ខ្ញុំស្តាយ ស្តាយពេលដែលស្រលាញ់ឃាតករដូចជាលោក

544 62 23
                                    

Love and hate
Part 11 ខ្ញុំស្តាយ ស្តាយពេលដែលស្រលាញ់ឃាតករដូចជាលោក

ព្រះអាទិត្យរះយ៉ាងអួលអាប់ប្រៀបដូចជាកំពុងតែសោកសៅអញ្ចឹង ពេលនេះពណ៍មានន័យត្រកូល Jakapan Puttha កំពុងតែពេញនិយមជាខ្លាំង ព្រោះនេះស្លាប់ម្ដងទាំងអស់ នៅរស់តែម្នាក់គត់គឺកូនប្រុសច្បង ប្រជាជនថៃនាំគ្នារំលែកទុក្ខនឹងមានកាសង្វែកលេីកូនប្រុសនោះខ្លាំងណាស់ ព្រោះពណ៍មានលេីកឡេីងថា Pete បានឃេីញហេតុកាណ៍ទាំងអស់ផ្ទាល់ភ្នែក អ្វីដែលសំខាន់ពាក្យដែលចេញពី Doctor ក៏និយាយថា Pete នឹងអាចធ្លាក់ខ្លួនមានជំងឺបាក់ទឹកចិត្តឬក៏អាចឈានដល់មនុស្សមិនមានសតិគ្រប់គ្រាន់ទៀតផង ធ្វេីឲ្យអ្នកដែលតាមដានពណ៍មានស្ទេីរតែស្រក់ទឹកភ្នែក ព្រោះក្មេងម្នាក់ត្រូវជួបរឿងបែបនេះ.....

ស្របកភ្នែកបេីកតិចៗជាមួយនឹងពន្លឺថ្ងៃយ៉ាងខ្លាំង Pete បានបេីកភ្នែកឡេីងដោយនៅក្នុងបន្ទប់ពេទ្យតែម្នាក់ឯង គេក្រោបយឺតៗជាមួយនឹងទឹកមុខយ៉ាងក្រៀមក្រំ ពេលនេះខួរក្បាលរបស់គេកំពុងតែស្ពឹកៗ មិនអាចរំលេចនៃរឿងហេតុពីល្ងាចមិញឡេីយ

« មិចក៏យេីងមកនៅទីនេះ??? » Pete ស្រដីតិចៗជាមួយនឹងទឹកមុខយ៉ាងស្មេី គេយកដៃមកស្ទាបក្បាលព្រោះពិតជាឈឺណាស់ Pete ក៏សម្រេចចិត្តអង្គុយគិតរឿងពីយប់មិញទាំងអស់មកវិញ

ក្រាក......

ភ្លាមៗ សម្លេងបេីកទ្វាក៏បានបន្លឺឡេីង Pete ក្រឡេកទៅមេីលយ៉ាងលឿន គេក៏បានឃេីញនូវបុរសម្នាក់ដែលគេស្រលាញ់ស្មេីរនឹងជីវិត

« Pete » Vegas និយាយថ្នមៗដោយដេីរមកជិតPete។ Pete នៅស្ងៀមមិននិយាយអ្វីទាំងអស់ រឿងពីយប់មិញក៏ចូលមកខួរក្បាលរបស់គេម្ដងបន្តិចៗ ធ្វេីឲ្យដំណល់ទឹកសរៗថ្លាៗស្រក់ចុះមកយ៉ាងងាយ ទឹកក្តៅអ៊ុនស្រក់តក់ៗធ្លាក់មកលេីដៃ Pete

« ហេតុអី?? Vegas ហេតុអី?? ឯងប្រាប់មក ថាវាមិនមែនដូចអ្វីដែលអញគិតទេ ឯងប្រាប់មក!!! » Pete ស្រែកខ្លាំងៗដោយហក់ទៅគ្រវួចករអាវ Vegas ទឹកភ្នែកនៅតែស្រក់មិនដាច់ពីគ្នា ភ្លាមៗ Pete ក៏ដកដៃចេញពីករអាវ Vegas

« បងនិយាយមកថាវាមិនមែនជាកាពិតទេ » Pete យកដៃទៅស្ទាប់ថ្ពាល់ Vegas និយាយដោយញញឹមលាយឡំដោយទឹកភ្នែក គេកំពុងតែអង្វរ Vegas ហេីយ អង្វរគេឲ្យប្រាប់ថា Vegas មិនមែនជាឃាតករទេ គេកំពុងតែអង្វរ សុំកុំឲ្យវាជាការពិត ព្រោះគេគ្មានអ្នកណាទៀតទេក្រៅពី Vegas តែបេី Vegas ជាឃាតករ គេក៏មិនអាចនៅជាមួយ Vegas បានដែល......

