Vegas ឬ daddy .... ហៅអាឆ្កួត

Start from the beginning
                                    

« Ok » Vegas ក៏ចាប់ផ្តេីមបញ្ចយក រាងតូចដោយពោលពេញដោយក្តីស្រលាញ់

« ខ្ញុំមិនដែលបញ្ចេញចរិកបែបនេះទេ មិចក៏នៅជាមួយគេ ខ្ញុំបែបជាមានចរិកបែបនេះទៅវិញ??? » Pete គិតក្នុងចិត្ត ដោយបន្តកាញាំ

+ នាពេលល្ងាចក៏ចូលមកដល់ រាងក្រាស់បាននាំរាងតូចមកភូមិគ្រិះរបស់ខ្លួនដោយស្នាមញញឹម ចំណែកឯ Pete ក៏តាមសម្លឹងគ្រប់យ៉ាងដោយភាពឆ្ងល់ ព្រោះនៅទីនេះពោលពេញដោយរូបមនុស្សប្រុសម្នាក់ដែលមានមុខដូចគេបេះបិទតែម្ដង អ្នកបម្រេីក៏នាំគ្នាភ្ញាក់ផ្អេីលជាខ្លាំងព្រោះនេះអ្នកប្រុសតូចរបស់ពួកគេបានមកវិញហេីយហ៎???

« បន្ទប់អូននៅទីនោះ » Vegas ក៏បានចង្អុលទៅបន្ទប់នៅខាងឆ្វេងដៃដោយទឹកមុខរីករាយ រាងតូចក៏សម្លឹងទៅមេីលបន្ទប់រួចក៏ងក់ក្បាលបង្ហាញថាគេដឹងហេីយ

« លោ.... » Pete និយាយមិនទាន់ចប់ផង Vegas ក៏យកដៃទៅទប់មាត់រួចអោនទៅជិតហេីយនិយាយថា

« ហៅថា Vegas. បេីពិបាក ក៏អាចហៅថា daddy បានណា៎ » Vegas និយាយដោយស្នាមញញឹមយ៉ាងច្រឡេីម

« ហៅថាអាឆ្កួត » Pete និយាយរួចក៏ដេីរទៅកាន់ទូរទឹកកក គេបានបេីករួចក៏ឃេីញសុទ្ធតែ សូកូឡា

« មាន សូកូឡា ច្រេីនម្លេះ » Pete ស្រដីដោយឆ្ងល់

« ព្រោះមានមនុស្សម្នាក់គេចូលចិត្តញាំណាស់ » Vegas និយាយនិយាយដោយសម្លឹងទៅរូបថតធំមួយដែលមានគេនឹង Pete

« គឺគេមែនទេ??? » Pete និយាយដោយចង្អុលរូបថតដែលជាខ្លួនឯង

« គឺឯងនឹងហេីយ » Vegas និយាយដោយទឹកមុខសម្លក់ មិច គេមានបងប្អូនភ្លោះមែន??? បានធ្វេីឯង មេីលខ្លួនឯងមិនស្គាល់បែបនឹង

« អេ.... មិចអាចជាខ្ញុំ ខ្ញុំអត់ដឹងអីផង និយាយតាមត្រង់ ខ្ញុំមិនចាំលោកទេ » Pete និយាយឡេីងដោយទឹកមុខរាបស្មេី

« ឯងបាត់ការចងចាំ » Vegas

« ប្រឌិតរឿងមែនទេ » Pete

« ចឹងឯងមានបងប្អូនភ្លោះឬអត់????? » Vegas

« មិនមាន » Pete

« ចុះរូបថតនោះដូចឯងឬអត់?? » Vegas ចង្អុកទៅរូបថតចាច្រេីនដែលគេធ្លាប់ថតជាមួយគ្នា

« គឺដូច » Pete តបដោយមិនគិតច្រេីន រួចកីសុីមួយក្រញ៉ររបស់ Vegas

« ចឹងបានថានឹងណា៎ ឯងគឺគេ គេគឺឯង » Vegas និយាយដោយអោនទៅជិត Pete

« មិចក៏លោកប្តូរសព្វនាមរហូតចឹងដំបូងហៅអូនឥឡូវហៅ ឯង » Pete អោនមុខចុះបង្កប់ដោយភាពឆ្ងល់

« ពីព្រោះយេីងនឹងឯង ហៅគ្នាដោយសេរី បងអូន អញហែង យេីងឯង VegasPete យ៉ាងមិចក៏បាន » Vegas និយាហដោយលេីកជញ្ចេីមឡេីង

« អ៎..... » Pete ញញឹមបន្តិចរួចក៏ដេីរគេីមៗទៅកាន់បន្ទប់ខ្លួន

« 50វិនាទីទៀតគេនឹងស្រែកមិនខានទេ😐 » Vegas និយាយតិចៗដោយសម្លឹងទៅ ដំណេីររបស់ Pete

« អាយ៎!!!!! » សម្លេង Pete ស្រែកមកមួយទំហឹង Vegas ក៏ញញឹមបន្តិច

_______________

Love and hate ( Vegas pete )Where stories live. Discover now