

Start from the beginning
                                    

"យើងគិតហើយថាប្រាកដជាបែបនេះ"ជុងហ្គុកងក់ក្បាលតិចៗក្រោយដឹងថាអ្វីដែលគេស្មានទុកវាត្រឹមត្រូវ មើលទៅគួរតែខលទៅលេងបងប្រុសខ្លះហើយ

ទឺង!!!

សម្លេងសារលោតឡើងលើអេក្រង់ទូរស័ព្ទតម្រូវអោយជុងហ្គុកត្រូវបើកមើល ហើយពេលដែលអានសារចប់បបូរមាត់ក៏រំញោចជាស្នាមញញឹមយ៉ាងស្រស់មិនដែលឃើញពីមុនមក ធ្វើអោយហានវ៉ូលដែលងាកមើលតាមកញ្ចក់ឡានភ្ញាក់ព្រើតស្មានតែខ្មោចលងជាន់ហ្វ្រាំងឡានលាន់ង៉ក់

"ចង្រៃយ៏ វាស្អីឯងអាហានវ៉ូល!! "អ្នកកម្លោះគំហកឡើងដោយភាពម៉ួម៉ៅក្រោយក្បាលបុកនឹងកញ្ចក់ក្បែរនោះព្រោះកូនចៅដ៏សែនសង្ហាររបស់នាយជាន់ហ្វ្រាំងឡើងចង់ដាច់

"ឆ្កែ...ឆ្កែរត់កាត់ឡានមុននេះទើបឈប់ សុំទោសចាហ្វាយ"ហានវ៉ូលសើចញឹមៗដាក់អ្នកដែលសង្គ្រឺតធ្មេញដាក់គេ ហើយក៏បើកឡានបន្តតាមពិតគ្មានឆ្កែមកពីណាទេ តែគេភ្ញាក់ព្រោះបានឃើញស្នាមញញឹមលើផ្ទៃមុខចាហ្វាយកម្លោះមុននេះទៅវិញទេ ធ្វើការជាមួយជុងហ្គុកមកយូរហើយស្គាល់ចិត្តចាហ្វាយច្បាស់ជានរណាទាំងអស់មិនដែលឃើញចាហ្វាយញញឹមស្រស់អស់ពីបេះដូងដោយគ្រាន់តែក្រលេកឃើញសារទូរស័ព្ទដូចពេលមុននេះឡើយ រយពាន់ខែឆ្នាំមិនដែលឃើញទេច្បាស់ណាស់....

"ចាហ្វាយកំពុងតែមានស្នេហាហើយ!!! " ហានវ៉ូលគិតក្នុងចិត្តទើបសើចចេញមកអត់មិនអោយជុងហ្គុកដែលអង្គុយមើលការងារខាងក្រោយងើបមុខមកមើលដោយជ្រួញចិញ្ចើមឆ្ងល់ ដែលសុខៗកូនចៅជំនិតស្រាប់តែសើចដូចឈ្នះឆ្នោតបានរាប់លាន

"យើងប្រហែលជាត្រូវបន្ថយការងារឯងខ្លះហើយ មិនចឹងឆ្កួតកូនចៅមួយមិនខានឡើយ"ជុងហ្គុកខ្សឹបតិចៗបែរមកមើលឯកសារការងារគេវិញ

---------------------------------------

ផ្ទះលំហែមាត់សមុទ្រ

សម្លេងទ្វារបន្ទប់បើកឡើង ពាំនាំអ្នកកម្លោះរូបសង្ហារមាននាមជាកូនប្រុសច្បងនៃដេវីនសុនចូលមកជាមួយថាសអាហារក្នុងដៃនិងប្រអប់ថ្នាំក្នុងដៃម្ខាងទៀតហើយក្រោយពេលបិតទ្វារស្រួលបួលហើយ ទើបដាក់ខ្លួនអង្គុយលើពូកសម្លឹងមើលអ្នកដែលអោបជង្គង់លើពូកធ្វើមុខស្ងួតចែស ឯជើងក៏មានរបួសព្រោះតែព្យាយាមរត់ចេញតែក៏ជាន់អំបែងមុតជើងហើយត្រូវយ៉ុនហ្គីបីមកផ្ទះលំហែវិញដដែល

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now