Part 23:វ៉ៃបួន ដប់ដៃសោះយំ?

Start from the beginning
                                    

"អ្អា...សឺត"

"មានអ្វីសំខាន់ចាំទាក់ទងយើងពេលក្រោយទៅ ប៉ុណ្ណឹងបានហើយ"អ្នកកម្លោះរហ័សចុចបិតទូរស័ព្ទហើយដើរទៅមើលផ្ទះបាយក្រោយលឺសម្លេងស្រែកលាន់ចេញកន្លែងនោះ ហើយក៏ឃើញថាថេយ៉ុងកំពុងឈររលាស់ដៃដោយបើកទឹកអោយស្រក់ពីលើដូចគ្នា

"កើតស្អី? "គេស្ទុះចូលមកទាញដៃថេយ៉ុងមកមើលក៏ឃើញថាឡើងក្រហមទើបងើបមុខមកចោទសួរក្រោមទឹកមុខមិនពេញចិត្តពេលឃើញអ្នកខាងនោះហាក់រដិរដុបក្នុងការឆ្លើយខ្លាំងពេក

"គឺ...ខ្ងុំឈោងយកកាំបិតក្បែរនោះហើយក៏ប៉ះត្រូវឆ្នាំងទឹកពុះ តែមិនអីទេចាំខ្ងុំលាប... "

"ចូលចង្ក្រានមកយូរហើយនៅស្លើតទៀត ចុះបើប៉ះមករលំទាំងឆ្នាំងមកមិនរលួយដៃអស់ទេហ្អេស? "មាត់បន្ទោស គំហកឡើងអ្នកខាងនោះចង់អន់ចិត្ត ស្មានតែគេចង់អោយរលាកមែនទេ?ខំចូលទៅធ្វើម្ហូបអោយហើយនៅមកស្រែកថាអោយគេទៀត

"ខ្ងុំមិនបានសុំអោយលោកជួយឯណា?ម្យ៉ាងស្មានតែខ្ងុំចង់រលាកឬយ៉ាងម៉េច?បើមិនជួយទេកុំមកបន្ទោសថែម" ជុងហ្គុកបានត្រឹមតែសម្លក់មុខអ្នកដែលសម្លក់មកគេវិញដូចគ្នាមុននឹងអូសដៃនាយតូចអោយមកអង្គុយនៅសាឡុង ទើបដើរទៅចង្ក្រានវិញបិតហ្គ្រាសសិន ដើរត្រលប់មកវិញជាមួយថ្នាំលាប និងទឹកកកមកស្អំផង

"ហុចដៃមកនេះ! "ជុងហ្គុកសម្លឹងមុខនាយតូចដោយការដាក់បញ្ជាពេលឃើញគេលាក់ដៃដែលរលាកទៅក្រោយខ្នង

"មិនបាច់!!ខ្ងុំលាបខ្លួនឯង! "គេក្តាប់មាត់សម្លក់ប្រុងដណ្តើមមកលាបតែជុងហ្គុកក៏មិនអោយថែមទាំងបង្ខំទាញដៃដែលលាក់នោះចេញមកទាល់តែបានទើបសង្កត់ទឹកកកលើសាច់ដែលរលាកក្រហមមួយទំហឹង

"អ្អា...ឈឺ!! "

"ឈឺហើយអោយចាំ!លើកក្រោយធ្វើស្អីអោយចេះប្រយ័ត្នខ្លះទៅ"និយាយបណ្តើរស្អំទឹកកកលើសាច់ដែលរលាកបណ្តើរងើបមុខមកមើលអ្នកដែលនៅសម្លក់មុខនាយមិនទាន់បាត់

"ចុះលោកនិយាយអោយស្រួលទៅមិនបានឬ? អាងអីបន្ទោសស្រែកអោយខ្ងុំ គ្មាននរណាចង់អោយខ្លួនឯងមានគ្រោះថ្នាក់ចឹងទេ"

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now