« បងសុំទោស » Vegas និយាយដោយទម្លាក់ទឹកមុខចុះ Pete បេីកភ្នែកធំៗជាមួយនឹងកាហួសចិត្ត ដៃក៏របូត ជេីងទន់សារជាថ្មី ( ព្រូស ) Pete ដួលនៅនឹងដីដោយទឹកភ្នែក Vegas ក៏អោនទៅតាម

« ហេតុអីធ្វេីបែបនេះ...... » សម្លេងស្អកៗនិយាយឡេីងមក ធ្វេីឲ្យអ្នកដែលស្តាប់គ្មានពាក្យតបតឡេីយ

« Vegas...... ពួកគេធ្វេីអីលោក......?? ពួកគាត់ទៅធ្វេីអីលោក???? ចុះ bam ចុះ Vbo បានទៅធ្វេីអីលោកដែល!!?? » Pete និយាយដោយមិនសម្លឹងទៅ Vegas សូម្បីតែបន្តិច

« គ្រប់គ្នាធ្វេីអីលោក!!! » Pete ងាកមកVegas ដោយកែវភ្នែកក្រហមឆ្អៅ

« ហេតុអីមិននិយាយ!!!?? » Pete ទាញស្មា Vegas ខ្លាំងៗដោយទឹកភ្នែក

« លោកដឹងទេ Vegas ថាបេះដូងខ្ញុំនៀកវាយ៉ាងមិច!! លោកដឹងទេថាវាឈឺ វាឈឺហួសនឹងកាគិត.... លោកដឹងទេ ថាខ្ញុំបាគង ខ្ញុំស្ទេីរតែស្លាប់ ស្លាប់ដោយសារតែឃេីញលោកនៅពីមុខផ្ទះរបស់ខ្ញុំ ស្ទើរតែស្លាប់នៅពេលដែលឃេីញមិត្តទាំងង2របស់ខ្ញុំត្រូវស្លាប់ដោយសារតែខ្ញុំ អូ...មិនមែនខ្ញុំទេ តែគឺលោក លោកគឺជាឃាតករ លោកបានសម្លាប់មនុស្សគ្រប់គ្នា!!! » Pete ស្រែកខ្លាំងៗដាក់ Vegas ដោយធ្វេីកែវវិកាយ៉ាងឈឺចាប់ ទេកភ្នែកកាន់តែស្រក់ការៀបរាប់កាន់តែឈឺចាប់ Vegas ខាំមាត់ទប់ទឹកភ្នែក មិនស្រដីអ្វីទងអស់ ក្រៅពីចាំស្តាប់ Pete រៀបរាប់

« ខ្ញុំស្តាយ ស្តាយពេលដែលខ្ញុំស្រលាញ់ឃាតករដូចជាលោក ស្តាយពេលដែលចំណាយពេលវេលាលេីមនុស្សគម្រក់ដូចជាលោក » Pete និយាយរួចក៏រិញ Vegas មួយទំហឹងឲ្យដួលនៅនឹងកន្លែង Pete ក៏ងេីបដេីរចេញទៅដោយទឹកភ្នែក

« បងសុំទោស..... » Vegas សម្រក់ទឹកភ្នែកចុះមកដែលខ្លួនខំទប់ជាយូរ.,...

« បេីអាចថយពេលវេលាបាន បងមិនធ្វើវាឡេីយ » Vegas និយាយដោយទឹកភ្នែកហូរស្រក់ៗ

មែនហេីយ ទោះមានរឿងអ្វីនៅពីក្រោយធំក៏ដោយ គេក៏អាចឈប់ធ្វេីដោយសារមនុស្សគេស្រលាញ់ដែល

+ Pete ដេីរចេញមកដោយទឹកភ្នែក គេចេញពីពេទ្យដោយងាយស្រួលគ្មានកាហាមឃាត់ ចេញមិនបានប៉ុន្មានផងក៏មានឡានខ្មៅមួយរួចចាប់Peteទៅបាត់.,..,

« បងប្រុស ខ្ញុំនឹងមេីលថែគេជំនួសបងឲ្យបានល្អបំផុត តាមពាក្យសម្តីរបស់បង » ......??

ណាគេ.....ទាយត្រូវឲ្យម៉ាភាគទៀត🤣

Love and hate ( Vegas pete )Where stories live. Discover now